UI_LongBanner

យានយន្ដល្មើសច្បាប់ ត្រូវសមត្ថកិច្ចផាកពិន័យជាង ២ពាន់គ្រឿង សម្រាប់ថ្ងៃទី១៧ ខែតុលានេះ

59

ភ្នំពេញ៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួនគ្រឿង៧,៤១៥គ្រឿង រកឃើញល្មើសច្បាប់ និងផាកពិន័យជាង ២ពាន់គ្រឿង ក្នុងនោះមានម៉ូតូចំនួន១,៨៨១គ្រឿង នេះបើតាមរបាយការណ៍ផ្លូវការ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី១៧ ខែតុលានេះ ត្រួតពិនិត្យរួមបានចំនួន៤,៨៤២គ្រឿង និងផាកពិន័យ១,៨៨១ករណី។

សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល១៧ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៧១,៤៥០គ្រឿង រកឃើញយានយន្តល្មើស២៨,៥៥៤គ្រឿង និងផាកពិន័យ២៨,៥៥៤គ្រឿង៕

អត្ថបទដែលជាប់ទាក់ទង
Open

Close