ក្រសួងអប់រំ យុវជន និងកីឡា ចេញសេចក្តីជូនដំណឹង ស្តីពីការប្រឡងជ្រើសរើសនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ ខ្ពស់ផ្នែកវិធីសាស្ត្របង្រៀនភាសាបារាំង ជំនាន់ទី២

67

រាជធានីភ្នំពេញ៖ យោងតាមសេចក្តីជម្រាបជូនរបស់ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ ស្តីពី “ការប្រឡងជ្រើសរើសនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធីសាស្ត្របង្រៀនភាសាបារាំង ជំនាន់ទី២” ក្នុងឆ្នាំសិក្សា២០២០-២០២១ ក្រសួងអប់រំ យុវជន និងកីឡា នឹងធ្វើការប្រឡងជ្រើសរើស និងបណ្តុះបណ្តាលនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធីសាស្ត្របង្រៀនភាសាបារាំង ជំនាន់ទី២ សម្រាប់អាហារូបករណ៍ចំនួន១០នាក់ និងសម្រាប់បង់ថ្លៃចំនួន២០នាក់ តាមប្រព័ន្ធបណ្តុះបណ្តាលរយៈពេល០២ឆ្នាំ ឱ្យចូលរៀននៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅវិទ្យាស្ថានជាតិអប់រំ រៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។

បញ្ជាក់៖ សម្រាប់លក្ខខណ្ឌនៃការប្រឡងជ្រើសរើស និងការប្រឡងជ្រើសរើស សូមមេត្តាចូលអានព័ត៌មានលម្អិតដូចបានភ្ជាប់ជូន។ សូមអរគុណ៕

ថ្ងៃសុក្រ ៤កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤
ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០
សាកលវិទ្យាល័យឥន្ទ្រវិជ្ជា