កំណត់ហេតុនៃការប្រជុំថ្នាក់ដឹកនាំ និងបុគ្គលិកនៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា

105

រាជធានីភ្នំពេញ៖ ថ្ងៃសុក្រ ៦កើត ខែអាសឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ ចាប់ផ្ដើមប្រជុំវេលាម៉ោង១៤:៣០នាទីរសៀល នៅបន្ទប់ប្រជុំនៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា ដែលមានសេចក្តីដូចខាងក្រោម ៖

I-របៀបវារៈ
១. ការពិភាក្សាការគ្រប់គ្រងសាកលវិទ្យាល័យ
២. ការពិភាក្សាការងារបុគ្គលិក (ការបណ្តុះបណ្តាល និងបញ្ហាផ្ទៃក្នុង)
៣. បញ្ហាផ្សេងៗ

II-សមាសភាពចូលរួម
១. បណ្ឌិតសភាចារ្យ ស៊ុ ឈុំប៊ុន
២. បណ្ឌិត ស៊ុ ឈុំឡុង
៣. បណ្ឌិត ឡាច សំរោង
៤. បណ្ឌិត អិម វិបុល
៥. បណ្ឌិត សុខ សុផល
៦. លោក ឈឿន សាវន
៧. លោក ឈឿន សម្បត្តិ
៨. លោកស្រី ឈន់ រំដួល
៩. លោក ឈឿន ប៊ុនឆា
១០. កញ្ញា នេត ស្រីនាត
១១. កញ្ញា ឆាយ ដាណេ
១២. កញ្ញា ឈឿន ស្រីចិន
១៣. លោក ឡៃ អះម៉ាត់
១៤. លោក អ៊ួន សុផានិត
១៥. លោក អ៊ូ វណ្ណច័ន្ទបញ្ញា
១៦. លោកស្រី សុខុន សុផានី
១៧. កញ្ញា ទ្រី ឡេងស៊ាង
១៨. លោក ចាន់ គីមឡុង
១៩. លោក ប៉ាង សំណាង

១) ឧកញ៉ាបណ្ឌិត ឡាច សំរោង សាកលវិទ្យាធិការសាកលវិទ្យាល័យឥន្ទ្រវិជ្ជា
– ប្រកាសបើកអង្គប្រជុំ និងសមាសភាពគណៈគ្រប់គ្រងអញ្ជើញចូលរួម
– ប្រកាសសម្រេចនិរាករណ៍សេចក្តីសម្រេចលេខ០០៨៥/២០ ចុះថ្ងៃចន្ទ ១២រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ ស្តីពីការតែងតាំងលោក សុន ឧត្តម ជាទីប្រឹក្សាជាន់ខ្ពស់សាកលវិទ្យាល័យឥន្ទ្រវិជ្ជា ទទួលបន្ទុកថ្នាក់ក្រោយឧត្តម ចាប់ពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ នេះតទៅ។
– ប្រកាសសេចក្តីសម្រេចតែងតាំងលោក ឈឿន សាវន ជាទីប្រឹក្សាជាន់ខ្ពស់សាកលវិទ្យាល័យឥន្ទ្រវិជ្ជា ទទួលបន្ទុកថ្នាក់ក្រោយឧត្តម។
– ប្រកាសសេចក្តីសម្រេចតែងតាំងលោក ឈឿន សម្បត្តិ ជាសាកលវិទ្យាធិការរងសាកលវិទ្យាល័យឥន្ទ្រវិជ្ជា។
– ប្រកាសសេចក្តីសម្រេចតែងតាំង៖
១. លោក តុំ បណ្តុះ ជាប្រធានការិយាល័យទំនាក់ទំនងសាធារណៈ
២. កញ្ញា ឈឿន ស្រីចិន ជាប្រធានស្តីទីការិយាល័យសិក្សានិងស្រាវជ្រាវ
៣. លោក អ៊ួន សុផានិត ជាអនុប្រធានការិយាល័យសិក្សានិងស្រាវជ្រាវ
៤. លោក ឡៃ អះម៉ាត់ ជាប្រធានការិយាល័យព័ត៌មាន និងបោះពុម្ពផ្សាយ
៥. កញ្ញា ឆាយ ដាណេ ជាអនុប្រធានការិយាល័យព័ត៌មាន និងបោះពុម្ពផ្សាយ
– បញ្ហាផ្ទៃក្នុង និងបញ្ហាផ្សេងៗរបស់សាកលវិទ្យាល័យ
– សាកលវិទ្យាល័យមានប្រព័ន្ធផ្សព្វផ្សាយចំនួនពីរគឺ ផេកCHNនិងផេកUI ដូចនេះឧកញ៉ាបណ្ឌិតសាកលវិទ្យាធិការស្នើឱ្យបុគ្គលិកទាំងអស់ជួយគាំទ្រផេករបស់សាលា ដោយជួយឡាយខ៍និងស៊ែរដើម្បីផ្សព្វផ្សាយពីសកម្មភាពការងាររបស់សាលា។
– បញ្ហាសម្លៀកបំពាក់សម្រាប់ថ្នាក់ដឹកនាំ និងបុគ្គលិក ត្រូវរៀបចំឯកសណ្ឋារបស់សាលាឱ្យបានសមរម្យ ព្រោះសាលាបណ្តុះបណ្តាលនិស្សិតភាគច្រើនជាឥស្សរជនជាន់ខ្ពស់ មកពីបណ្តាក្រសួងស្ថាប័ននានារបស់រាជរដ្ឋាភិបាល។

២) បណ្ឌិតសភាចារ្យ ស៊ុ ឈុំប៊ុន ប្រធានក្រុមប្រឹក្សាសាកលវិទ្យាល័យ
– ទោះបីជាបញ្ហាកូវីដ១៩ តែសាកលវិទ្យាល័យនៅតែដំណើរការយ៉ាងសកម្មទៅមុខ
– ថ្នាក់ដឹកនាំ និងបុគ្គលិកត្រូវមានស្មារតីសាមគ្គី ជួយគ្នាទៅវិញទៅមក ម្តងគេម្តងយើង ពួតដៃសហការគ្នា ជាពិសេសការសាមគ្គីផ្ទៃក្នុងគឺមានសារៈសំខាន់ណាស់។

អង្គប្រជុំត្រូវបានបញ្ចប់នៅវេលាម៉ោង១៥:៣០នាទីថ្ងៃរសៀល ត្រូវនឹងថ្ងៃខែឆ្នាំដដែល ប្រកបដោយការរីករាយ និងស្មារតីសាមគ្គីភាព៕

សាកលវិទ្យាល័យឥន្ទ្រវិជ្ជា
រាជធានីភ្នំពេញ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០