UI_LongBanner

ខឹងប្រពន្ធបន្តិចបន្ទួច ជីះម៉ូតូទៅផឹងស៊ី៣កន្លែង ត្រឡប់មកវិញជិះម៉ូតូធ្លាក់ចូលព្រៃស្លាប់…

68

រតនគីរី៖ បុរសម្នាក់គ្រាន់តែខឹងប្រពន្ធបន្តិចបន្ទួច ទៅផឹកស្រា៣កន្លែង រហូតស្រវឹងជិះម៉ូតូធ្លាក់ផ្លួវចូលព្រៃ ម៉ូតូដួលសង្កត់ពីលើខ្លួនបណ្តាលឲ្យស្លាប់ម្នាក់ឯង មិនមានអ្នកណាបានដឹង កាលពីរសៀលថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ លើផ្លូវជាតិលេខ៧៨A ន្លោះបង្គោលគីឡូម៉ែត្រ៥២៣-៥២៤ ស្ថិតភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ។
សពជនរងគ្រោះឈ្មោះ ឈួន គុនណា ហៅវ៉ា ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់បោះដុំទឹកបរិសុទ្ធ រស់នៅភូមិ៣ ឃុំស្រែអង្គ្រង ស្រុកកូនមុំ។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ នៅវេលាថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ បុរសខាងលើអន់ចិត្តនឹងប្រពន្ធ បានជិះម៉ូតូដើរផឹកស្រាចំនួន៣កន្លែង រហូតស្រវឹងជោកជាំ រួចជិះម៉ូតូធ្លាក់ផ្លួវចូលព្រៃ ម៉ូតូដួលសង្កត់ពីលើខ្លួនបណ្តាលឲ្យស្លាប់ម្នាក់ឯង មិនមានអ្នកណាបានដឹង ។

លុះដល់ម៉ោង១៥.០០នាទីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩. ទើបក្រុមគ្រួសារបានដើររក និងរាយការណ៍ដល់កម្លាំងអាវុធហត្ថស្រុកកូនមុំ ឲ្យជួយស្វែងរក ក៏ប្រទះឃើញសាកសពជណរងគ្រោះនៅកន្លែងកើតហេតុតែម្ដង។

កម្លាំងជំនាញរាជអាវុធហត្ថស្រុកកូនមុំ សហការណ៍ជាមួយកម្លាំងនគរបាលនៃអធិការស្រុកកូនមុំ ចុះពិនិត្យធ្វើកោសល្យវិច័យ និងបានប្រគល់សាកសពជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង
Open

Close