ពិធីការពាររបាយការណ៍ស្រាវជ្រាវបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ របស់បេក្ខជន យី ទិត្យសាធកុរមី និស្សិតនៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា

78

ថ្ងៃសៅរ៍ ១៣រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង០៩ៈ៣០នាទីព្រឹក នៅសាកលវិទ្យាល័យឥន្ទ្រវិជ្ជា ហៅកាត់ UI បានរៀបចំពិធីការពាររបាយការណ៍ស្រាវជ្រាវបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជូន ៖

– បេក្ខជន៖ យី ទិត្យសាធកុរមី ភេទប្រុស
– ជំនាញ៖ រដ្ឋបាលសាធារណៈ
– ប្រធានបទ៖ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៤ ឆ្នាំ២០១៤
– សាស្ត្រាចារ្យណែនាំ៖ បណ្ឌិត ស៊ុ ឈុំឡុង

សមាសភាពគណៈកម្មវាយតម្លៃ៖
១. បណ្ឌិត ប៉ាន់ វុទ្ធី (ប្រធាន)
២. បណ្ឌិត អិម វិបុល (សមាជិក)
៣. បណ្ឌិត ណុប អោម (សមាជិក)

របៀបវារៈ៖
១. សម្របសម្រួលកម្មវិធីដោយតំណាងសាកលវិទ្យាល័យ
២. ប្រកាសបើកកម្មវិធីដោយប្រធានក្រុមប្រឹក្សាវាយតម្លៃ
៣. ការធ្វើបទបង្ហាញរបស់បេក្ខជន
៤. ការវាយតម្លៃរបស់គណៈកម្មការ (សំណួរនិងចម្លើយ)
៥. ការបូកសរុបការវាយតម្លៃ និងប្រកាសលទ្ធផលដោយប្រធានក្រុមប្រឹក្សាវាយតម្លៃ
៦. ការប្តេជ្ញា និងមតិយោបល់របស់បេក្ខជន
៧. ប្រកាសបិទកម្មវិធី
៨. ថតរូបអនុស្សាវរីយ៍

សារបាននៃការរៀបចំពិធីការពាររបាយការណ៍ស្រាវជ្រាវបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ របស់បេក្ខជន យី ទិត្យ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សាធកុរមី ដែលជានិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា ជំនាញរដ្ឋបាលសាធារណៈ បានបំពេញតាមលក្ខខណ្ឌនៃការបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់របស់សាកលវិទ្យាល័យឥន្ទ្រវិជ្ជា ដែលបេក្ខជនបានលើកយកប្រធានបទ “ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៤ ឆ្នាំ២០១៤” មកធ្វើបទបង្ហាញសម្រាប់ពិធីការពាររបាយការណ៍ស្រាវជ្រាវបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នាពេលនេះ។

ជាលទ្ធផល គណៈកម្មការវាយតម្លៃបានសម្រេចឱ្យបេក្ខជន យី ទិត្យសាធកុរមី ជាប់ជាស្ថាពរ ដោយតម្រូវឱ្យបេក្ខជនពិភាក្សាជាមួយសាស្ត្រាចារ្យណែនាំ ធ្វើការកែសម្រួលអក្ខរាវិរុទ្ធ និងខ្លឹមសារសំខាន់ៗដើម្បីឈានទៅបោះពុម្ពសៀវភៅ៕