UI_LongBanner

តុលាការខេត្តក្រចេះ ចោទប្រកាន់ស្ដ្រីម្នាក់ទៀត ពីបទ «រួមគំនិតក្បត់» ក្រោយបង្ហោះសារចូលរួមក្នុងផែនការធ្វើរដ្ឋប្រហារ ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់

28

ក្រចេះ៖ អយ្យការអមសាលាដំបូងខេត្តក្រចេះ បានសម្រេចចោទប្រកាន់ស្ដ្រីម្នាក់ទៀតឈ្មោះ ទ្រី ស៊ាងអ៉ី អាយុ៣៨ឆ្នាំ ពីបទ «រួមគំនិតក្បត់» តាមមាត្រ៤៥៣ នៃក្រមព្រហ្មទណ្ឌ។នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងខេត្តក្រចេះនៅល្ងាចថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩។

បើតាមអ្នកនាំពាក្យ ការចោទប្រកាន់ខាងលើ គឺពាក់ព័ន្ធនឹងអង្គហេតុដែលបុគ្គល ទ្រី ស៊ាងអ៉ី បានធ្វើសកម្មភាពបង្ហោះក្នុង Facebook របស់ខ្លួនឈ្មោះ ស៊ាងអ៉ី ត្បូងឃ្មុំ ស្រលាញ់ ក្នុងការចូលរួមផែនការផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ក្រោមឧបាយកលជា «ផែនការនៃការវិលត្រឡប់មកកម្ពុជាវិញ របស់ឧក្រិដ្ឋជន សម រង្ស៉ី» ដោយអនុវត្តតាមការអំពាវនាវរបស់ ឧក្រិដ្ឋជន សម រង្ស៉ី និងគូកន។

អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងខេត្តក្រចេះ បានបញ្ជាក់ទៀតថា អ្នកពាក់ព័ន្ធនឹងការគាំទ្រ ឬចូលរួមអនុវត្តផែនការប៉ុនប៉ង ធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាល នឹងត្រូវប្រឈមនឹងការចោទប្រកាន់បញ្ជូនទៅតុលាការកាត់ទោសតាមច្បាប់ពីបទ «រួមគំនិតក្បត់»។

បទល្មើសនេះ អាចមានទោសពី ១៥(ប្រាំ)ឆ្នាំ ទៅ១០(ដប់)ឆ្នាំ តាមមាត្រា៤៥៣ នៃក្រមព្រហ្មទណ្ឌ លើកលែងតែអ្នកពាក់ព័ន្ធទាំងចូលមកសារភាពទាន់ពេលវេលា
ដែលអាចនឹងត្រូវលើកលែងឲ្យរួចពីទោសតាមប្បញ្ញត្តិពិសេស នៃមាត្រា៤៥៤ នៃក្រមព្រហ្មទណ្ឌ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close