UI_LongBanner

ពិធីបុណ្យអុំទូកឆ្នាំនេះ មានទូកចំនួន ២៩៧ទូក ចូលរួមប្រណាំង

93

ភ្នំពេញ៖ បើតាមគណ:កម្មការច្ចេកទេសរៀបចំបុណ្យជាតិ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និង អកអំបុក ឆ្នាំ២០១៩នេះ មានទូកសរុបចំនួន២៩៧ទូក ដែល ត្រូវចូលរួមប្រកួតគ្នា រយៈពេល៣ថ្ងៃ។ ក្នុងនោះទូកអុំផ្នែកបុរសចំនួន ១៦៧ទូក ទូក អុំនារី មានចំនួន១ទូក ទូកចែវបុរសមានចំនួន៣០ទូក ទូកចែវនារីមានចំនួន២ទូក និងទូកអន្តរជាតិ ចំនួន៩៥ ក្នុងនោះមានទូកនារីចំនួន ២ទូក ។

ដោយឡែកកីឡាករដែលជាចំណុះទូកសរុបជិត២ម៉ឺននាក់ ក្នុងនោះនារី មានចំនួន ១៨៤នាក់ ។ ជាមួយគ្នានេះ ក៏មាន កីឡាករ ត្រៀមចំនួន ៣,៤៧០ នាក់ ក្នុងនោះ មាន កីឡាករនារី ចំនួន ៨៩នាក់ ។

គណៈកម្មាការ បច្ចេកទេសរៀបចំ បុណ្យជាតិដដែលបន្តថា កីឡាករដែលជាចំណុះទូកមកពី ១៩ ខេត្តក្រុង និងមកពីស្ថាប័ន រដ្ឋាភិបាល មួយចំនួនដូចជា ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ កងកម្លាំង រាជអាវុធហត្ថ ប៉ូលិសបេអ៊ឹម កងទ័ពជើងទឹក និងវត្តព្រែកប្រាំងហើយរង្វង់មូល គល់ស្ពានជ្រោយចង្វារ ខាងកើត គឺជាកន្លែងស្នាក់នៅ របស់កីឡាករអុំទូក ។

សូមរម្លឹកថា ព្រះរាជពិធីបុណ្យអុំទូកកាលពី ឆ្នាំ ២០១៨ មានទូកចំនួន ២៩៥ទូក និង មានកីឡាករ ចំនួន ១៩,០១៧ នាក់ ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close