UI_LongBanner

ថ្ងៃស្អែកទី៨ ខែវិច្ឆិកានេះ ជួបជាមួយកីឡាករកម្ពុជា ខុន ស៊ីចាន់ ក្នុងព្រឹត្តិការណ៍ ONE Championship

46

ម៉ានីល៖ នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្អែកនេះ ព្រឹត្តិការណ៍លំដាប់អន្តរជាតិ “ONE Championship: Masters of Fate” នឹងវិលត្រឡប់មកអង្រួនអារម្មណ៍ទស្សនិកជនសាជាថ្មី ដែលនឹងប្រព្រឹត្តទៅក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដោយមានផ្សាយបន្តផ្ទាល់ដោយស្ថានីយទូរទស្សន៍ CTN និង Facebook Page CTN ចាប់ពីម៉ោង១៩:៣០នាទីតទៅ។

ទស្សនិកជននៅកម្ពុជា កំពុងរង់ចាំតាមដានគូប្រកួតដ៏ជក់ចិត្តរវាងកីឡាករកម្ពុជា ខុន ស៊ីចាន់ ដែលត្រូវប៉ះជាមួយកីឡាករមកពីប្រទេសឥណ្ឌា Roshan Mainam ។ ទន្ទឹមនេះ ក៏មានគូប្រកួតផ្សេងៗចំនួន ១១គូទៀតផងដែរ នៅក្នុងព្រឹត្តិការណ៍ ONE Championship: Masters of Fate ផងដែរ។

សប្ដាហ៍នេះ ប្រិយមិត្តច្បាស់ជាជក់ចិត្ត ជាមួយនឹងការបង្ហាញនូវសមត្ថភាពរបស់កីឡាករម្នាក់ៗ ដើម្បីកសាងភាពល្បីល្បាញរបស់ពួកគេបន្ថែមទៀត។ តើនរណាខ្លះ នឹងក្លាយជាជើងខ្លាំងនៅយប់ថ្ងៃសុក្រស្អែកនេះ? សូមប្រិយមិត្តរង់ចាំទស្សនាព្រឹត្តិការណ៍នេះ តាមកញ្ចក់ទូរទស្សន៍ CTN និង Facebook Page CTN ៕

 

អត្ថបទដែលជាប់ទាក់ទង
Open

Close