ពិធីការពារគម្រោងស្រាវជ្រាវពិស្តារ(ប្លង់លម្អិត)ថ្នាក់បណ្ឌិតរបស់បេក្ខជន លី លីបម៉េង និស្សិតនៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា

109

រាជធានីភ្នំពេញ៖ ថ្ងៃសៅរ៍ ៧កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១០៖៣០នាទីព្រឹក នៅសាកលវិទ្យាល័យឥន្ទ្រវិជ្ជា ហៅកាត់ UI បានរៀបចំពិធីការពារគម្រោងស្រាវជ្រាវពិស្តារ(ប្លង់លម្អិត)ថ្នាក់បណ្ឌិតជូន ៖

– បេក្ខជន៖ លី លីបម៉េង ភេទប្រុស
– ជំនាញ៖ នីតិសាធារណៈ ជំនាន់ទី៣
– ប្រធានបទ៖ ការប្រៀបធៀបរវាងបណ្តឹងអាជ្ញា និងបណ្តឹងរដ្ឋប្បវេណី
– សាស្ត្រាចារ្យណែនាំ៖ បណ្ឌិត កង ឫទ្ធិគីរី និងបណ្ឌិតសភាចារ្យ សោម សុមុនី

សមាសភាពគណៈកម្មការវាយតម្លៃ៖
១. បណ្ឌិត ជីវ កេង (ប្រធានគណៈកម្មការ)
២. បណ្ឌិត អិម វិបុល (សាស្ត្រាចារ្យវាយតម្លៃទី១)
៣. បណ្ឌិត វ៉ាន់ ច័ន្ទតារា (សាស្ត្រាចារ្យវាយតម្លៃទី២)
៤. បណ្ឌិតសភាចារ្យ សោម សុមុនី (សមាជិក និងជាសាស្ត្រាចារ្យណែនាំ)
៥. បណ្ឌិត ស៊ុ ឈុំឡុង (សមាជិក និងជាលេខាកត់ត្រា)

របៀបវារៈ៖
១. សម្របសម្រួលកម្មវិធីដោយតំណាងសាកលវិទ្យាល័យ
២. ប្រកាសបើកកម្មវិធីដោយប្រធានគណៈកម្មការ
៣. ការធ្វើបទបង្ហាញរបស់បេក្ខជន
៤. ការវាយតម្លៃរបស់គណៈកម្មការ (សំណួរនិងចម្លើយ)
៥. ការបូកសរុបលទ្ធផលវាយតម្លៃ និងប្រកាសលទ្ធផលដោយប្រធានគណៈកម្មការ
៦. ការប្តេជ្ញា និងមតិយោបល់របស់បេក្ខជន
៧. ប្រកាសបិទកម្មវិធី
៨. ថតរូបអនុស្សាវរីយ៍

