ថ្ងៃនេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺCovid-19​ ចំនួន២៣ករណីថែមទៀត

149

(ភ្នំពេញ)៖ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជា ចេញសេចក្តីប្រកាសរកឃើញករណីវិជ្ជមានជំងឺកូវីដ១៩ ចំនួន២៣ករណីថែមទៀត ខណៈដែលនៅថ្ងៃនេះដែរមានអ្នកជំងឺ១នាក់បានជាសះស្បើយ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០នេះ។

យោងតាមការបញ្ជាក់របស់ក្រសួងសុខាភិបាល បានឱ្យដឹងថា អ្នករកឃើញជំងឺកូវីដ១៩ថ្មី ចំនួន ២៣នាក់ មានជនជាតិខ្មែរ ១៩នាក់ និងជនជាតិឥណ្ឌូនេស៊ីស៊ី ៤នាក់។ អ្នកកើតជំងឺកូវីដ១៩ ទាំង ២៣នាក់ មានអ្នកជំងឺ ៨នាក់ បានធ្វើដំណើរចូលមកប្រទេសកម្ពុជាកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ តាមជើងយន្តហោះ AK538 (ហោះពីប្រទេសឥណ្ឌូនេស៊ីឆ្លងកាត់ប្រទេសម៉ាឡេស៊ី), KR 708 (ហោះមកពីប្រទេសឥណ្ឌូនេស៊ី)៕