UI_LongBanner

សម្តេចតេជោ ហ៊ុន សែន ឲ្យពលរដ្ឋ និងនិស្សិតខ្មែរ នៅឆេកទទួលទានអំបុកនៅថ្ងៃ៩ វិច្ឆិកា ដើម្បីការពារជាតិ

53

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានឲ្យប្រជាពលរដ្ឋ និងសិស្សនិស្សិតខ្មែរទាំងអស់ រស់នៅសាធារពរដ្ឋឆេក ទទួលទានអំបុករួមគ្នា នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខ ដើម្បីការពារជាតិ។

ថ្ងៃ៩ វិច្ឆិកា ជាពេលវេលាដែលលោក សម រង្ស៊ីកំណត់ចូលស្រុកវិញដើម្បីមកបំផ្លាញកម្ពុជា ទើបសម្តេចតេជោ បានយកថ្ងៃនោះហូបអំបុក។

ក្នុងឱកាសជួបពលរដ្ឋ សិស្សនិស្សិត នាថ្ងៃ១៣ តុលា សម្តេចតេជោនាយករដ្ឋមន្រ្តី បានជម្រាបពួកគាត់ឲ្យបានដឹងពីការទទួលទានអំបុកទូទាំងប្រទេសនៅថ្ងៃទី ៩ វិច្ឆិកា ដែលត្រូវចំថ្ងៃឯករាជ្យជាតិ និងបន្តដោយថ្ងៃបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ (៩-១០-១១-១២ វិច្ឆិកា ២០១៩) ដែលកម្ពុជា បានសម្រេចយកថ្ងៃនេះជា ទិវាហូបអំបុកទូទាំងប្រទេសដើម្បីការពារជាតិ សាសនា និងព្រះមហាក្សត្រ។

សម្តេចបន្តថា ដោយសារមានជនអគតិមួយចំនួនតូចបានឃោសនាគ្រោងយកថ្ងៃនេះ ធ្វើផ្តេសផ្តាសក្នុងពេលដែលកម្ពុជាកំពុងរៀបចំពិធីអបអរសាទរ ពិធីបុណ្យឯករាជ្យជាតិ និងប្រពៃណីជាតិ។  

សម្តេចថា “ដូច្នេះ សូមអញ្ជើញបងប្អូន និងកូនក្មួយនៅទីនេះ និងនៅតាមបណ្តាប្រទេសនានា ចូលរួមទាំងអស់គ្នានៅថ្ងៃទី ៩ វិច្ឆិកា ២០១៩ “។

សម្តេចតេជោរៀបរាប់ថា កម្ពុជានិងឆែកគឺមាន ទំនាក់ទំនងល្អជាមួយគ្នាតាំងពីរវាងឆ្នាំ ១៩៦០ មកម៉្លេះ ហើយអតីត ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ ក៏ធ្លាប់ជានិស្សិតសិក្សានៅ ប្រទេសឆេកូនេះផងដែរ។ ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរគឺល្អ ជាពិសេសគឺចាប់តាំងពីឆ្នាំ ១៩៧៩-១៩៩០ ដែលពេលនោះ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជូននិស្សិតមកសិក្សានៅទីនេះបានច្រើនតាមរយៈ អាហារូបករណ៍ដែលកម្ពុជាទទួលបាន។ 

សូមបញ្ជាក់ផងដែរថា អតីតស្ថានទូតឆែកពីមុន គឺមានទីតាំងនៅស្ថានទូតអឺរ៉ុបសព្វថ្ងៃនេះឯង។ ឆែកក៏មានទំនាក់ទំនងល្អជាមួយអាស៊ានដែរ ហើយទន្ទឹមនឹងនេះ ឆែក បានសម្រេចផ្តល់ជំនួយអភិវឌ្ឍន៍គម្រូដល់កម្ពុជាក្នុងមួយឆ្នាំ ១លានដុល្លាកន្លះចាប់ពីឆ្នាំ ២០២០ខាងមុខនេះ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close