UI_LongBanner

រថយន្តដឹកខ្សាច់ បុកហើយកិនបុរសជិះម៉ូតូ បែកក្បាលធា្លយខួរស្លាប់

54

ភ្នំពេញ ៖ រថយន្តបែនដឹកខ្សាច់១គ្រឿង បើកបរបោះពួយយ៉ាងលឿន ហើយមិនប្រយ័ត្នបានជ្រុលទៅបុកបុរសជិះម៉ូតូម្នាក់ រួចកិនថែម បណ្តាលឲ្យបែកក្បាលធ្លាយខួរស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម ។ ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើង កាលវេលាម៉ោង៦ និង២០នាទីល្ងាច ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៤ ត្រង់ចំណុចមុខផ្សារមនោរម្យ ក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះដែលត្រូវរថយន្តដឹកខ្សាច់កិនស្លាប់នេះ មានឈ្មោះ រីម វុត ភេទប្រុស អាយុ៣៣ឆ្នាំ ស្នាក់នៅភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើត គេឃើញរថយន្តបែនដឹកខ្សាច់១គ្រឿង ម៉ាក KIA ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C -5139 បើកបរធ្វើដំណើរតាមបណ្តោយផ្លូខាងលើ យ៉ាងលឿនដូចហោះ ពីលិចទៅកើត ខណ:មកដល់ចំណុចកើតហេតុ ខ្វះការប្រុងប្រយ័ត្ន បានជ្រុលទៅបុកជនរងគ្រោះ កំពពុងជិះម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលខ ភ្នំពេញ 1HT- 9170 ក្នុងទិសដៅបញ្ច្រាសគ្នា បណ្តាលឲ្យដួល ហើយរថយន្តកិនជនរងគ្រោះបែកក្បាលធ្លាយខួរស្លាប់ៗ។ ចំណែក អ្នកបើកបររថយន្តបង្ក យល់សភាពមិនស្រួលបានចុះរត់គេចខ្លួនបាត់។

អត្ថបទដែលជាប់ទាក់ទង
Open

Close