សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យមានការយោគយល់ដល់សាលារៀនឯកជន ដែលជួលអគារធ្វើសាលា

132

រាជធានៅភ្នំពេញ៖ នៅក្នុងឱកាសអញ្ជើញប្រកាសអនុវត្តកម្មវិធីផ្តល់សាច់ប្រាក់ជូនពលរដ្ឋក្រីក្រ និងងាយរងគ្រោះដោយសារជំងឺកូវីដ១៩ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ នៅវិមានសន្តិភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញពីការគិតគូរនឹងព្រួយបារម្ភចំពោះសាលារៀនឯកជនដែលបានជួលអគារបើកសាលារៀន ហើយពេលនេះកំពុងប្រឈមនឹងការបិទទ្វាដោយសារជំងឺឆ្លងកូវីដ១៩។

សម្តេចតេជោយនាយករដ្ឋមន្ត្រី នៅថ្ងៃនេះបានអំពាវនាវស្នើសុំដល់ម្ចាស់អគារដោយផ្ទាល់គឺត្រូវមានភាពទន់ភ្លន់ និងមេត្តាយោគយល់បន្ធូរបន្ថយថ្លៃជួលអាគារក្នុងអំឡុងពេលដែលប្រទេសជាតិទាំងមូលកំពុងប្រឈមនឹងជំងឺឆ្លងកូវីដ១៩។ ជាមួយគ្នានេះផងដែរ សម្តេចជោនាយករដ្ឋន្ត្រី បានស្នើឲ្យក្រសួងហិរញ្ញវត្ថុបន្តធ្វើការជាមួយធនាគារ រៀបចំឥណទានឡើងវិញដើម្បីផ្តល់លទ្ធភាពដល់គ្រឹះស្ថានឯកជនអាចមានឱកាសខ្ចីថវិកាក្នុងការអភិវឌ្ឍកម្មវិធីបង្រៀតតាម “ Online” ព្រោះមានសាលារៀនឯកជនជាច្រើនដែលមិនបានរៀបចំកម្មវិធីបង្រៀន Online បង្រៀនសិស្សានុសិស្សអោយទាន់សភាពការណ៍កូវីដបច្ចុប្បន្ន។ ទន្ទឹមនឹងនេះ សម្តេចតេជោបានលើកទឹកចិត្តដល់គ្រឹះស្ថានអប់រំឯកជន ត្រូវបន្តខិតខំអភិវឌ្ឍខ្លួន ហើយសម្តេចតេជោពិតជាមិនចង់ឃើញគ្រឹះស្ថានឯកជនណាមួយដួលរលំនោះឡើយ។