ឯកឧត្ដមបណ្ឌិតសភាចារ្យ រស់ ចន្ត្រាបុត្រ បានវះកាត់បេះដូងរួចហើយ ហើយសុខភាពបានប្រសើរឡើង

94

ភ្នំពេញ៖ ពេលនេះ ស្ថានភាពសុខភាពរបស់ឯកឧត្ដមបណ្ឌិតសភាចារ្យ រស់ ចន្ត្រាបុត្រ មានភាពល្អប្រសើរឡើងហើយ បន្ទាន់ ពី បានធ្វើការវះកាត់ បេះដូងរួចរាល់ ។

ឯកឧត្តម ផៃ ស៊ីផាន បាន សរសេរលើគណនីហ្វេសប៊ុក នៅ យប់ថ្ងៃទី ១៦ ខែកក្កដា នេះដូច្នេះថា៖ «គោរពជម្រាបជូនប្រិយមិត្ត និងអ្នករាប់អានឯកឧត្តមបណ្ដិតសភាចារ្យ រស់ ចន្រ្តាបុត្រ ជាទីគោរពមេត្រី ខ្ញុំបាទqសូមជូនដំណឹងល្អអំពីស្ថានភាពរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ បន្ទាប់ការវះកាត់ចាប់ពីម៉ោង៨ព្រឹកមក នៅវេលាម៉ោង ៩:១០ នាទីយប់ ឯកឧត្តមបណ្ឌិតសភាចារ្យ បានដឹងខ្លួន និងអាចមានប្រសាសន៍បាន ព្រមជាមួយទាររកទឹកពិសារ នេះជាប្រតិបត្តិការរបស់លោកវេជ្ជបណ្ឌិតខ្មែរ នៅមន្ទីរពេទ្យកាល់ម៉ែតប្រកបដោយជោគជ័យ។  ការវះកាត់តសរសៃរឈាមបេះដូង គឺមានចំនួន៣កន្លែង។ នេះជាមោទនភាពរបស់លោកវេជ្ជបណ្ឌិតខ្មែរ។»

ឯកឧត្តម ផៃ ស៊ីផាន បានសរសេរ បន្តថា៖ «សូមថ្លែងកតិកាគុណគោរពថ្វាយរាល់វត្ថុស័ក្តិសិទ្ធ និងព្រះគ្រប់ទិសទី ដែលបានជួយតាមបីបាច់ថែរក្សាដល់ឯកឧត្តមបណ្ឌិតសភាចារ្យ។ យើងខ្ញុំទាំងអស់គ្នា សូមថ្លែងអំណរគុណដល់លោកវេជ្ជបណ្ឌិត និងបុគ្គលិកពេទ្យកាល់ម៉ែតទាំងអស់ ដែលធ្វើកិច្ចប្រតិបត្តិការ វះកាត់តសរសៃរឈាមបេះដូងប្រកបដោយជោគជ័យ។»

សូមជម្រាបថា សាស្ត្រាចារ្យបណ្ឌិត ឡាច សំរោង សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា បាននាំយកថវិកា ដែលទទួលបានពីសប្បុរសជននានា រួមទាំងថ្នាក់ដឹកនាំ និងនិស្សិតឥស្សរជន នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា ជូនដល់ឯកឧត្ដមបណ្ឌិតសភាចារ្យ រស់ ចន្ត្រាបុត្រ ដែលកំពុងស្ថិតក្នុងស្ថានភាពសង្រ្គោះបន្ទាន់ ថវិកាសរុបចំនួន ៣,៣២៥ដុល្លារ៕