សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ កាលពីព្រឹកមិ

79

នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ព្រឹកមិញនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ ក្រោមមូលបទ «ភាពស្អិតរមួត និងការឆ្លើយតប» ដែលធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ (Video Conference) នៅវិមានសន្តិភាព។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាស៊ានទាំងអស់ និងអរគុណចំពោះ ឯកឧត្តម ង្វៀន សួនហ៊្វុក (Nguyen Xuan Phuc) នាយករដ្ឋមន្ត្រីវៀតណាម ដែលបានសម្របសម្រួល និងរៀបចំកិច្ចប្រជុំកំពូលអាស៊ាន ៣៦ នេះឡើងប្រកបដោយជោគជ័យតាមវីដេអូខល។

សូមភ្ជាប់មកជាមួយនូវសុន្ទរកថាទាំងស្រុងរបស់ សម្តេចតេជោ ហ៊ុន សែន ដែលបានអញ្ជើញឡើងថ្លែងនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ នៅវិមានសន្តិភាពកាលពីព្រឹកមិញនេះ៕