UI_LongBanner

ទៀតហើយ! ផ្ទេរហ្គាសចេញពីរថយន្តខុសបច្ចេកទេស ផ្ទុះឆេះសន្ធោសន្ធៅរបួសធ្ងន់ម្នាក់

118

កំពង់ធំ៖ កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩ មានករណីអគ្គិភ័យឆេះស្ថានីយលក់ប្រេងឥន្ធនៈមួយកន្លែង ស្ថិតនៅភូមិសូយោង ឃុំសូយោង ស្រុកតាំងគោក បង្កឡើងមកពីផ្ទេរហ្គាសចេញពីរថយន្តខុសបច្ចេសទេស និងបណ្តាលឲ្យមនុស្សម្នាក់រងរបួស។

ជនរងគ្រោះឈ្មោះ ហៀង ចាន់ធី ភេទប្រុស អាយុ ៣៨ឆ្នាំ មានទីលំនៅភូមិជ្រៃវៀន ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម (រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅព្យាបាលនៅមណ្ឌលសុខភាពតាំងគោក ជាអ្នកបើកបររថយន្តដឹកហ្គាស)។ ចំណែក ម្ចាស់ស្ថានីយប្រេង TLA ដែលអគ្គិភ័យឆាប់ឆេះនេះ មានឈ្មោះអ៊ូ មឿក ភេទប្រុស អាយុ៦៥ឆ្នាំ។

ក្រោយកើតហេតុ សមត្ថកិច្ច បានចេញរថយន្តអគ្គិភ័យជួយអន្តរាគមន៍សរុបចំនួន ៤គ្រឿង ប្រើប្រាស់ទឹកសរុបចំនួន៥រថយន្តស្មើនឹង២០ម៉ែត្រគុប ទើបរលត់ទាំងស្រុង មិនបណ្តាលឲ្យឆេះរាលដាលបន្តទៅផ្ទះអ្នកជិតខាង៕

អត្ថបទដែលជាប់ទាក់ទង
Open

Close