UI_LongBanner

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញពិសាអាហារជាមួយគ្រីស្ទបរិស័ទជាង ៣០០០នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ

32

ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅល្ងាចថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩នេះ នឹងផ្តល់កិត្តិយសអញ្ជើញជាអធិបតីក្នុងពិធិពិសាភោជនាហារជាមួយប្រជាពលរដ្ឋខ្មែរជាគ្រីស្ទបរិស័ទសរុបជាង ៣,០០០នាក់ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។

សម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំកម្ពុជាមួយរូប ដែលគេបានមើលឃើញថា មិនត្រឹមតែបានយកចិត្តទុកដាក់ក្នុងការកសាង និងអភិវឌ្ឍន៍សង្គមជាតិឱ្យបានរុងរឿងនោះទេ តែក៏ជាមេដឹកនាំដែលបានយកចិត្តទុកដាក់ និងកសាងសុខដុមនីយកម្មផ្នែកសាសនានៅក្នុងប្រទេសកម្ពុជាផងដែរ។

បើទោះបីសម្តេចតេជោជាអ្នកកាន់ព្រះពុទ្ធសាសនា តែសម្តេចមិនដែលរើសអើសចំពោះជំនឿ និងសាសនារបស់ប្រជាពលរដ្ឋខ្មែរនោះឡើយ។ បន្ថែមពីលើនោះសម្តេចតេជោនាយករដ្ឋមន្ត្រី បានស្រឡាញ់ និងផ្តល់ភាពកក់ក្តៅគ្រប់ប្រជាពលរដ្ឋខ្មែរមានជំនឿលើសាសនាក្រៅពីព្រះពុទ្ធសាសនា។

ជាក់ស្តែងសម្តេចតេជោ ហ៊ុន សែន តែងតែផ្តល់កិត្តិយសអញ្ជើញពិសាអាហារជាមួយគ្រីស្ទបរិស័ទ ក៏ដូចជាបងប្អូនខ្មែរ-ឥស្លាមជាងរៀងរាល់ឆ្នាំ។ ការពិសាអាហារជាមួយគ្រីស្ទបរិស័ទនៅល្ងាចថ្ងៃនេះ គឺជាការពិសាអាហារលើកទី៤ហើយ។

រាល់ពេលជួបពិសាអាហារសម្តេចតេជោ ហ៊ុន សែន តែងតែបញ្ជ្រាបពីគុណតម្លៃនៃសុខសន្តិភាព និងបានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានជំនឿលើសាសនាខុសៗគ្នានោះ ត្រូវចេះកសាងភាពសុខដុមនឹងគ្នា។ សម្តេចតេជោ ហ៊ុន សែន ក៏តែងតែបានលើកបង្ហាញពីភាពរីករាយផងដែរ ដែលឃើញប្រជាពលរដ្ឋខ្មែរចេះរួមរស់ដោយសុខសាន្តជាមួយគ្នា ទោះពួកគេមានជំនឿសាសនាផ្សេងគ្នា។

ទេសរដ្ឋមន្ត្រី ហ៉ឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានឱ្យដឹងថា បច្ចុប្បន្នប្រជាពលរដ្ឋខ្មែរដែលបានជឿលើគ្រីស្ទសាសនា មានចំនួនសរុប ១១៤,៤០២នាក់។

លោករដ្ឋមន្ត្រី បន្តថា គ្រីស្ទសាសនា ក៏បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយពង្រឹង និងអប់រំសីលធម៌ ចរិយាធម៌សង្គម និងចូលរួមយ៉ាងសកម្មក្នុងការកសាង និងអភិវឌ្ឍសង្គមកម្ពុជា ឱ្យមានសុខសន្តិភាព ស្ថិរភាព រស់នៅប្រកបដោយភាពថ្លៃថ្នូរ និងសុខដុមរមនាជាមួយគ្នា វៀរចាកផុតពីការរើសអើង ប្រកាន់ពូជសាសន៍ ពណ៌សម្បុរ និន្នាការជំនឿសាសនា អំពើប្រទូស្តរាយ អំពើហឹង្សាផ្សេងៗ ទាំងនៅក្នុងគ្រួសារ សហគមន៍ ក៏ដូចជានៅក្នុងសង្គមជាតិទាំងមូល។

បើតាមលោកទេសរដ្ឋមន្ត្រី ហ៉ឹម ឆែម បច្ចុប្បន្នគ្រីស្ទបរិស័ទ ក៏បានចូលរួមសកម្មភាពសង្គមជាច្រើនតាមរយៈ សកម្មភាពអប់រំ មនុស្សធម៌ សិល្បៈ និងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាល តាមរយៈអង្គការ សមាគម ដូចជា ជួយសាងសង់សាលារៀន ផ្លូវ ស្ពាន អណ្តូងទឹក អំណោយមនុស្សធម៌ ការដូរក្តីស្រឡាញ់ដល់កុមារ ក្មេងកំព្រារ ចាស់ជរាជាដើម៕

អត្ថបទដែលជាប់ទាក់ទង
Open

Close