UI_LongBanner

រថយន្តទំនើប បុករថយន្តដឹកដី រួចបន្តទៅបុករ៉ឺម៉កមួយគ្រឿងទៀត បណ្ដាលឲ្យស្រ្ដីម្នាក់រងរបួសធ្ងន់

30

ភ្នំពេញ៖ រថយន្តទំនើបមួយគ្រឿង បានបើកមកបុករថយន្តដឹកដីមួយគ្រឿង បណ្ដាលឲ្យស្រី្ដម្នាក់បានរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យភ្លាមៗ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង៣និង២០នាទី តាមបណ្ដោយផ្លូវផ្សារបឹងបៃតងដែលស្ថិងនៅក្នុងសង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ រាជធានីភ្នំពេញ

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹកថា ពេលមុនកើតហេតុគេបានឃើញរថយន្តទំនើបមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ២BE-៨៦៩៦ធ្វើដំណើរពីទិសខាងលិចមកទិសខាងកើតស្រាប់តែរ៉េចង្កូតមកបុករថយន្តដឹកដីមួយគ្រឿងដែលពាក់ស្លាកលេខចង្កូតស្ដាំPP-១៤៣៩ដែលធ្វើដំណើរពីទិសខាងកើតទៅទិសខាងលិចនោះបុកយ៉ាងពេញទំហឹងហើយបានខ្ទាតរថយន្តដឹងដីនោះមកបុករម៉កម៉ូតកង់បីមួយគ្រឿងទៀតបណ្ដាលឲ្យស្រ្ដីម្នាក់ធ្លាក់ពីលើកង់បីរងរបួសត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យភ្លាមៗ ក្រោយមកសមត្ថកិច្ចចរាចរណ៍ខណ្ឌសែនសុខបានចុះមកដល់កន្លែងកើតហេតុបានវាស់វែងរួចបានយករថយន្តទាំងពីនឹងរម៉កទៅរក្សាទុក្ខនៅការិយ៉ាល័យចរាចរណ៍ខណ្ឌដើម្បីដោះស្រាយទៅតាមវិតិនី។ដោយ ៖ចំរើន

អត្ថបទដែលជាប់ទាក់ទង
Open

Close