UI_LongBanner

ជប៉ុនកំពុងត្រៀមទប់ទល់នឹងព្យុះ Hagibis ដែលខ្លាំងបំផុតក្នុងរយៈពេល ៦០ឆ្នាំ

36

ប្រទេសជប៉ុន កំពុងត្រៀមទប់ទល់ នឹងព្យុះដែលអាចបង្ក ឱ្យមានភ្លៀង និងខ្យល់ខ្លាំងបំផុត ក្នុងរយៈពេល ៦០ ឆ្នាំ នៅពេលព្យុះ Hagibis បោកបក់ចូលកាន់ តែកៀកប្រទេសនេះ។ ទីភ្នាក់ងារឧតុនិយមជប៉ុននិយាយថា ព្យុះ Hagibis កំពុងបោកបក់ក្នុងល្បឿន ១៨០ គីឡូម៉ែត្រក្នុងមួយម៉ោង ដែលអាចបង្កជា ទឹកជំនន់ និងការបាក់ដី។

យោងតាមសារព័ត៌មាន BBC ចេញផ្សាយកាលពីយប់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ បានឱ្យដឹងថា នៅថ្ងៃសៅរ៍ ព្យុះទីហ្វុងត្រូវបានគេរំពឹងថានឹងវាយប្រហារលើកោះ ហុនស៊ូ ដែលមានប្រជាជនច្រើនបំផុត ។

ហាងទំនិញ រោងចក្រ និងបណ្តាញរថភ្លើង ត្រូវបានបិទ ខណៈដែលការប្រកួតបាល់ ឱបពិភពលោក និងការប្រណាំងរថយន្ត Formula One Grand Prix កំពុងប្រឈមនឹងការរំខាន។

អាជ្ញាធរបានចេញសេចក្តីណែនាំ អំពីការជម្លៀសប្រជាជន នៅក្នុងតំបន់ដែលមានហានិភ័យ ជាពិសេសខណៈដែលផ្សារទំនើប កំពុងដំណើរការដែលមានទំនិញតិច ក្នុងពេលប្រជាជនសម្រុកទិញសម្រាប់ការផ្គត់ផ្គង់ មុនពេលព្យុះវាយប្រហារ។

ព្យុះ Hagibis ដែលមានន័យថា “ល្បឿន” នឹងត្រូវវាយប្រហារប្រទេសជប៉ុននៅថ្ងៃសៅរ៍នេះ ។ វាអាចជាព្យុះខ្លាំងបំផុតដែលប្រទេសនេះ បានជួបប្រទះចាប់តាំងពីព្យុះ Kanogawa ក្នុងឆ្នាំ ១៩៥៨ ដែលបានបណ្តាលឱ្យមនុស្សស្លាប់ និងបាត់ខ្លួនជាង ១.២០០ នាក់ ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close