ពិធីការពារគម្រោងស្រាវជ្រាវពិស្តារ(ប្លង់លម្អិត)ថ្នាក់បណ្ឌិតរបស់បេក្ខជន សេង នាង និស្សិតនៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា

97

រាជធានីភ្នំពេញ៖ ថ្ងៃអាទិត្យ ៨កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង០៧៖៣០នាទីព្រឹក នៅសាកលវិទ្យាល័យឥន្ទ្រវិជ្ជា ហៅកាត់ UI បានរៀបចំពិធីការពារគម្រោងស្រាវជ្រាវពិស្តារ(ប្លង់លម្អិត)ថ្នាក់បណ្ឌិតជូន ៖

– បេក្ខជន៖ សេង នាង ភេទប្រុស
– ជំនាញ៖ នីតិសាធារណៈ ជំនាន់ទី៣
– ប្រធានបទ៖ កាតព្វកិច្ចរបស់រូបវន្តបុគ្គលនៅក្នុងក្រមរដ្ឋប្បវេណី
– សាស្ត្រាចារ្យណែនាំ៖ បណ្ឌិត អិម វិបុល និងបណ្ឌិត ជីវ កេង

សមាសភាពគណៈកម្មការវាយតម្លៃ៖
១. បណ្ឌិត ឡាច សំរោង (ប្រធានគណៈកម្មការ)
២. បណ្ឌិត វ៉ាន់ ច័ន្ទតារា (សាស្ត្រាចារ្យវាយតម្លៃទី១)
៣. បណ្ឌិត ឈន វឿន (សាស្ត្រាចារ្យវាយតម្លៃទី២)
៤. បណ្ឌិត ជីវ កេង (សមាជិក និងជាសាស្ត្រាចារ្យណែនាំ)
៥. បណ្ឌិត ស៊ុ ឈុំឡុង (សមាជិក និងជាលេខាកត់ត្រា)

របៀបវារៈ៖
១. សម្របសម្រួលកម្មវិធីដោយតំណាងសាកលវិទ្យាល័យ
២. ប្រកាសបើកកម្មវិធីដោយប្រធានគណៈកម្មការ
៣. ការធ្វើបទបង្ហាញរបស់បេក្ខជន
៤. ការវាយតម្លៃរបស់គណៈកម្មការ (សំណួរនិងចម្លើយ)
៥. ការបូកសរុបលទ្ធផលវាយតម្លៃ និងប្រកាសលទ្ធផលដោយប្រធានគណៈកម្មការ
៦. ការប្តេជ្ញា និងមតិយោបល់របស់បេក្ខជន
៧. ប្រកាសបិទកម្មវិធី
៨. ថតរូបអនុស្សាវរីយ៍

សារបាននៃការរៀបចំពិធីការពារគម្រោងស្រាវជ្រាវពិស្តារ(ប្លង់លម្អិត) ថ្នាក់បណ្ឌិតរបស់បេក្ខជន សេង នាង ជានិស្សិតថ្នាក់បណ្ឌិត មហាវិទ្យាល័យនីតិសាស្ត្រ ជំនាញនីតិសាធារណៈ ជំនាន់ទី៣ បានបំពេញតាមលក្ខខណ្ឌនៃការបណ្តុះបណ្តាលថ្នាក់បណ្ឌិតរបស់សាកលវិទ្យាល័យឥន្ទ្រវិជ្ជា ដែលបេក្ខជនបានលើកយកប្រធានបទស្តីពី “កាតព្វកិច្ចរបស់រូបវន្តបុគ្គលនៅក្នុងក្រមរដ្ឋប្បវេណី” សម្រាប់ធ្វើការសិក្សាស្រាវជ្រាវ និងរៀបចំពិធីការពារគម្រោងស្រាវជ្រាវពិស្តារថ្នាក់បណ្ឌិតនាពេលនេះ ក្នុងគោលបំណងសិក្សាស្រាវជ្រាវដើម្បី៖
– ផ្តោតលើការយកចិត្តទុកដាក់អំពីគោលការណ៍ដែលទាក់ទងទៅនឹងទំនាក់ទំនងគតិយុត្តផ្នែករដ្ឋប្បវេណី។ បញ្ញត្តិនៃក្រមនេះត្រូវយកមកអនុវត្តចំពោះទំនាក់ទំនងទ្រព្យសម្បត្តិ និងទំនាក់ទំនងញាតិ លើកលែងតែមានតំណត់ផ្សេងនៅក្នុងច្បាប់ពិសេស១។
– នីតិឯកជន គឺជាច្បាប់ដែលទាក់ទងទៅនឹងបុគ្គឯកជន ទ្រព្យសម្បត្តិឯកជន និងទំនាក់ទំនង រវាងបុគ្គឯកជន និងទ្រព្យរបស់ទ្រព្យឯកជន។
– នីតិសាធារណៈ គឺជាច្បាប់ដែលគ្រប់គ្រងទៅលើទំនាក់ទំនងរវាងបុគ្គលឯកជន និងរដ្ឋាភិបាល ជាមួយរចនាសម្ព័ន្ធ និងប្រតិបត្តិការរបស់រដ្ឋាភិបាលខ្លួនឯង។

មិនតែប៉ុណ្ណោះ ការសិក្សាស្រាវជ្រាវនេះមានសារប្រយោជន៍ក្រៃលែងចំពោះអ្នកសិក្សាស្រាវជ្រាវជំនាន់ក្រោយ ជាពិសេសជាឯកសារដ៏មានតម្លៃសម្រាប់ស្ថាប័នដែលអនុវត្តចំពោះជនគ្រប់រូប ព្រមទាំងឱ្យមនុស្សទាំងឡាយគោរព និងអនុវត្តន៍ត្រឹមត្រូវតាមបញ្ញត្តិច្បាប់នៃក្រមនេះ។

ជាលទ្ធផល គណៈកម្មការវាយតម្លៃលើកទឹកចិត្តឱ្យបេក្ខជនបន្តស្រាវជ្រាវលើប្រធាននេះ ដោយធ្វើការកែសម្រួលលើចំណុចសំខាន់ៗបន្ថែមទៀត ហើយគណៈកម្មការបានឯកភាពសម្រេចឱ្យបេក្ខជន សេង នាង បន្តការសិក្សាស្រាវជ្រាវរបស់ខ្លួន ដើម្បីឈានទៅរៀបចំសិក្ខាសាលា និងពិធីការពារជាបន្តបន្ទាប់៕