UI_LongBanner

ទីបំផុត! ជនជាតិចិនមួយក្រុមដែលចាប់គេបង្ខាំងនៅខេត្តព្រះសីហនុ ត្រូវតុលាការឃុំខ្លួន…

63

ព្រះសីហនុ៖ វេលាម៉ោង ០៩:០០នាទី ព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩ កម្លាំងការិយាល័យបទល្មើសព្រហ្មទណ្ឌ មន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានកសងសំណុំរឿង បញ្ជូនជនសង្ស័យជនជាតិចិន ចំនួន៧នាក់ រួមនឹងវត្ថុតាង ទៅកាន់សាលាដំបូងខេត្ត ពាក់ព័ន្ធករណី ចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់ មានស្ថានទម្ងន់ទោស ជំរិតទារប្រាក់ កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅក្រុមទី១២ ភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ ក្រោមការដកនាំបញ្ជាពីលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ ។

ជនសង្ស័យជនជាតិចិនទាំង៧នាក់ មានឈ្មោះដូចខាងក្រោម៖
១ ឈ្មោះ ហ៊្សូ ជី លីន ( Xu Ji Lin ) ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិចិន
២ ឈ្មោះ យ៉aង ហាវ (Yang hao ) ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិចិន
៣ ឈ្មោះ លូ ជីង ស៊ី ( Lou Jing Xi ) ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិចិន
៤ ឈ្មោះ វូ ស៊ី ចេ ( Wu Si Jie ) ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចិន
៥ ឈ្មោះ ស៊ូ ហ្សុន ( Xu Shun ) ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិចិន
៦ ឈ្មោះ លី ជីង ( Li Jing ) ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិចិន
៧ ឈ្មោះ លី ចុង យ៉ាង ( Li Chong Yang ) ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិចិន

ដកហូតវត្ថុតាងរួមមាន៖
១.ខ្នោះដៃ ចំនួន១៤គូរ
២.ខ្នោះជើង ចំនួន៥គូរ
៣.កិច្ចសន្យាជួលផ្ទះ ចំនួន១ច្បាប់
៤.ប្រាក់ ចំនួន៥០០យ័ន
៥.ទូរស័ព្ទដៃ ចំនួន៩គ្រឿង
៦.ដំបងដែករលាស់ ចំនួន១
៧.កំប៉ុងហ្គាស ចំនួន២៤
៨.ម៉ាស់បិទភ្នែកចំនួន៧
៩.ស្មាព្យួរ អាវ ចំនួន២
១០.លិខិតឆ្លងដែន ចំនួន១
១១.កូនកាំបិត ចំនួន១
១២.កាំបិតបុ័ងតោ ចំនួន១
១៣.កាត ចំនួន៨
១៤.អត្តសញ្ញាណប័ណ្ណជនជាតិចិន ចំនួន១
១៥.វ៉ាលី ចំនួន១

បច្ចុប្បន្នជនសង្ស័យខងលើ ត្រូវបានសាលាដំបូងខេត្ត សម្រេចឃុំខ្លួនទាំង៧នាក់ នៅពន្ធនាគារខេត្តព្រះសីហនុ៕ដោយ វ៉ើន កញ្ញា

 

អត្ថបទដែលជាប់ទាក់ទង
Open

Close