សារបាននៃការរៀបចំពិធីការពារគម្រោងស្រាវជ្រាវពិស្តារ(ប្លង់លម្អិត)ថ្នាក់បណ្ឌិតរបស់បេក្ខជន លី លីបម៉េង ជានិស្សិតថ្នាក់បណ្ឌិត មហាវិទ្យាល័យនីតិសាស្ត្រ ជំនាញនីតិសាធារណៈ ជំនាន់ទី៣ បានបំពេញតាមលក្ខខណ្ឌនៃការបណ្តុះបណ្តាលថ្នាក់បណ្ឌិតរបស់សាកលវិទ្យាល័យឥន្ទ្រវិជ្ជា ដែលបេក្ខជនបានលើកយកប្រធានបទស្តីពី “ការប្រៀបធៀបរវាងបណ្តឹងអាជ្ញា និងបណ្តឹងរដ្ឋប្បវេណី” សម្រាប់ធ្វើការសិក្សាស្រាវជ្រាវ និងរៀបចំពិធីការពារគម្រោងស្រាវជ្រាវពិស្តារថ្នាក់បណ្ឌិតនាពេលនេះ ក្នុងគោលបំណងសិក្សាស្រាវជ្រាវដោយផ្តោត៖
-ដើម្បីស្វែងយល់ឱ្យបានស៊ីជម្រៅពីប្រភេទនៃបណ្ដឹងក្នុងនីតិវិធីព្រហ្មទណ្ឌ ជាពិសេស គឺដើម្បីស្វែងយល់ពីដំណើរការនៃប្រភេទបណ្តឹងនីមួយៗឱ្យបានច្បាស់លាស់។
-ដើម្បីស្វែងយល់ឱ្យបានស៊ីជម្រៅពីភាពខុសគ្នារវាងបណ្តឹងអាជ្ញា និងបណ្តឹងរដ្ឋប្បវេណី ដែលដំណើរការក្នុងយុត្តាធិការព្រហ្មទណ្ឌ។
-ដើម្បីស្វែងយល់ឱ្យបានស៊ីជម្រៅពីនីតិវិធីព្រហ្មទណ្ឌថ្មី ដែលទើបតែចាប់ផ្តើមអនុវត្ត ដោយតុលាការនៃព្រះរាជាណាចក្រកម្ពុជា។
-ដើម្បីស្វែងយល់ឱ្យបានស៊ីជម្រៅពីភាពខុសគ្នារវាងក្រមនីតិវិធីព្រហ្មទណ្ឌ ក្រមព្រហ្មទណ្ឌថ្មី និងច្បាប់ព្រហ្មទណ្ឌសម័យអន្តរកាល។
-ដើម្បីចងក្រងជាឯកសារសម្រាប់អ្នកសិក្សាស្រាវជ្រាវ ក៏ដូចជា សាធារណជនគ្រប់មជ្ឈដ្ឋាន ឱ្យមានការយល់ដឹងបន្ថែម ពីប្រភេទនៃបណ្ដឹងក្នុងនីតិវិធីព្រហ្មទណ្ឌ។
-ស្វែងរកដំណោះស្រាយ ដែលជាបញ្ហាប្រឈមរបស់ជនរងគ្រោះ ដើមបណ្តឹងរដ្ឋប្បវេណី ទទួលខុសត្រូវរដ្ឋប្បវេណី និងជនសង្ស័យ។

ការសិក្សាស្រាវជ្រាវនេះ បានផ្តល់សារៈសំខាន់ធ្វើឱ្យយើងដឹងថា អ្វីទៅភាពខុសគ្នារវាងបណ្តឹង អាជ្ញានិងបណ្តឹងរដ្ឋប្បវេណី បណ្តឹងអាជ្ញាដែលពិនិត្យទៅលើអត្ថិភាពនៃបទល្មើស និងបង្ហាញឱ្យឃើញនូវ ពិរុទ្ធភាពនៃជនល្មើស និងផ្តន្ទាទោសជននេះតាមច្បាប់កំណត់។ អត្ថិភាពនៃបទល្មើស និងផ្តន្ទាទោសជន ល្មើសតាមច្បាប់ជាធរមាន និងចំនួនទឹកប្រាក់នៃការប្តឹងទាមទារសំណងជម្ងឺចិត្ត ពុំមានកំណត់ក្នុងច្បាប់ ឡើយ គឺជាសិទ្ធិសេរីភាពនៃការប្តឹងទាមទាររបស់ជនរងគ្រោះ ដែលជាដើមបណ្តឹងរដ្ឋប្បវេណី រីឯកា រពិចារណា សម្រេចគឺជាអំណាចរបស់តុលាការ។

ជាលទ្ធផល គណៈកម្មការវាយតម្លៃលើកទឹកចិត្តឱ្យបេក្ខជនបន្តស្រាវជ្រាវលើប្រធាននេះ ដោយធ្វើការកែសម្រួលលើចំណុចសំខាន់ៗបន្ថែមទៀត ហើយគណៈកម្មការបានឯកភាពសម្រេចឱ្យបេក្ខជន លី លីបម៉េង បន្តការសិក្សាស្រាវជ្រាវរបស់ខ្លួន ដើម្បីឈានទៅរៀបចំសិក្ខាសាលា និងពិធីការពារជាបន្តបន្ទាប់៕