UI_LongBanner

រថយន្តក្រឡុកបេតុងរបស់ក្រុមហ៊ុន «ជីបម៉ុង» បត់ឆ្វេងបុកម៉ូតូ បណ្តាលឲ្យរងរបួសធ្ងន់ស្រាល២នាក់

55

ភ្នំពេញ៖ បុរសពីរនាក់រងរបួសធ្ងន់ម្នាក់ និងម្នាក់ទៀតរងរបួសស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បង្កឡើងរវាងរថយន្តដឹកបេតុងមួយគ្រឿងបានបើកបត់ឆ្វេងកៀរម៉ូតូស្មាស់ ក្នុងដំណើរស្របទិសគ្នា ហេតុខាងលើនេះកើតឡើងនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩នៅវេលាម៉ោង២និង២០នាទីរសៀល នៅលើកំណាត់ផ្លូវជាតិលេខ៣ មុខក្លោងទ្វារវត្តអង្គតាគៀត ភូមិអង្គតាគៀត សង្កាត់កន្ទោក ខណ្ឌកំបូល ។

ជនរងគ្រោះម្នាក់ របួសធ្ងន់ធ្ងរមានឈ្មោះ នួន នុន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ បើកបរគ្រឿងចក្រ ស្នាក់តៅតាមគ្រឿងចក្រ គេជួលទៅធ្វើកន្លែងណាស្នក់នៅកន្លែងនោះ មានទីលំនៅភូមិព្រែកយាយហុិន១ ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល ។

តាមប្រភពបានឲ្យដឹងថា មុនកើតហេតុ រថយន្តដឹកបេតុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 5A-1161 បើកពីត្បូងទៅជើង ដល់ចំណុចខាងលើបន្ថយល្បឿន រីឯជនរងគ្រោះ មានគ្នា២នាក់ ជិះម៉ូតូស្មាស់ វី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AV-3727 បើកស្របទិស ឃើញរថយន្តបង្អន់ល្បឿន ក៏វ៉ាជែងពីខាងឆ្វេង មិនទាន់ទាំងផុតផង ស្រាប់តែរថយន្តសុីញ៉ូឆ្វេងភ្លែត បត់ឆ្លងផ្លូវភ្លាម បណ្តាលឲ្យកៀរម៉ូតូ ទាក់ទាញចូលទៅពីខាងមុខរថយន្តតែម្តង របួសធ្ងន់ស្រាល២នាក់ ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ ដឹកបញ្ជូនជនរងគ្រោះម្នាក់ទៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែករថយន្តនិងម៉ូតូ នគរបាលចុះទៅវាស់វែងរួចយកទៅរក្សាទុកនៅផ្នែកជំនាញ អធិការដ្ឋានខណ្ឌរងចាំដោះស្រាយទៅតាមនិតីវិធី។ដោយចំរើន

អត្ថបទដែលជាប់ទាក់ទង
Open

Close