UI_LongBanner

នគរបាលខណ្ឌដូនពេញ ឃាត់ខ្លួនជនសង្ស័យម្នាក់ រួមនិងវត្ថុតាងថ្នាំញៀន

40

ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌដូនពេញ ដឹកនាំដោយលោកទៀង ច័ន្ទសារ ជាអធិការ នៅវេលាម៉ោង១១ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩នេះ បានឃាត់ខ្លួនជនសង្ស័យម្នាក់ រួមនិងវត្ថុតាង ជាថ្នាំញៀន នៅចំណុចផ្លូវរថភ្លើង ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។

លោកទៀង ច័ន្ទសារ បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះអ៊ុន ពៅ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងទីលំនៅមិនពិតប្រាដក ។

ក្រោយឃាត់ខ្លួន កម្លាំងជំនាញ បានដកហូតក្រាម ពណ៌សថ្លា ជាថ្នាំញៀនចំនួន២កញ្ចប់ធំ ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃុំខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូង រាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close