UI_LongBanner

សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ ករណីគ្រឿងញៀន នៅស្រុកព្រៃនប់

70

ព្រះសីហនុ៖ វេលាម៉ោង១៧:០០នាទី ល្ងាចថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩ កម្លាំងការិយាល័យបទល្មើសគ្រឿងញៀន មន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្តព្រះសីហនុ ដឹកនាំដោយ លោកវរសេនីយ៍ត្រី ឡុង គឹមហួរ បានចុះបង្រ្កាបករណីរក្សាទុក និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ និងឃាត់ខ្លួនជនសង្ស័យ ចំនួន០១នាក់ នៅចំណុចភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ជនសង្ស័យមានឈ្មោះ ច័ន្ទ សុខា ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរសុីឈ្នួលចាំដីចំការ និងមានស្រុកកំណើត ភូមិចំការឫស្សី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ទីលំនៅបច្ចុប្បន្ន ភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ដកហូតវត្ថុតាងរួមមាន៖
១.ម្សៅសរថ្លា ចំនួន០១កញ្ចប់តូច ទម្ងន់ស្មើនឹង១,០៣ក្រាម
២.ដបជក់ ចំនួន០១
៣.ដែកកេះ ចំនួន០២
៤.ពូថៅ ចំនួន០១
៥.កាំភ្លើងកែច្នៃ ចំនួន០១ដើម
៦.ម៉ូតូ ចំនួន០១គ្រឿង។ ដោយ វ៉ើន កញ្ញា

អត្ថបទដែលជាប់ទាក់ទង
Open

Close