UI_LongBanner

សមត្ថកិច្ចបង្ក្រាបមេក្លោងគ្រឿងញៀន ៣នាក់ នៅស្រុកបារាយណ៍

43

កំពង់ធំ៖ សមត្ថកិច្ចចុះបង្ក្រាបមុខសញ្ញាជាមេក្លោងជួញដូរសារធាតុញៀនខុសច្បាប់បាន៣នាក់ ជាបន្តបន្ទាប់ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ នៅចំណុចភូមិដូង ឃុំបល្ល័ង្ក ស្រុកបារាយណ៍។

មុខសញ្ញាជួញដូរសារធាតុញៀនខុសច្បាប់២នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួនបានជាលើកដំបូងនោះ ទី១-ឈ្មោះ ស៊ុ ជា ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិឃុំខាងលើ មុខរបរមិនពិតប្រាកដ។ ទី២-ឈ្មោះ ហុន ហ័រ ភេទប្រុស អាយុ២៥ ឆ្នាំរស់នៅភូមិជ័យមង្គល ឃុំបល្ល័ង្គ ស្រុកបារាយណ៍ មុខរបរមិនពិតប្រាកដ ។

វត្ថុតាងដែលសមត្ថកិច្ចដកហូតបានម្សៅក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀនខុសច្បាប់ចំនួន០៣កញ្ចប់ មានទម្ងន់ ១០ក្រាម និងទូរស័ព្ទដៃចំនួន ០១ គ្រឿង ។

នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ ដដែលនោះដែរ វេលាម៉ោង១១ និង២០នាទី កម្លាំងសមត្ថកិច្ចបានប្រើប្រាស់វិធានការជំនាញ ឈានទៅឃាត់ខ្លួនជនសង្ស័យ០១នាក់ទៀត ឈ្មោះ ពុទ្ធី ចាន់មុន្នី ភេទប្រុស អាយុ២០ ឆ្នាំ រស់នៅភូមិពោធិ៍សែនស្នាយ សង្កាត់ស្រយូវ ក្រុងស្ទឹងសែន មុខរបរមិនពិតប្រាកដ ពីបទចាត់ចែងសារធាតុញៀនខុសច្បាប់ ចាប់ខ្លួនបាននៅចំណុចរមណីយដ្ឋានទំនប់ ១មករា ក្នុងភូមិព្រៃស្រង៉ែ ឃុំបល្ល័ង្គ ស្រុកបារាយណ៍។

ជនសង្ស័យ និងវត្ថុតាង ត្រូវបញ្ជូនទៅការិយាល័យប្រឆាំងគ្រឿងញៀន ដើម្បីសួរនាំ និងកសាងសំណុំរឿង។ លុះដល់ថ្ងៃទី១២ ខែតុលានេះ ជនសង្ស័យទាំង០៣នាក់ និងវត្ថុតាង ត្រូវបញ្ជូនទៅសាលាដំបូងខេត្តកំពង់ធំ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close