UI_LongBanner

មនុស្សស្លាប់កើនដល់ ០៥នាក់ហើយ និងជាង ៣០០នាក់ទៀតរងរបួស ក្នុងហេតុការណ៍គ្រោះរញ្ជួយផែនដីកម្រិត ៦.០រ៉ិចទ័រ នៅប្រទេសអ៊ីរ៉ង់ 

51

តេហេរ៉ង់៖ នៅរសៀលថ្ងៃសុក្រ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា គ្រោះរញ្ជួយផែនដីកម្រិត ៦.០រ៉ិចទ័រ ដែលបានវាយប្រហារភាគពាយ័ព្យប្រទេសអ៊ីរ៉ង់ កាលពីពេលទៀបភ្លឺថ្ងៃសុក្រនេះ បានបណ្តាលឲ្យមនុស្សស្លាប់កើនដល់ ០៥នាក់ហើយ និងជាង ៣០០នាក់ទៀតរងរបួស។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Sputnik

ចំណុចរំញ័រនៃរញ្ជួយដីខាងលើស្ថិតនៅចម្ងាយ ១១៨គីឡូម៉ែត្រភាគខាងកើតទីក្រុង តាប្រ៊ីស (Tabriz) របស់អ៊ីរ៉ង់ និងមានជម្រៅ ៥១គីឡូម៉ែត្រក្រោមផ្ទៃដី។ យោងតាមសេចក្តីរាយការណ៍ព័ត៌មានក្នុងប្រទេសអ៊ីរ៉ង់ កាលពីដំបូងឡើយមនុស្សតែ ០៣នាក់ប៉ុណ្ណោះបានស្លាប់ និង ២០នាក់ផ្សេងទៀតបានទទួលរងរបួស។

ប្រទេសអ៊ីរ៉ង់ស្ថិតនៅលើតំបន់ ដែលងាយកើតមានសកម្មភាពរញ្ជួយផែនដីកម្រិតធ្ងន់ញឹកញាប់គួរសម មិនចាញ់ប្រទេសនៅ មហាសមុទ្រប៉ាស៊ីហ្វិកឡើយ។ កាលពីខែវិច្ឆិកា ឆ្នាំ២០១៨ គ្រោះរញ្ជួយដីកម្រិតដ៏ធ្ងន់មួយគឺ ៧.២រ៉ិចទ័រ បានវាយប្រហារចំព្រំដែនអ៊ីរ៉ង់ជាប់ជាមួយអ៊ីរ៉ាក់ ដែលបានបណ្តាលឲ្យមនុស្សស្លាប់ និងរបួសរាប់រយនាក់។

ចំណែកកាលពីឆ្នាំ១៩៩០ គ្រោះរញ្ជួយដីកម្រិត ៧.៤រ៉ិចទ័រ ដែលបានកើតឡើងនៅភាគខាងជើងអ៊ីរ៉ង់ បានផ្តាច់ជីវិតមនុស្សប្រ

អត្ថបទដែលជាប់ទាក់ទង
Open

Close