ពិធីសិក្ខាសាលាថ្នាក់បណ្ឌិតលើកទី១របស់បេក្ខជន អ៊ុំ ចាន់ថុល និស្សិតនៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា

90

រាជធានីភ្នំពេញ៖ នៅថ្ងៃសៅរ៍ ៦រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១៣៖៣០នាទីរសៀល នៅសាកលវិទ្យាល័យឥន្ទ្រវិជ្ជា ហៅកាត់ UI បានរៀបចំសិក្ខាសាលាថ្នាក់បណ្ឌិតលើកទី១ជូន៖

– បេក្ខជន៖ អ៊ុំ ចាន់ថុល ភេទប្រុស
– ជំនាញ៖ នីតិសាធារណៈ
– ជំនាន់ទី៣ វគ្គ២
– ប្រធានបទ៖ គោលការណ៍សំខាន់ៗដែលមានចែកក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣
– សាស្ត្រាចារ្យណែនាំ៖ បណ្ឌិតសភាចារ្យ ខ្លូត ធីតា និងបណ្ឌិត ឡាច សំរោង

សមាសភាពក្រុមប្រឹក្សាវាយតម្លៃសិក្ខាសាលាថ្នាក់បណ្ឌិត៖
១- សាស្ត្រាចារ្យបណ្ឌិត ជីវ កេង (ប្រធាន)
២- សាស្ត្រាចារ្យបណ្ឌិត សុខ សុផល (សមាជិក)
៣- សាស្ត្រាចារ្យបណ្ឌិត ឡាច សំរោង (សមាជិក និងជាសាស្ត្រាចារ្យណែនាំ)
៤- សាស្ត្រាចារ្យបណ្ឌិត ណុប អោម (សមាជិក និងជាលេខាកត់ត្រា)

របៀបវារៈ៖
១. សម្របសម្រួលកម្មវិធីដោយតំណាងសាកលវិទ្យាល័យ
២. ប្រកាសបើកកម្មវិធីដោយប្រធានក្រុមប្រឹក្សាវាយតម្លៃ
៣. ការធ្វើបទបង្ហាញរបស់បេក្ខជន
៤. ការវាយតម្លៃរបស់គណៈកម្មការ (សំណួរនិងចម្លើយ)
៥. ការបូកសរុបការវាយតម្លៃ និងប្រកាសលទ្ធផលដោយប្រធានក្រុមប្រឹក្សាវាយតម្លៃ
៦. ការប្តេជ្ញា និងមតិយោបល់របស់បេក្ខជន
៧. ប្រកាសបិទកម្មវិធី
៨. ថតរូបអនុស្សាវរីយ៍

សារបាននៃការរៀបចំពិធីសិក្ខាសាលាថ្នាក់បណ្ឌិតលើកទី១របស់បេក្ខជន អ៊ុំ ចាន់ថុល ដែលជានិស្សិតថ្នាក់បណ្ឌិតនៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា ជំនាន់ទី៣ វគ្គ២ ជំនាញនីតិសាធារណៈ បានបំពេញតាមលក្ខខណ្ឌនៃការបណ្តុះបណ្តាលថ្នាក់បណ្ឌិតរបស់សាកលវិទ្យាល័យឥន្ទ្រវិជ្ជា ដែលបេក្ខជនបានលើកយកប្រធានបទស្តីពី “គោលការណ៍សំខាន់ៗដែលមានចែងក្នុងរដ្ឋធម្មនុញ្ញកម្ពុជាឆ្នាំ១៩៩៣” ដើម្បីធ្វើបទបង្ហាញក្នុងពិធីសិក្ខាសាលាថ្នាក់បណ្ឌិតលើកទី១នាពេលនេះ ដែលបានលើឡើងអំពីរដ្ឋធម្មនុញ្ញជាច្បាប់គ្រឹះ និងជាច្បាប់កំពូលនៃរដ្ឋ ជាទូទៅតែងកំណត់នូវរចនាសម្ព័ន្ធមុខងារជាមូលដ្ឋាននៃរដ្ឋ និង ស្ថាប័នរដ្ឋសំខាន់ៗ ព្រមទាំងកំណត់នូវសិទ្ធិ និងកាតព្វកិច្ចជាមូលដ្ឋានរបស់ប្រជាពលរដ្ឋចំពោះរដ្ឋ។ ច្បាប់ និងសេចក្តីសម្រេចនានានៃស្ថាប័នរបស់រដ្ឋត្រូវតែស្របទៅនឹងរដ្ឋធម្មនុញ្ញជាដាច់ខាត ជាពិសេសបេក្ខជនក៏បានង្ហាញពីរចំណុច ១)អំពីខ្លឹមសារសំខាន់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដូចជារបបរាជានិយមដោយការជ្រើសរើស របបប្រជាធិបតេយ្យសេរីពហុបក្ស លទ្ធិប្រជាធិបតេយ្យ និង ជាសភានិយមពហុបក្ស ២)ព្រះមហាក្សត្រជាព្រះប្រមុខរដ្ឋ និងជានិម្និត្តរូបជាតិ។

