ពិធីការពារគម្រោងស្រាវជ្រាវពិស្តារ(ប្លង់លម្អិត)ថ្នាក់បណ្ឌិតរបស់បេក្ខជន ទ្រី សុភី និស្សិតនៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា

127

រាជធានីភ្នំពេញ៖ ថ្ងៃអាទិត្យ ៨កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១៤៖៣០នាទីរសៀល នៅសាកលវិទ្យាល័យឥន្ទ្រវិជ្ជា ហៅកាត់ UI បានរៀបចំពិធីការពារគម្រោងស្រាវជ្រាវពិស្តារ(ប្លង់លម្អិត)ថ្នាក់បណ្ឌិតជូន ៖

– បេក្ខជន៖ ទ្រី សុភី ភេទប្រុស

– ជំនាញ៖ នីតិសាធារណៈ ជំនាន់ទី៤

– ប្រធានបទ៖ ចក្ខុវិស័យនៃការប្រមូលពន្ធលើដីធ្លីមិនបានប្រើប្រាស់របស់អគ្គនាយកដ្ឋានពន្ធដារ

– សាស្ត្រាចារ្យណែនាំ៖ បណ្ឌិត ឯក ឆេងហួត និងបណ្ឌិត ឆេង វណ្ណារិទ្ធ

សមាសភាពគណៈកម្មការវាយតម្លៃ៖

១. បណ្ឌិតសភាចារ្យ ខ្លូត ធីតា (ប្រធានគណៈកម្មការ)

២. បណ្ឌិត វ៉ាន់ ច័ន្ទតារា (សាស្ត្រាចារ្យវាយតម្លៃទី១)

៣. បណ្ឌិត អ៊ុំ សុភក្តិ (សាស្ត្រាចារ្យវាយតម្លៃទី២)

៤. បណ្ឌិត ឯក ឆេងហួត (សមាជិក និងជាសាស្ត្រាចារ្យណែនាំ)

៥. បណ្ឌិតសភាចារ្យ សោម សុមុនី (សមាជិក និងជាលេខាកត់ត្រា)

របៀបវារៈ៖

១. សម្របសម្រួលកម្មវិធីដោយតំណាងសាកលវិទ្យាល័យ

២. ប្រកាសបើកកម្មវិធីដោយប្រធានគណៈកម្មការ

៣. ការធ្វើបទបង្ហាញរបស់បេក្ខជន

៤. ការវាយតម្លៃរបស់គណៈកម្មការ (សំណួរនិងចម្លើយ)

៥. ការបូកសរុបលទ្ធផលវាយតម្លៃ និងប្រកាសលទ្ធផលដោយប្រធានគណៈកម្មការ

៦. ការប្តេជ្ញា និងមតិយោបល់របស់បេក្ខជន

៧. ប្រកាសបិទកម្មវិធី

៨. ថតរូបអនុស្សាវរីយ៍

សារបាននៃការរៀបចំពិធីការពារគម្រោងស្រាវជ្រាវពិស្តារ(ប្លង់លម្អិត)ថ្នាក់បណ្ឌិតរបស់បេក្ខជន ទ្រី សុភី ជានិស្សិតថ្នាក់បណ្ឌិត មហាវិទ្យាល័យនីតិសាស្ត្រ ជំនាញនីតិសាធារណៈ ជំនាន់ទី៤ បានបំពេញតាមលក្ខខណ្ឌនៃការបណ្តុះបណ្តាលថ្នាក់បណ្ឌិតរបស់សាកលវិទ្យាល័យឥន្ទ្រវិជ្ជា ដែលបេក្ខជនបានលើកយកប្រធានបទស្តីពី “ចក្ខុវិស័យនៃការប្រមូលពន្ធលើដីធ្លីមិនបានប្រើប្រាស់របស់អគ្គនាយកដ្ឋានពន្ធដារ” សម្រាប់ធ្វើការសិក្សាស្រាវជ្រាវ និងរៀបចំពិធីការពារគម្រោងស្រាវជ្រាវពិស្តារថ្នាក់បណ្ឌិតនាពេលនេះ ក្នុងគោលបំណង ៖

– ស្រាវជ្រាវនិងចងក្រងឯកសាររបស់ជាតិនិងបរទេសទាក់ទងការប្រមូលពន្ធ សម្រាប់អ្នកសិក្សា

ស្រាវជ្រាវ

– របកគំហើញចំណុចខ្លាំង និងខ្សោយនៃការយកពន្ធលើដីធ្លីមិនបានប្រើប្រាស់នៅកម្ពុជា ដែលបាននិងកំពុងអនុវត្ត។

– បង្កើតនីតិវិធីយកពន្ធលើដីធ្លីមិនបានប្រើប្រាស់ ជាប្រយោជន៍ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ប្រកបដោយចិរភាព។

លទ្ធផលនៃការសិក្សាស្រាវជ្រាវនិក្ខេបបទថ្នាក់បណ្ឌិតនេះផងដែរ នឹងបានជាប្រភពឯកសារដ៏សំខាន់សម្រាប់អ្នកស្រាវជ្រាវ អ្នកធ្វើគោលនយោបាយ ក៏ដូចជាស្ថាប័នទាំងឡាយ ដែលទាក់ទងនឹងនីតិវិធីនៃការប្រមូលពន្ធ ជាពិសេសការយកពន្ធលើដីមិនបានប្រើប្រាស់ ត្រូវបានក្លាយជាយន្តការជំរុញ សម្រាប់ការប្រើប្រាស់ធនធានសេដ្ឋកិច្ចឱ្យមានប្រសិទ្ធភាព កាត់បន្ថយភាពក្រីក្រ និងធ្វើឱ្យការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ប្រកបដោយវិបុលភាព និងចិរភាព។

ជាលទ្ធផល គណៈកម្មការវាយតម្លៃលើកទឹកចិត្តឱ្យបេក្ខជនបន្តស្រាវជ្រាវលើប្រធាននេះ ដោយធ្វើការកែសម្រួលលើចំណុចសំខាន់ៗបន្ថែមទៀត ហើយគណៈកម្មការបានឯកភាពសម្រេចឱ្យបេក្ខជន ទ្រី សុភី បន្តការសិក្សាស្រាវជ្រាវរបស់ខ្លួន ដើម្បីឈានទៅរៀបចំសិក្ខាសាលា និងពិធីការពារជាបន្តបន្ទាប់៕