UI_LongBanner

ជនជាតិចិនចំនួន១១នាក់ ដែលចាប់បង្ខាំងមនុស្សជំរិតទារប្រាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន…

149

ភ្នំពេញ៖ ជនសង្ស័យជាជនជាតិចិនចំនួន១១នាក់ ត្រូវបានកម្លាំងនគរបាលក្រសួងមហាផ្ទៃ សហការណ៍ជាមួយកម្លាំងនគរបាល ខណ្ឌពោធិ៍សែនជ័យ ចុះអនុវត្តន៍ផ្ទាល់ពីសំណាក់លោកវរសេនីយ៍ឯក យឹម សារ៉ាន់ អធិការខណ្ឌ បើកប្រតិបត្តិការបង្ក្រាបចាប់ខ្លួន ពាក់ព័ន្ធករណីបង្ខាំងជនជាតិចិនគ្នាឯង ដើម្បីជំរិតទារប្រាក់ និងរំដោះបានជនរងគ្រោះម្នាក់ផងដែរ។

ក្នុងប្រតិត្តិការខាងលើ បានអនុវត្តន៍ឡើងនៅថ្ងៃទី០៨ ខែវិច្ឆកា ឆ្នាំ២០១៩នៅវេលាម៉ោង១២និង៣២នាទីថ្ងៃដែលស្ថិតនៅក្នុងផ្ទះល្វែង ក្នុងបុរីព្រីនថោន ភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ ។

តាមសមត្ថកិច្ច បានឲ្យដឹងថា ក្រោយពីទទួលបានបណ្តឹងពីសាច់ញាតិជនរងគ្រោះ ជាជនជាតិចិន ជុំវិញករណីចាប់ជំរិតទារប្រាក់ខាងលើ ស្ថានទូតចិនស្នើ សុំឲ្យក្រសួងមហាផ្ទៃ បើកប្រតិបត្តិការស្រាវជ្រាវ ទើបនៅរសៀលថ្ងៃនេះ កម្លាំងនគរបាលជំនាញ ក្រសួងមហាផ្ទៃ សហការជាមួយ កម្លាំងអធិការដ្ឋាន ខណ្ឌពោធិ៍សែនជ័យ ឈានដល់ចុះបង្ក្រាបនៅទីតាំងខាងលើ ឃាត់ខ្លួនជនសង្ស័យ ជាជនជាតិចិន១១នាក់ ប្រុសទាំងអស់ និងរំដោះបានជនរងគ្រោះម្នាក់ កំពុងស្ថិតក្នុងសភាពរបួសរាងកាយ ដែលក្រុមជនសង្ស័យ ចាប់បង្ខាំង វាយធ្វើបាប។

ក្រោយពីបង្ក្រាបចាប់ខ្លួន បានជនសង្ស័យទាំង១១នាក់ និងសម្ភារពាក់ព័ន្ធមួយចំនួន សមត្ថកិច្ចនាំយកកសាងសំណុំរឿង បន្តនីតិវិធីនៅក្រសួងមហាផ្ទៃ។ដោយ៖ចំរើន

 

អត្ថបទដែលជាប់ទាក់ទង
Open

Close