ជាសេចក្តីសន្និដ្ឋាន មាត្រា ២នៃរដ្ឋធម្មនុញ្ញឆ្នាំ ១៩៩៣ ត្រង់វគ្គស្តីពី “ផែនទី ១/១០០.០០០ ធ្វើនៅចន្លោះឆ្នាំ១៩៣៣-១៩៥៣” មានមូលដ្ឋានត្រឹមត្រូវខាងផ្លូវច្បាប់ សម្រាប់ដោះស្រាយបញ្ហាព្រំដែនកម្ពុជាបច្ចុប្បន្ន ជាមួយប្រទេសជិតខាងទាំងបី ដោយមិនមានអ្វីគួរឱ្យបារម្ភឡើយ ទោះបីថាផែនទីនោះមានការខ្វះខាត ជាបច្ចេកទេសនៅក្នុងតំបន់ខ្លះក៏ដោយ។ ករណីផែនទីប្រាសាទព្រះវិហារ បង្ហាញឱ្យឃើញថា SGI ១/១០០.០០០ ក្រោយឆ្នាំ១៩៣៣ បានគោរពទាំងស្រុងនឹងលិខិតបទដ្ឋាន និងឯកសារដើមដែលបានតាក់តែងឡើងមុនឆ្នាំនេះ ។ ម៉្យាងទៀត ផែនទីទាំងនេះត្រូវបានពង្រឹងដោយកត្តាច្បាប់មួយទៀត ត្បិតរដ្ឋធម្មនុញ្ញោនះបានចងភ្ជាប់ទៅនឹង ល័ក្ខខ័ណ្ឌដែលសហគមន៍អន្តរជាតិ បានទទួលស្គាល់នៅចន្លោះឆ្នាំ ១៩៦៣-១៩៦៩ ។

ជាលទ្ធផល ក្រុមប្រឹក្សាវាយតម្លៃសិក្ខាសាលាថ្នាក់បណ្ឌិត បានឯកភាពសម្រេចឱ្យបេក្ខជន អ៊ុំ ចាន់ថុល បន្តការសិក្សាស្រាវជ្រាវ ដោយពិភាក្សាជាមួយសាស្ត្រាចារ្យណែនាំ ធ្វើការកែសម្រួលនិងបង្ហាញរំលេចបន្ថែមអំពីព្រះមហាក្សត្រជាព្រះប្រមុខរដ្ឋ និងជានិម្និត្តរូបជាតិសម្រាប់ជាធាតុចូលក្នុងការរៀបចំចុះផ្សាយទស្សវដ្តីវិទ្យាសាស្ត្រ ដើម្បីឈានទៅរៀបចំនីតិវិធីការពារសាកល្បងនិក្ខេបបទថ្នាក់បណ្ឌិតជាបន្តបន្ទាប់៕