ពិធីសិក្ខាសាលាថ្នាក់បណ្ឌិតលើកទី១របស់បេក្ខជន ខៀវ សំបូរ និស្សិតនៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា

57

 

ពិធីសិក្ខាសាលាថ្នាក់បណ្ឌិតលើកទី១របស់បេក្ខជន ខៀវ សំបូរ និស្សិតនៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា

រាជធានីភ្នំពេញ៖ នៅថ្ងៃសុក្រ ៥រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១៦៖៣០នាទីរសៀល នៅសាកលវិទ្យាល័យឥន្ទ្រវិជ្ជា ហៅកាត់ UI បានរៀបចំសិក្ខាសាលាថ្នាក់បណ្ឌិតលើកទី១ជូន៖

– បេក្ខជន៖ ខៀវ សំបូរ ភេទប្រុស
– ជំនាញ៖ នីតិសាធារណៈ
– ប្រធានបទ៖ មុខងារផ្លូវច្បាប់នៃហិរញ្ញវត្ថុមូលដ្ឋាន
– សាស្ត្រាចារ្យណែនាំ៖ បណ្ឌិត ឡាច សំរោង និងបណ្ឌិត ស៊ុ ឈុំឡុង

សមាសភាពក្រុមប្រឹក្សាវាយតម្លៃសិក្ខាសាលាថ្នាក់បណ្ឌិត៖
១- បណ្ឌិតសភាចារ្យ សោម សុមុនី (ប្រធាន)
២- សាស្ត្រាចារ្យបណ្ឌិត សុខ វណ្ណនី (សមាជិក និងជាសាស្ត្រាចារ្យណែនាំ)
៣- សាស្ត្រាចារ្យបណ្ឌិត សុខ សុផល (សមាជិក និងជាលេខាកត់ត្រា)

របៀបវារៈ៖
១. សម្របសម្រួលកម្មវិធីដោយតំណាងសាកលវិទ្យាល័យ
២. ប្រកាសបើកកម្មវិធីដោយប្រធានក្រុមប្រឹក្សាវាយតម្លៃ
៣. ការធ្វើបទបង្ហាញរបស់បេក្ខជន
៤. ការវាយតម្លៃរបស់គណៈកម្មការ (សំណួរនិងចម្លើយ)
៥. ការបូកសរុបការវាយតម្លៃ និងប្រកាសលទ្ធផលដោយប្រធានក្រុមប្រឹក្សាវាយតម្លៃ
៦. ការប្តេជ្ញា និងមតិយោបល់របស់បេក្ខជន
៧. ប្រកាសបិទកម្មវិធី
៨. ថតរូបអនុស្សាវរីយ៍

សារបាននៃការរៀបចំពិធីសិក្ខាសាលាថ្នាក់បណ្ឌិតលើកទី១របស់បេក្ខជន ខៀវ សំបូរ ដែលជានិស្សិតថ្នាក់បណ្ឌិតនៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា ជំនាន់ទី៤ វគ្គ១ ជំនាញនីតិសាធារណៈ បានបំពេញតាមលក្ខខណ្ឌនៃការបណ្តុះបណ្តាលថ្នាក់បណ្ឌិតរបស់សាកលវិទ្យាល័យឥន្ទ្រវិជ្ជា ដែលបេក្ខជនបានលើកយកប្រធានបទស្តីពី “មុខងារផ្លូវច្បាប់នៃហិរញ្ញវត្ថុមូលដ្ឋាន” ដើម្បីធ្វើបទបង្ហាញក្នុងពិធីសិក្ខាសាលាថ្នាក់បណ្ឌិតលើកទី១នាពេលនេះ។

ជាលទ្ធផល ក្រុមប្រឹក្សាវាយតម្លៃសិក្ខាសាលាថ្នាក់បណ្ឌិត បានឯកភាពសម្រេចឱ្យបេក្ខជន ខៀវ សំបូរ បន្តការសិក្សាស្រាវជ្រាវ ដោយពិភាក្សាជាមួយសាស្ត្រាចារ្យណែនាំ ធ្វើការកែសម្រួលលើចំណុចសំខាន់ៗដែលជាលទ្ធផលនៃការស្រាវជ្រាវសម្រាប់រៀបចំចុះផ្សាយទស្សវដ្តីវិទ្យាសាស្ត្រ ដើម្បីឈានទៅរៀបចំនីតិវិធីការពារសាកល្បងនិក្ខេបបទថ្នាក់បណ្ឌិតជាបន្តបន្ទាប់៕