UI_LongBanner

ស្លាប់១១នាក់ និងរបួសជាង១០០នាក់ ក្នុងគ្រោះថ្នាក់រថយន្តក្រុងធ្លាក់ពីផ្លូវភ្នំនៅនេប៉ាល់

67

មន្ត្រីម្នាក់បាននិយាយនៅថ្ងៃសៅរ៍ទី១២ ខែតុលាថា រថយន្តក្រុងដឹកលើសចំណុះមួយបានធ្លាក់ពីលើភ្នំមួយនៅប្រទេសនេប៉ាល់ ដោយបានសម្លាប់មនុស្ស១១នាក់និងរបួសមនុស្ស ១០៨នាក់។

រថយន្តក្រុងនេះបានកំពុងដឹកអ្នកដំណើរច្រើននាក់ទៅប្រារព្ធពិធីបុណ្យហិណ្ឌូDashain ដោយចេញពីទីក្រុងស៊ីងហ៊ូប៉ាលចុកទៅទីក្រុងកាត្មាន់ខូនៅពេលមានគ្រោះថ្នាក់នេះ ។

បើតាមការសន្និដ្ឋាន រថយន្តដែលមានមនុស្សជិះច្រើនពេកនេះ នាំអោយរអិលចេញពីផ្លូវហើយធ្លាក់ចុះជាង៥០ម៉ែត្រពីផ្លូវភ្នំនោះនៅត្រង់ផ្លូវកោង។តែក្រុមមន្ត្រីប៉ូលិសក្នុងតំបន់បាន និយាយប្រាប់សារព័ត៌មានAFP ថា ” យើងកំពុងស៊ើបអង្កេតអ្វីដែលបានបង្កឱ្យមានគ្រោះថ្នាក់នេះ”៕

អត្ថបទដែលជាប់ទាក់ទង
Open

Close