ពិធីសិក្ខាសាលាថ្នាក់បណ្ឌិតលើកទី១របស់បេក្ខជន សៅ សីហា និស្សិតនៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា

98

រាជធានីភ្នំពេញ៖ នៅថ្ងៃពុធ ១០រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង០៩៖០០នាទីព្រឹក នៅសាកលវិទ្យាល័យឥន្ទ្រវិជ្ជា ហៅកាត់ UI បានរៀបចំសិក្ខាសាលាថ្នាក់បណ្ឌិតលើកទី១ជូន៖

– បេក្ខជន៖ សៅ សីហា ភេទប្រុស
– ជំនាញ៖ នីតិសាធារណៈ
– ជំនាន់ទី៤ វគ្គ១
– ប្រធានបទ៖ នីតិវិធីបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ
– សាស្ត្រាចារ្យណែនាំ៖ បណ្ឌិត អិម វិបុល និងបណ្ឌិត ស៊ុ ឈុំឡុង

សមាសភាពក្រុមប្រឹក្សាវាយតម្លៃសិក្ខាសាលាថ្នាក់បណ្ឌិត៖
១- បណ្ឌិតសភាចារ្យ សោម សុមុនី (ប្រធាន)
២- សាស្ត្រាចារ្យបណ្ឌិត សុខ វណ្ណនី (សមាជិក)
៣- សាស្ត្រាចារ្យបណ្ឌិត ស៊ុ ឈុំឡុង (សមាជិក និងជាសាស្ត្រាចារ្យណែនាំ)
៤- សាស្ត្រាចារ្យបណ្ឌិត សុខ សុផល (សមាជិក និងជាលេខាកត់ត្រា)

របៀបវារៈ៖
១. សម្របសម្រួលកម្មវិធីដោយតំណាងសាកលវិទ្យាល័យ
២. ប្រកាសបើកកម្មវិធីដោយប្រធានក្រុមប្រឹក្សាវាយតម្លៃ
៣. ការធ្វើបទបង្ហាញរបស់បេក្ខជន
៤. ការវាយតម្លៃរបស់គណៈកម្មការ (សំណួរនិងចម្លើយ)
៥. ការបូកសរុបការវាយតម្លៃ និងប្រកាសលទ្ធផលដោយប្រធានក្រុមប្រឹក្សាវាយតម្លៃ
៦. ការប្តេជ្ញា និងមតិយោបល់របស់បេក្ខជន
៧. ប្រកាសបិទកម្មវិធី
៨. ថតរូបអនុស្សាវរីយ៍

សារបាននៃការរៀបចំពិធីសិក្ខាសាលាថ្នាក់បណ្ឌិតលើកទី១របស់បេក្ខជន សៅ សីហា ដែលជានិស្សិតថ្នាក់បណ្ឌិតនៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា ជំនាន់ទី៤ វគ្គ១ ជំនាញនីតិសាធារណៈ បានបំពេញតាមលក្ខខណ្ឌនៃការបណ្តុះបណ្តាលថ្នាក់បណ្ឌិតរបស់សាកលវិទ្យាល័យឥន្ទ្រវិជ្ជា ដែលបេក្ខជនបានលើកយកប្រធានបទស្តីពី “នីតិវិធីបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ” ដើម្បីធ្វើបទបង្ហាញក្នុងពិធីសិក្ខាសាលាថ្នាក់បណ្ឌិតលើកទី១នាពេលនេះ។ ជាមួយគ្នានេះ បេក្ខជនបានលើកយកនូវចំណុចសំខាន់ៗមកបង្ហាញ ១)នីតិវិធីការបោះឆ្នោត ២)ប្រវត្តិនៃការបោះឆ្នោត និង៣)ច្បាប់ និងបទដ្ឋានគតិយុត្ត។ ជាសេចក្តីសន្និដ្ឋាន ការបោះឆ្នោត ដើម្បីរៀបចំបញ្ជីបោះឆ្នោតជាផ្នែកមួយ និងជាភារកិច្ចមួយដ៏សំខាន់ក្នុងការរៀបចំការបោះឆ្នោត ដើម្បីធានានូវសិទ្ធិបោះឆ្នោតរបស់ប្រជាពលរដ្ឋ និងភាពសេរី ត្រឹមត្រូវ និងយុត្តិធ៌មនៃការបោះឆ្នោត។ អាស្រ័យតាមស្ថានភាពជាក់ស្ដែងនៃសង្គម សេដ្ឋកិច្ច និងនយោបាយផ្ទាល់ ប្រទេសខ្លះបានជ្រើសរើស និងប្រើប្រាស់ប្រព័ន្ធបោះឆ្នោតផ្សេងៗគ្នា ការបោះឆ្នោតនីមួយៗមានគោលដៅបង្កើតបញ្ជីបោះឆ្នោតរបស់ខ្លួនសម្រាប់ប្រើក្នុងការបោះឆ្នោត។ បច្ចុប្បន្នយើងនេះការបោះឆ្នោតបានរៀបចំឡើងដោយមានភាពរលូនល្អ និងមានភាពជឿទុកចិត្តពីសំណាក់ប្រជាពលរដ្ឋ គណបក្សនយោបាយ អង្គការសង្គមស៊ីវិលទាំងជាតិ និងអន្តរជាតិ។

ជាលទ្ធផល ក្រុមប្រឹក្សាវាយតម្លៃសិក្ខាសាលាថ្នាក់បណ្ឌិត បានឯកភាពសម្រេចឱ្យបេក្ខជន សៅ សីហា បន្តការសិក្សាស្រាវជ្រាវ ដោយពិភាក្សាជាមួយសាស្ត្រាចារ្យណែនាំ ធ្វើការកែសម្រួលលើចំណុចសំខាន់ៗដែលជាលទ្ធផលនៃការស្រាវជ្រាវសម្រាប់រៀបចំចុះផ្សាយទស្សវដ្តីវិទ្យាសាស្ត្រ ដើម្បីឈានទៅរៀបចំនីតិវិធីការពារសាកល្បងនិក្ខេបបទថ្នាក់បណ្ឌិតជាបន្តបន្ទាប់៕