ពិធីការពារគម្រោងស្រាវជ្រាវពិស្តារ(ប្លង់លម្អិត)ថ្នាក់បណ្ឌិតរបស់បេក្ខជន ជុំ ស និស្សិតនៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា

79

រាជធានីភ្នំពេញ៖ ថ្ងៃអាទិត្យ ៨កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១០៖៣០នាទីព្រឹក នៅសាកលវិទ្យាល័យឥន្ទ្រវិជ្ជា ហៅកាត់ UI បានរៀបចំពិធីការពារគម្រោងស្រាវជ្រាវពិស្តារ(ប្លង់លម្អិត)ថ្នាក់បណ្ឌិតជូន ៖

– បេក្ខជន៖ ជុំ ស ភេទប្រុស

– ជំនាញ៖ នីតិឯកជន ជំនាន់ទី៣

– ប្រធានបទ៖ បុគ្គលភាពគតិយុត្តនៃនីតិវិធីបណ្តឹងរដ្ឋប្បវេណី

– សាស្ត្រាចារ្យណែនាំ៖ បណ្ឌិត ឡាច សំរោង និងបណ្ឌិត ឈន វឿន

សមាសភាពគណៈកម្មការវាយតម្លៃ៖

១. បណ្ឌិតសភាចារ្យ ខ្លូត ធីតា (ប្រធានគណៈកម្មការ)

២. បណ្ឌិត អិម វិបុល (សាស្ត្រាចារ្យវាយតម្លៃទី១)

៣. បណ្ឌិត វ៉ាន់ ច័ន្ទតារា (សាស្ត្រាចារ្យវាយតម្លៃទី២)

៤. បណ្ឌិត ឈន វឿន (សមាជិក និងជាសាស្ត្រាចារ្យណែនាំ)

៥. បណ្ឌិត ស៊ុំ ឈុំឡុង (សមាជិក និងជាលេខាកត់ត្រា)

 

របៀបវារៈ៖

១. សម្របសម្រួលកម្មវិធីដោយតំណាងសាកលវិទ្យាល័យ

២. ប្រកាសបើកកម្មវិធីដោយប្រធានគណៈកម្មការ

៣. ការធ្វើបទបង្ហាញរបស់បេក្ខជន

៤. ការវាយតម្លៃរបស់គណៈកម្មការ (សំណួរនិងចម្លើយ)

៥. ការបូកសរុបលទ្ធផលវាយតម្លៃ និងប្រកាសលទ្ធផលដោយប្រធានគណៈកម្មការ

៦. ការប្តេជ្ញា និងមតិយោបល់របស់បេក្ខជន

៧. ប្រកាសបិទកម្មវិធី

៨. ថតរូបអនុស្សាវរីយ៍

 

សារបាននៃការរៀបចំពិធីការពារគម្រោងស្រាវជ្រាវពិស្តារ(ប្លង់លម្អិត)ថ្នាក់បណ្ឌិតរបស់បេក្ខជន ជុំ ស ជានិស្សិតថ្នាក់បណ្ឌិត មហាវិទ្យាល័យនីតិសាស្ត្រ ជំនាញនីតិឯកជន ជំនាន់ទី៣ បានបំពេញតាមលក្ខខណ្ឌនៃការបណ្តុះបណ្តាលថ្នាក់បណ្ឌិតរបស់សាកលវិទ្យាល័យឥន្ទ្រវិជ្ជា ដែលបេក្ខជនបានលើកយកប្រធានបទស្តីពី “បុគ្គលភាពគតិយុត្តនៃនីតិវិធីបណ្តឹងរដ្ឋប្បវេណី” សម្រាប់ធ្វើការសិក្សាស្រាវជ្រាវ និងរៀបចំពិធីការពារគម្រោងស្រាវជ្រាវពិស្តារថ្នាក់បណ្ឌិតនាពេលនេះ ក្នុងគោលបំណង៖

– ដើម្បីសិក្សាប្រមូលចងក្រងរាល់បណ្តាឯកសារគតិយុត្តិនានាពាក់ព័ន្ធទៅ នឹងវិធាននៃបណ្តឹងនៅក្នុងរឿងរដ្ឋប្បវេណី ដែលកំពុងអនុវត្តនៅក្នុងទម្រង់នីតិរដ្ឋ នៃព្រះរាជាណាចក្រកម្ពុជានេះ។

– រួមចំណែកក្នុងការផ្តល់ជាអនុសាសន៍ និងការដោះស្រាយបញ្ហាមួយចំនួន ដើម្បីធ្វើឱ្យការអនុវត្តស្ថាបន័រដ្ឋបាល និងស្ថាប័ននយោបាយនៅប្រទេសកម្ពុជាយើងកាន់តែមានភាពសុក្រឹត្យ និងប្រសើរឡើងថែមទៀតតទៅអនាគត។

– ផ្តល់នូវការវិភាគ ការវាយតម្លៃ និងកំណត់ឱ្យច្បាស់ចំពោះសញ្ញាណនៃធម្មាធិបតេយ្យ ឬនីតិរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា។

សារៈសំខាន់នៃការសិក្សាស្រាវជ្រាវប្រធានបទ បុគ្គលភាពគតិយុត្តនៃនីតិវិធីបណ្តឹងរដ្ឋប្បវេណី គឺដើម្បីចូលរួមចំណែកនិងជាវិភាគទានដ៏សំខាន់ខាងផ្នែកចំណេះដឹង ទៅលើវិស័យអប់រំច្បាប់ វិស័យនយោបាយព្រមទាំងចំណេះដឹងរបស់មនុស្សទូទៅនៅកម្ពុជា ក៏ដូចជានៅលើពិភពលោក។ ជាឯកសារស្រាវជ្រាវបែបវិទ្យាសាស្ត្រមួយថែមទៀតលើវិស័យនីតិរដ្ឋ ក្នុងការចូលរួមជាទស្សនាទានដ៏សំខាន់ក្នុងកិច្ចការអភិវឌ្ឍន៍សង្គមជាតិដោយនិរន្តភាព និងឆ្ពោះទៅនីតិរដ្ឋ ហើយវាក៏ជាមូលដ្ឋានសម្រាប់អ្នកស្រាវជ្រាវបន្តទៀតក្នុងវិទ្យាសាស្ត្រនយោបាយ វិទ្យាសាស្ត្រសង្គម និងវិស័យមនុស្សសាស្ត្រផងដែរ។

 

ជាលទ្ធផល គណៈកម្មការវាយតម្លៃលើកទឹកចិត្តឱ្យបេក្ខជនបន្តស្រាវជ្រាវលើប្រធាននេះ ដោយធ្វើការកែសម្រួលលើចំណុចសំខាន់ៗបន្ថែមទៀត ហើយគណៈកម្មការបានឯកភាពសម្រេចឱ្យបេក្ខជន ជុំ ស បន្តការសិក្សាស្រាវជ្រាវរបស់ខ្លួន ដើម្បីឈានទៅរៀបចំសិក្ខាសាលា និងពិធីការពារជាបន្តបន្ទាប់៕