ពិធីការពារគម្រោងស្រាវជ្រាវពិស្តារ(ប្លង់លម្អិត)ថ្នាក់បណ្ឌិតរបស់បេក្ខជន គឹម ម៉េង និស្សិតនៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា

102

រាជធានីភ្នំពេញ៖ ថ្ងៃសៅរ៍ ៧កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១៥៖៣០នាទីរសៀល នៅសាកលវិទ្យាល័យឥន្ទ្រវិជ្ជា ហៅកាត់ UI បានរៀបចំពិធីការពារគម្រោងស្រាវជ្រាវពិស្តារ(ប្លង់លម្អិត)ថ្នាក់បណ្ឌិតជូន ៖

– បេក្ខជន៖ គឹម ម៉េង ភេទប្រុស

– ជំនាញ៖ នីតិសាធារណៈ ជំនាន់ទី៣

– ប្រធានបទ៖ លក្ខខណ្ឌគតិយុត្ត និងតួនាទីជាមន្ត្រីនគរបាលយុត្តិធម៌

– សាស្ត្រាចារ្យណែនាំ៖ បណ្ឌិត វ៉ាន់ ច័ន្ទតារា និងបណ្ឌិត ឈន វឿន

សមាសភាពគណៈកម្មការវាយតម្លៃ៖

១. បណ្ឌិតសភាចារ្យ ខ្លូត ធីតា (ប្រធានគណៈកម្មការ)

២. បណ្ឌិត អិម វិបុល (សាស្ត្រាចារ្យវាយតម្លៃទី១)

៣. បណ្ឌិត ឡាច សំរោង (សាស្ត្រាចារ្យវាយតម្លៃទី២)

៤. បណ្ឌិត វ៉ាន់ ច័ន្ទតារា (សមាជិក និងជាសាស្ត្រាចារ្យណែនាំ)

៥. បណ្ឌិត ជា មុនីឫទ្ធិ (សមាជិក និងជាលេខាកត់ត្រា)

របៀបវារៈ៖

១. សម្របសម្រួលកម្មវិធីដោយតំណាងសាកលវិទ្យាល័យ

២. ប្រកាសបើកកម្មវិធីដោយប្រធានគណៈកម្មការ

៣. ការធ្វើបទបង្ហាញរបស់បេក្ខជន

៤. ការវាយតម្លៃរបស់គណៈកម្មការ (សំណួរនិងចម្លើយ)

៥. ការបូកសរុបលទ្ធផលវាយតម្លៃ និងប្រកាសលទ្ធផលដោយប្រធានគណៈកម្មការ

៦. ការប្តេជ្ញា និងមតិយោបល់របស់បេក្ខជន

៧. ប្រកាសបិទកម្មវិធី

៨. ថតរូបអនុស្សាវរីយ៍

សារបាននៃការរៀបចំពិធីការពារគម្រោងស្រាវជ្រាវពិស្តារ(ប្លង់លម្អិត)ថ្នាក់បណ្ឌិតរបស់បេក្ខជន គឹម ម៉េង ជានិស្សិតថ្នាក់បណ្ឌិត មហាវិទ្យាល័យនីតិសាស្ត្រ ជំនាញនីតិសាធារណៈ ជំនាន់ទី៣ បានបំពេញតាមលក្ខខណ្ឌនៃការបណ្តុះបណ្តាលថ្នាក់បណ្ឌិតរបស់សាកលវិទ្យាល័យឥន្ទ្រវិជ្ជា ដែលបេក្ខជនបានលើកយកប្រធានបទស្តីពី “លក្ខខណ្ឌគតិយុត្ត និងតួនាទីជាមន្ត្រីនគរបាលយុត្តិធម៌” សម្រាប់ធ្វើការសិក្សាស្រាវជ្រាវ និងរៀបចំពិធីការពារគម្រោងស្រាវជ្រាវពិស្តារថ្នាក់បណ្ឌិតនាពេលនេះ។ ការសិក្សាស្រាវជ្រាវនេះ គឺក្នុងគោលបំណងផ្តល់នូវចំណេះដឹងជាមូលដ្ឋានអំពីអង្គការអំណាចមួយនៅក្នុងក្របខណ្ឌអំណាចនីតិប្រតិបត្តិ ដោយផ្តល់នូវការយល់ដឹងពីបញ្ហាមួយចំនួនដូចជា៖

– យល់ដឹងទូទៅអំពីច្បាប់កំណែទម្រង់កងរាជអាវុធហត្ថនៅកម្ពុជា។

– យល់ដឹងពីគោលការណ៍ជាមូលដ្ឋាននានានៃការបែងចែកតួនាទីភារកិច្ចរចនាសម្ព័ន្ធនិងកាតព្វកិច្ច របស់កងរាជអាវុធហត្ថនៅកម្ពុជា។

– ប្រសិទ្ធិភាព នៃការអនុវត្តច្បាប់កំណែទម្រង់កងរាជអាវុធហត្ថនៅកម្ពុជា។

– ការសិក្សាស្រាវជ្រាវនេះមានសារៈសំខាន់ចំពោះអ្នកសិក្សាស្រាវជ្រាវក្រោយៗឱ្យមានការយល់ដឹង កងរាជអាវុធហត្ថកម្ពុជា ជាពិសេសជាឯកសារដ៏មានតម្លៃសម្រាប់ស្ថាប័នរាជរដ្ឋាភិបាលគ្រប់លំដាប់ថ្នាក់ ផ្តល់ជាមូលដ្ឋានទ្រឹស្តីដល់មន្ត្រីកងរាជអាវុធហត្ថគ្រប់លំដាប់ថ្នាក់ ដើម្បីស្វែងយល់ពីសិទ្ធិ កាតព្វកិច្ចក្នុងការគ្រប់គ្រងកងរាជហត្ថដោយខ្លួនឯង។

ជាលទ្ធផល គណៈកម្មការវាយតម្លៃលើកទឹកចិត្តឱ្យបេក្ខជនបន្តស្រាវជ្រាវលើប្រធាននេះ ដោយធ្វើការកែសម្រួលលើចំណុចសំខាន់ៗបន្ថែមទៀត ហើយគណៈកម្មការបានឯកភាពសម្រេចឱ្យបេក្ខជន គឹម ម៉េង បន្តការសិក្សាស្រាវជ្រាវរបស់ខ្លួន ដើម្បីឈានទៅរៀបចំសិក្ខាសាលា និងពិធីការពារជាបន្តបន្ទាប់៕