UI_LongBanner

ក្រុមហ៊ុន Apple សម្រេចដកកម្មវិធី តាមដានប៉ូលីស ហុងកុង នៅលើកម្មវិធីទូរស័ព្ទ

36

ចាប់តាំងពីខែមិថុនាមក ទីក្រុងហុងកុង បានប្រឈមនឹងរលក នៃការប្រមូលផ្តុំប្រឆាំងនឹងច្បាប់ ធ្វើបត្យាប័ន ដែលត្រូវដកចេញរួចហើយនោះ ឥឡូវនេះការតវ៉ាបានវិវត្តទៅជាបាតុកម្មប្រឆាំងចិន និងប្រឆាំងប៉ូលីសដែលប្រើអំពើហឹង្សា។ ពាក់ព័ន្ធនឹងការតវ៉ានេះដែរ កាលពីថ្ងៃពុធបន្ទាប់ពីមានបណ្តឹង ពីរដ្ឋាភិបាលចិន ក្រុមហ៊ុន Apple បានលុបចោលកម្មវិធី HKmap.live ដែលជាកម្មវិធីមួយទៅលើទូរស័ព្ទ ដែលក្រុមអ្នកតវ៉ាហុងកុងធ្លាប់ប្រើតាមដានចលនាប៉ូលីស។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ បានឱ្យដឹងថា អ្នកអភិវឌ្ឍន៍កម្មវិធីបានផ្ញើសារដែលពួកគេបាននិយាយថា មកពីក្រុមហ៊ុន Apple បានណែនាំថា កម្មវិធី HKmap.live ត្រូវបានដកចេញពី ព្រោះវាត្រូវបានប្រើ ដើម្បីតម្រង់គោលដៅ និងវាយឆ្មក់ប៉ូលីស និងគំរាមកំហែងដល់សុវត្ថិភាពសាធារណៈ។

សូមជម្រាបថា រលកនៃការតវ៉ាថ្មីបានចាប់ផ្តើម នៅក្នុងទីក្រុងហុងកុង កាលពីថ្ងៃសុក្រ បន្ទាប់ពីលោកស្រី Carrie Lam នាយកប្រតិបត្តិទីក្រុង បានប្រកាសការសម្រេចហាមឃាត់ការតវ៉ាដោយពាក់ម៉ាស់ អំឡុងពេលតវ៉ា និងការជួបជុំសាធារណៈដទៃទៀត។ អ្នកដែលបំពានបម្រាមនេះ អាចនឹងត្រូវផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ រហូតដល់មួយឆ្នាំ ឬពិន័យជាប្រាក់ ២៥.០០០ ដុល្លារហុងកុង (៣.២០០ ដុល្លារ) ខណៈការតវ៉ាបានបន្តនៅថ្ងៃសៅរ៍៕

អត្ថបទដែលជាប់ទាក់ទង
Open

Close