UI_LongBanner

ជនជាតិចិនម្នាក់ បើករថយន្តស៊េរីទំនើប​លឿន​ដូច​ហោះ ​ទៅ​បុក​របាំ​ង​ថ្មចែក​ទ្រូង​ផ្លូវ​បណ្ដាលឲ្យ​នារី​ម្នាក់​រងរបួស

51

ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់ បើករថយន្តស៊េរីទំនើប​លឿន​ដូច​ហោះ ​ទៅ​បុក​របាំ​ង​ថ្មចែក​ទ្រូង​ផ្លូវ​បណ្ដាលឲ្យ​នារី​ម្នាក់​រងរបួស។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោងជាង៤ទៀបភ្លឺ ​ថ្ងៃ​ទី១៣ ខែតុលា ​ឆ្នាំ២០១៩ ស្ថិតនៅ​តាម​បណ្ដោយ​ផ្លូវ​ព្រះមុនីវង្ស ក្នុងសង្កាត់​បឹង​រាំង ​ខណ្ឌ​ដូនពេញ ​រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញមាន​នារី​រូប​ស្រស់​ពីរ​នាក់ បាន​រួម​ដំណើរ​ជាមួយបុរស​ជនជាតិ​ចិន​ម្នាក់ ជា​អ្នក​បើករថយន្តស៊េរីទំនើបមួយ​គ្រឿង​ម៉ាក​ MERCEDES GL450 ពណ៌​ខ្មៅ ​ពាក់​ស្លាក​លេខ ​ភ្នំពេញ ​2H-9889 ដោយ​ធ្វើ​ដំណើរតាម​បណ្ដោយ​ផ្លូវ​ព្រះមុនីវង្ស​ ​លុះ​មក​ដល់​ចំណុច​ស្តុប​ប្រាសាទ​ពេជ្រ ​ដោយ​រថយន្ត​លឿន​ពេក​​ក៏​ជ្រុល​បុក​របាំ​ង​ថ្ម​ទ្រូង​ផ្លូវ​ចំពេញ​ទំហឹង ​បណ្ដាល​ឲ្យ​រថយន្ត​រង​ការ​ខូចខាត​ខ្ទេច​មួយ​កំណាត់​មុខ​យ៉ាង​ដំណំ និង​របាំង​ថ្ម​រង​ការ​ខូចខាត​ពីរ​ផ្ទាំងផង​ដែរ​​។ ចំណែក​ឯ​នារី​ម្នាក់​បាន​​រង​របួសត្រូវ​ចំជើង ​​​ត្រូវ​បាន​ដឹកតាមរ៉ឺម៉កម៉ូតកង់បី ​ទៅ​មន្ទីរ​ពេទ្យ​ភ្លាម​ៗ​​ផង​ដែរ​។

ក្រោយ​ពេល​កើត​ហេតុ​សមត្ថកិច្ច​មូល​ដ្ឋាន ​បាន​ចុះ​មក​ដល់រួច​ធ្វើ​ការ​ទាក់ទង ​ទៅ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍ ​ដើម្បី​ចុះ​មក​ធ្វើការ​វាស់​វែង ​និង​ស្ទូច​យក​រថយន្ត​ខាង​លើ​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវ​គោក​រាជធានី​ភ្នំពេញ ​ដើម្បី​រង់ចាំ​ដោះស្រាយ​ទៅ​តាម​ផ្លូវ​ច្បាប់ ​នៅ​ពេល​ក្រោយ ៕

 

អត្ថបទដែលជាប់ទាក់ទង
Open

Close