UI_LongBanner

តៃកុងងោកមួយភាំង បើករថយន្តដឹកកូកាកូឡាបុកខឿនពុះចែកទ្រូងផ្លូវ ក្រឡាប់ក្រឡាប់ផ្ងារកង់ឡើងលើ

47

ភ្នំពេញ៖ រថយន្តទ្រុងម៉ាកហ៊ីយ៉ាន់ដាយ១គ្រឿង ខណ:ពេលកំពុងបើកបរក្នុងល្បឿនលឿន ស្រាប់តែអ្នកបើកបរងងុយដេកងោកមួយភាំងនោះក៏រេចង្កូតបុកឡើងខឿនពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យក្រឡាប់ផ្ងារកង់ឡើងលើកំពប់កូកាកូឡាពេញផ្លូវ ប៉ុន្តែសំណាងល្អមិនបានបណ្ដាលឲ្យអ្នកបើកបររូបនោះមានគ្រោះថ្នាក់ឡើយ

ហេតុការណ៍នេះបានកើតឡើង នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩នៅវេលាម៉ោង៤នឹង៥៦នាទីព្រឹក នៅតាមមហាវិថីឈ្នះឈ្នះ ត្រង់ចំណុចវាលខ្លែងតាឯ ភូមិស្រែរាជ្ជះ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ

រថយន្តហ៊ីយ៉ាន់ដាយ ខាងលើពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ៣E-៤៤៤៤បើកបរដោយបុរសម្នាក់ឈ្មោះ ប៉ាង រ៉ាវន់ អាយុ ៣១ឆ្នាំ ទីលំនៅភូមិបល្ល័ង្ក ឃុំកន្សោមអក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុរថយន្តនេះបើកបរធ្វើដំណើរពីត្បូងទៅជើងក្នុងល្បឿនលឿន លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែអ្នកបើកបរងងុយដេកងោគមួយភាំង បណ្ដាលឲ្យបុកឡើងខឿនពុះចែកទ្រូងផ្លូវក្រឡាប់ផ្ងារកង់ឡើងលើទទឹងផ្លូវតែម្ដងខណ:នោះបណ្ដាលឲ្យបែកកំពប់ទឹកកូកាកូឡាពេញផ្លូវ ហើយសំណាងល្អអ្នកបើកបរមិនមានគ្រោះថ្នាក់ឡើយ ប៉ុន្តែខឿនពុះចែកទ្រូងផ្លូវបានបាក់ជាង ១០កង់ ក្រោយពេលពេលកើតហេតុ កម្លាំងនគរបាលការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាចធានីភ្នំពេញ ចុះទៅនាំយករថយន្តទៅរក្សាទុករង់ចាំការដោះស្រាយ។ដោយ៖ចំរើន

អត្ថបទដែលជាប់ទាក់ទង
Open

Close