UI_LongBanner

ជនសង្ស័យប្រើប្រាស់គ្រឿងញៀន៦នាក់ ត្រូវសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យឃាត់ខ្លួន រួមនឹងកាំភ្លើងខ្លីមួយដើម…

118

ភ្នំពេញ៖ ជនសង្ស័យចំនួន៦នាក់ មាន៥នាក់ពាក់ព័ន្ធនឹងប្រើប្រាស់គ្រឿងញៀន ចំណែកម្នាក់ជាអ្នកជួញដូរគ្រឿងញៀន មានទាំងអាវុធខ្លីមួយដើម ត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ សហការជាមួយកម្លាំងប៉ុស្តិ៍ចោមចៅ៣ ក្រោមបញ្ជាពីលោកវរសេនីយ៍ឯក យឹម សារ៉ាន់ អធិការខណ្ឌ បើកប្រតិបត្តិការបង្ក្រាបចាប់ខ្លួនបាន មានទាំងអាវុធ១ដើម ហេតុការណ៍ឃាត់ខ្លួនខាងលើនេះនៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩នៅវេលាម៉ោង១២ និង៣៣នាទីថ្ងៃដែលស្ថិតនៅក្នុងភូមិព្រៃព្រីងជើង១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ

ក្នុងប្រតិបត្តិការបង្ក្រាបខាងលើ ឃាត់ខ្លួនជនសង្ស័យបាន៦អ្នកក្នុងនោះជនសង្ស័យទី១មានឈ្មោះ អៀង ម៉េងហៀង ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិចម្ការឪឡឹក១ សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ មានអាវុធខ្លី១ដើម ត្រូវបានដកហូត ជាអ្នកជួញដូរ ។ ជនសង្ស័យទី២ មានឈ្មោះ វ៉ែន វៀន ភេទប្រុស អាយុ ២២ឆ្នាំ មុខរបររើសអេតចាយ ស្នាក់នៅ ភូមិខាងលើ មានថ្នាំ១កញ្ចប់តូច ។ ទីជនសង្ស័យទី៣ ឈ្មោះ យឿង ស្រឹប ភេទប្រុស អាយុ២០ឆ្នាំ មុខរបររើសអេតចាយ ស្នាក់នៅភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យទី៤ មានឈ្មោះ ឈិត សុលៀង ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិព្រៃព្រីងជើង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យទី៥ មានឈ្មោះ ជ័យ ផាន ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរ មិនពិតប្រាកដ ។ ជនសង្ស័យទី៦ មានឈ្មោះ មាស សុភ័ក្រ ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរ មិនពិតប្រាកដ ។

តាមនគរបាលបានឲ្យដឹងថា កម្លាំងក្រោមបទបញ្ជាពីលោកអធិការខណ្ឌ បានយកចិត្តទុកដាក់ ក្នុងការបង្ក្រាប ទប់ស្កាត់រាល់បទល្មើសផ្សេងៗ ក្នុងមូលដ្ឋាន ដើម្បីរក្សាបាននូវ សន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ នៅរៀលថ្ងៃទី០៨ ខែវិច្ឆិកា នេះ កម្លាំងជំនាញខណ្ឌពោធិសែនជ័យ រួមជាមួយកម្លាំងប៉ុស្តិ៍ចោមចៅ៣ ចុះទៅបង្ក្រាបនៅតាំងខាងលើ ឃាត់ខ្លួនជនសង្ស័យបាន៦នាក់ ក្នុងនោះដកហូតបានអាវុធខ្លីមួយដើមផងដែរ ។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបាននាំខ្លួនទៅសាកសួរនៅប៉ុស្តិ៍ចោមចៅ៣ដើម្បីកសាងសំណុំរឿង បញ្ជូនទៅផ្នែកជំនាញនៃអធិការខណ្ឌជាបន្តទៀតទៅតាមនីតិវិធី។ដោយ៖ចំរើន

អត្ថបទដែលជាប់ទាក់ទង
Open

Close