UI_LongBanner

ចំនួនមនុស្សស្លាប់ដោយសារព្យុះទីហ្វុងដ៏កំណាច Hagibis នៅក្នុងប្រទេសជប៉ុន កើនដល់ ៥នាក់ ខណៈ១៧នាក់បាត់ខ្លួន និងជាង១០០នាក់ផ្សេងទៀតរងរបួស

38

តូក្យូ៖ នៅថ្ងៃអាទិត្យ ទី១៣ ខែតុលា ឆ្នាំ២០១៩ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters បានឱ្យដឹងថា ចំនួនមនុស្សស្លាប់ដោយសារព្យុះទីហ្វុងដ៏កំណាច Hagibis នៅក្នុងប្រទេសជប៉ុន បានកើនដល់ ៥នាក់ ខណៈ១៧នាក់បាត់ខ្លួន និងជាង១០០នាក់ផ្សេងទៀតរងរបួស។

ព្យុះទីហ្វុង Hagibis ដែលត្រូវបានគេចាត់ទុកថាជាព្យុះដ៏កំណាចបំផុត ក្នុងរយៈពេលជាង៦០ឆ្នាំនេះ កំពុងបក់បោកទៅកាន់ឆ្នេរភាគខាងកើតនៃប្រទេសជប៉ុន ជាមួយល្បឿន២២៥គីឡូម៉ែត្រ ក្នុងមួយម៉ោង បន្ទាប់ពីវាបានវាយប្រហារលើតំបន់ដីគោក Izu ភាគអាគ្នេយ៍ទីក្រុងតូក្យូ កាលពីថ្ងៃសៅរ៍។ ព្យុះទីហ្វុង Hagibis ក៏បានបង្កជាគ្រោះទឹកជំនន់ និងរអិលបាក់ដី រីឯមធ្យោបាយធ្វើដំណើរនានា រួមទាំងជើងហោះហើរ នៅក្នុងស្រុកជាច្រើនត្រូវបានលុបចោល ឬផ្អាកជាបណ្ដោះអាសន្នផងដែរ។

មកទល់ពេលនេះ ផ្ទះច្រើនជាង២៧០,០០០ខ្នង គ្មានអគ្គិសនីប្រើប្រាស់ ហើយមនុស្ស រាប់លាននាក់ ត្រូវបានជម្លៀសទៅកាន់កន្លែងមានសុវត្ថិភាព ស្របពេលអាជ្ញាធរជប៉ុន កំពុងបន្ត ប្រតិបត្តិការជួយសង្រ្គោះ និងស្វែងរកមនុស្សបាត់ខ្លួន៕

អត្ថបទដែលជាប់ទាក់ទង
Open

Close