UI_LongBanner

ទើបតែសប្បាយចេញពីខារ៉ាអូខេមិនបានប៉ុន្មានផង ស្រាប់តែលេចមុខក្រុមក្មេងទំនើងព្រួតចាក់វាយ របួសដេកពេទ្យ

92

កណ្តាល៖ យុវជនម្នាក់ បានចូលហាងខារ៉ាអូខេផឹកស៊ីឱបស្រីសប្បាយអស់ចិត្ត អស់ទាំងលុយ ទើបចេញមកវិញ តែដឹងអី ពេលបើកម៉ូតូចេញបានប្រហែល១០០ម៉ែត្រ ស្រាប់តែមានក្មេងទំនើង១ក្រុមមានគ្នា៤នាក់ ចេញមកស្ទាក់មុខ ហើយព្រួតវាយ និងចាក់យុវជនខាងលើ បណ្តាលឲ្យរងរបួសហូរឈាម ត្រូវក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។

ករណីហិង្សានេះ បានកើតឡើង នៅវេលាម៉ោង២ និង៣០នាទី ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ចំណុចផ្លូវចូលហាងKARAOKE អ័រគីដេ ក្នុងភូមិក្អមសំណរក្រោម ឃុំក្អមសំណរ ស្រុកលើកដែក ។

យុវជនរងគ្រោះឈ្មោះជា សុវណ្ណបញ្ញា អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ-ឃុំកើតហេតុ មុខរបរសិស្ស ។

ចំណែក ជនសង្ស័យមានគ្នា៤នាក់ ទី១.ឈ្មោះម៉ូ ភ័ស ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ (គេចខ្លួន) ។ ទី២.ឈ្មោះឆាប ធានិត ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ (គេចខ្លួន) ។ ទី៣.ឈ្មោះ ឆាប ធានេត ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ(គេចខ្លួន) ។ និងទី៤.ឈ្មោះធឿន ផាន់ណា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរចុងភៅ (ឃាត់ខ្លួន)។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុខាងលើ ជនរងគ្រោះ បានចេញពីច្រៀងខារ៉ាអូខេ អ័រគីដេ គោលបំណងទៅផ្ទះ ពេលកំពុងតែជិះម៉ូតូចេញបានប្រហែល១០០ម៉ែត្រជិតដល់ថ្នល់ជាតិលេខ១៤ ស្រាប់តែជនសង្ស័យ៤នាក់ខាងលើ បានស្ទាក់ផ្លូវជនរងគ្រោះ ហើយយកខ្សែក្រវាត់វាយ និងយកកាំបិតចាក់ទៅលើជនរងគ្រោះ បណ្តាលឲ្យមានរបួស រួចក្រុមជនសង្ស័យបានគេចខ្លួនអស់ ចំណែកជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅប្រទេសវៀតណាម ។

ប្រភពបន្តថា ក្រោយកើតហេតុ គឺនៅព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ផ្នែកជំនាញនគរបាលយុត្តិធម៌បានចុះទៅកន្លែងកើតហេតុ សហការជាមួយកម្លាំងប៉ុស្តិ៍ធ្វើការស្រាវជ្រាវ លុះដល់ម៉ោង១៣.៤០នាទីថ្ងែខែឆ្នាំដដែលកម្លាំងសមត្ថកិច្ច បានធ្វើការឃាត់ខ្លួនជនសង្ស័យបានម្នាក់។

ជនសង្ស័យខាងលើ ត្រូវសមត្ថកិច្ចនាំមកឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកលើកដែក ដើម្បីចាត់ការតាមនីតិវិធី ។ ចំណែក បក្ខពួក៣នាក់ សមត្ថកិច្ចកំពុងតាមប្រមាញ់យកផ្តន្ទាទោសតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង
Open

Close