UI_LongBanner

សមត្ថកិច្ចឃាត់ខ្លួនជនជាតិម៉ាឡេស៊ី៤នាក់ ក្នុងប្រតិបត្តិការបង្ក្រាបទីតាំងបង្កើតល្បែងភ្នាល់ casino online

41

ភ្នំពេញ៖ កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដោយមានការចូលរួមដឹកនាំពីលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ព្រមទាំងកម្លាំងនគរបាលមូលដ្ឋានខណ្ឌច្បារអំពៅ បានបើកប្រតិបត្តិការចុះឃាត់ខ្លួនជនសង្ស័យជាជនជាតិម៉ាឡេស៊ីចំនួន០៤នាក់ ដែលជាអ្នកគ្រប់គ្រង និងអនុវត្តប្រតិបត្តិការ Casino Online តាមបណ្ដាញទូរស័ព្ទ និងតាមប្រព័ន្ធអ៊ីនធឺណិត ព្រមទាំងរឹបអូសបានសម្ភារៈសម្រាប់ផ្សព្វផ្សាយ ដែលមានកុំព្យូទ័រ និងទូរស័ព្ទជាច្រើនគ្រឿង 

តាមរយៈហ្វេសប៊ុកផេករបស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានឲ្យដឹងថា កន្លងមកប្រជាពលរដ្ឋដែលបានប្រើប្រាស់ទូរស័ព្ទចល័ត តែងតែទទួលបាននូវសារអូសទាញឲ្យលេងល្បែងភ្នាល់អនឡាញជាច្រើនប្រភេទ ដែលជាអំពើផ្ទុយនឹងច្បាប់ 

លោកឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋរាយការណ៍ជាបន្ទាន់ ប្រសិនបើបងប្អូនទទួលបាននូវសារទស្សន៍ទាយ ដើម្បីចូលរួមលេងល្បែងភ្នាល់ផ្សេងៗតាមបណ្ដាញទូរគមនាគមន៍ ឬបណ្ដាញសង្គម ដើម្បីជាមូលដ្ឋានសម្រាប់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក្នុងការស្រាវជ្រាវដើម្បីបង្ក្រាបទាន់ពេលវេលា ៕

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កំពុងត្រូវបានរៀបចំកសាងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ 

អត្ថបទដែលជាប់ទាក់ទង
Open

Close