UI_LongBanner

ចោរស្ទើរភ្លើង! លួចរថយន្តគេហើយ ពេលគេដេញតាមភ័យស្លន់ស្លោរ បណ្ដាលឱ្យក្រឡាប់ស្លាប់នៅនឹងកន្លែង…

66

ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់ ធ្វើសកម្មភាពលួចរថយន្តគេទុកនៅខាងមុខផ្ទះ ខណៈដែលម្ចាស់រថយន្តឃើញទាន់ជិះដេញតាម ធ្វើឲ្យជនសង្ស័យភ័យស្លន់ស្លោរ បើករថយន្តធ្លាក់ផ្លូវ បណ្ដាលឲ្យក្រឡាប់ ធ្វើឲ្យជនសង្ស័យស្លាប់ភ្លាមៗនៅនឹងកន្លែង ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង២០នាទី យប់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិជ័យតូច ឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

ជនសង្ស័យម្នាក់ ធ្វើសកម្មភាពលួចរថយន្តគេទុកនៅខាងមុខផ្ទះ ខណៈដែលម្ចាស់រថយន្តឃើញទាន់ជិះដេញតាម ធ្វើឲ្យជនសង្ស័យភ័យស្លន់ស្លោរ បើករថយន្តធ្លាក់ផ្លូវ បណ្ដាលឲ្យក្រឡាប់ ធ្វើឲ្យជនសង្ស័យស្លាប់ភ្លាមៗនៅនឹងកន្លែង ។

ជនសង្ស័យស្លាប់ពុំទាន់ស្គាល់អត្តសញ្ញាណ ។ ចំណែកជនរងគ្រោះជាម្ចាស់រថយន្តឈ្មោះ ស៊ន ម៉ាច ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កាត់ដេរ មានទីលំនៅភូមិជ័យធំ ឃុំជ័យធំ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល ។ ដោយឡែកទ្រព្យសម្បត្តិបាត់បង់ រថយន្ត១គ្រឿង ម៉ាកCRV ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2Q-8086 ។
ប្រភពដដែលបន្តថា តាមការឲ្យដឹងរបស់ជនរងគ្រោះជាម្ចាស់រថយន្តថា កន្លងមក ខ្លួនតែងទុករថយន្តរបស់នៅខាងមុខផ្ទះជារៀងរាល់យប់ ។

លុះដល់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩ម៉ោង២៣និង៣០នាទី ជនរងគ្រោះ បានទុករថយន្តរបស់ខ្លួនដូចសព្វមួយដង រួចក៏ចូលទៅដេក រហូតដល់ម៉ោង២ន៨ង២០នាទី ឈានចូលដល់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ជនរងគ្រោះបានឮសំឡេងបញ្ឆេះរថយន្ត ភ្លាមនោះក៏ចេញពីក្នុងផ្ទះមកមើល ស្រាប់តែឃើញរថយន្តរបស់ខ្លួនត្រូវបានជនសង្ស័យលួចជិះបើក ចេញពីផ្ទះ ពីទិសខាងកើត ឆ្ពោះមកទិសខាងលិច សំដៅមកឃុំរកាជន្លឹង បន្ទាប់មកជនរងគ្រោះបានទៅរាយការណ៍ប្រាប់សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលជ័យធំ ភ្លាមនោះកម្លាំងប៉ុស្តិ៍ និងជនរងគ្រោះ បានជិះម៉ូតូដេញតាម ពេលជិះហួសស្ពានប៉ាន់ណោ ប្រហែល២៥០ម៉ែត្រ ស្រាប់តែជនសង្ស័យបានបើករថយន្តក្រឡាប់ធ្លាក់ផ្លូវ បណ្ដាលឲ្យស្លាប់នៅនឹងកន្លែងតែម្តង ។ កម្លាំងជំនាញស្រុក និងកម្លាំងនគរបាលប៉ុស្តិ៍ ចុះដល់កន្លែងកើតហេតុ រួចកសាងសំណុំរឿង ដើម្បីធ្វើការស្រាវជ្រាវ រកបក្ខពួកក្រុមជនសង្ស័យចាត់ការបន្តទៀត ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close