សាស្ត្រាចារ្យបណ្ឌិត ឡាច សំរោង បាននាំយកថវិកាមួយចំនួន ដែលទទួលបានពីសប្បុរសជន រួមទាំងថ្នាក់ដឹកនាំនិងនិស្សិតឥស្សរជន នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា ជូនដល់ឯកឧត្ដមបណ្ឌិតសភាចារ្យ រស់​ ចន្ត្រាបុត្រ​ ដែលកំពុងស្ថិតក្នុងស្ថានភាពសង្រ្គោះបន្ទាន់​

190

រាជធានីភ្នំពេញ៖ នៅល្ងាចថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ សាស្ត្រាចារ្យបណ្ឌិត ឡាច សំរោង សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា បាននាំយកថវិកាមួយចំនួន ដែលទទួលបានពីសប្បុរសជននានា រួមទាំងថ្នាក់ដឹកនាំ និងនិស្សិតឥស្សរជន នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា ជូនដល់ឯកឧត្ដមបណ្ឌិតសភាចារ្យ រស់​ ចន្ត្រាបុត្រ​ ដែលកំពុងស្ថិតក្នុងស្ថានភាពសង្រ្គោះបន្ទាន់​ ដោយសារតែស្ថានភាពជម្ងឺបេះដូងរបស់លោកមាន​សភាពធ្ងន់ធ្ងរ​ ។

សាស្ត្រាចារ្យបណ្ឌិត ឡាច សំរោង លោកបានបញ្ជាក់ឱ្យដឹងថា ក្នុងនាមលោកជាអ្នកតំណាង ដែលបានទទួលនិងនាំយកថវិការពីសប្បុរសជនខាងលើ ជូនដល់ឯកឧត្ដមបណ្ឌិតសភាចារ្យ រស់​ ចន្ត្រាបុត្រ លោកសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅក្រៃលែងបំផុត ជូនដល់​ឯកឧត្តម​ លោកជំទាវ​ អស់លោក​ លោកស្រី​ ដែលបានចូលរួមឧបត្ថម្ភថវិកាមួយចំនួន ក្នុងការជួយសម្រួលបន្ទុកមួយផ្នែក ជូនដល់ឯកឧត្ដមបណ្ឌិតសភាចារ្យ រស់​ ចន្ត្រាបុត្រ​ ដែលកំពុងស្ថិតក្នុងស្ថានភាពសម្រាក់ព្យាបាលជំងឺ នៃដំណើរការនៃការវះកាត់សរសៃបេះដូងខាងមុខនេះ។

សូមបញ្ជាក់ថា សប្បុរសជនដែលបានចូលរួមជួយឧបត្ថម្ភជូនដល់ឯកឧត្ដមបណ្ឌិតសភាចារ្យ រស់​ ចន្ត្រាបុត្រ​ រួមមាន៖
១/ ឯកឧត្ដមបណ្ឌិត ជីវ កេង ជូនជាថវិកាចំនួន ១៥០ដុល្លារ
២/ ឯកឧត្ដម យុទ្ធ ប៊ូថង ជូនជាថវិកាចំនួន ៥០០ដុល្លារ
៣/ ឯកឧត្ដម កេង សុម៉ារិទ្ធ ជូនជាថវិកាចំនួន ១០០ដុល្លារ
៤/បេក្ខជនបណ្ឌិត ជីវ ចាន់តារា ជូនជាថវិកាចំនួន ១០០ដុល្លារ
៥/ បេក្ខជនបណ្ឌិត សំរោង មន្ត្រា ជូនជាថវិកាចំនួន ៥០ដុល្លារ
៦/ បេក្ខជនបណ្ឌិត ជ៉ំ ស ជូនជាថវិកាចំនួន ១០០ដុល្លារ
៧/ បេក្ខជនបណ្ឌិត វ៉ាន់ សែវិសិទ្ធ ជូនជាថវិកាចំនួន ១០០ដុល្លារ
៨/ បេក្ខជន ស៊ិន វីរៈ ជូនជាថវិកាចំនួន ១០០ដុល្លារ
៩/ បេក្ខជនបណ្ឌិត សួន ណារ៉ា ជូនជាថវិកាចំនួន ១០០ដុល្លារ
១០/ បេក្ខជនបណ្ឌិត ច័ន្ទ រង្ស៊ី ជូនជាថវិកាចំនួន ១០០ដុល្លារ
១១/ បេក្ខជនបណ្ឌិត ឡុង ឡេង ជូនជាថវិកាចំនួន ៥០ដុល្លារ
១២/ កញ្ញា យឺន សុខច័ន្ទស្រីរិទ្ធ ជូនជាថវិកាចំនួន ៥០ដុល្លារ
១៣/ បេក្ខជនបណ្ឌិត នឹម រ័ត្នណារិន ជូនជាថវិកាចំនួន ១០០ដុល្លារ
១៤/ បេក្ខជនបណ្ឌិត ឌី សុផល ជូនជាថវិកាចំនួន ៥០ដុល្លរ
ក្នុងនោះបូករួមទាំងឈាម ០៤ប្លោកផងដែរ។

ជាចុងក្រោយសាស្ត្រាចារ្យបណ្ឌិត ឡាច សំរោង លោកសូមជូនពរ និងបួងសួងសូមវត្ថុស័ក្ដសិទ្ធិទាំងអស់ក្នុងលោក សូមជួយថែរក្សា និងទទួលបានជោគជ័យ ជូនដល់ឯកឧត្ដមបណ្ឌិតសភាចារ្យ រស់​ ចន្ត្រាបុត្រ ក្នុងដំណើរនៃការវះកាត់សរសៃបេះដូងខាងមុខនេះ៕

0F2BBAD4-0A7F-4074-9F34-5918639066D0