UI_LongBanner

សមត្ថកិច្ចរកឃើញយានយន្ដល្មើសច្បាប់ និងផាកពិន័យចំនួន១,៦១៨គ្រឿង នៅថ្ងៃទី១០ ខែតុលានេះ

20

ភ្នំពេញ៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួនគ្រឿង៤,៦៨៥គ្រឿង រកឃើញល្មើសច្បាប់ និងផាកពិន័យជាង ២ពាន់គ្រឿង ក្នុងនោះមានម៉ូតូចំនួន១,៧៨២គ្រឿង នេះបើតាមរបាយការណ៍ផ្លូវការ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី១០ ខែតុលានេះ ត្រួតពិនិត្យរួមបានចំនួន៣,១៣០គ្រឿង និងផាកពិន័យ១,៧៨២ករណី។

សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៤០,៦២៥គ្រឿង រកឃើញយានយន្តល្មើស១៥,៨១៦គ្រឿង និងផាកពិន័យ១៥,៨១៦គ្រឿង៕

អត្ថបទដែលជាប់ទាក់ទង
Open

Close