ឯកឧត្ដមបណ្ឌិត ច្រឹង ខ្មៅ ចូលកាន់តំណែងព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញជាផ្លូវការ

146

(ភ្នំពេញ)៖ ឯកឧត្ដមបណ្ឌិត ច្រឹង ខ្មៅ អតីតព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម បានចូលកាន់តំណែងជាព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ជាផ្លូវការ នៅរសៀល ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០នេះ។

ពិធីប្រកាសចូលកាន់តំណែងរបស់ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ឯកឧត្ដមបណ្ឌិត  ច្រឹង ខ្មៅ បានធ្វើឡើងនៅទីស្តីការក្រសួងយុត្តិធម៌ ក្រោមអធិបតីភាព ឯកឧត្ដម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ដោយមានការចូលរួមពីភាគីពាក់ព័ន្ធជាច្រើនទៀត។

ឯកឧត្ដមបណ្ឌិត ច្រឹង ខ្មៅ អតីតព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ផ្ទេររមកកាន់តំណែងព្រះរាជអាជ្ញា អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ ជំនួសតំណែង លោកកែវ សុធា ដែលត្រូវបានផ្ទេរឲ្យមកបម្រើការងារជាព្រះរាជអាជ្ញានៅក្រសួងយុត្តិធម៌៕