ពិធីការពាររបាយការណ៍ស្រាវជ្រាវបឋម ថ្នាក់បណ្ឌិតរបស់បេក្ខជន យុទ្ធ ភូថង និស្សិតនៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា

41

រាជធានីភ្នំពេញ៖ ថ្ងៃសៅ ៤កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១១:០០នាទីព្រឹក នៅសាកលវិទ្យាល័យឥន្ទ្រវិជ្ជា ហៅកាត់ UI បានរៀបចំពិធីការពាររបាយការណ៍ស្រាវជ្រាវបឋម ថ្នាក់បណ្ឌិតជូន ៖

– បេក្ខជន៖ យុទ្ធ ភូថង ភេទប្រុស
– ជំនាញ៖ វិទ្យាសាស្ត្រនយោបាយ
– ជំនាន់ទី៤ វគ្គ១
– ប្រធានបទ៖ អភិសមាចារពុទ្ធនិយម
– សាស្ត្រាចារ្យណែនាំ៖ បណ្ឌិតសភាចារ្យ រស់ ចន្ត្រាបុត្រ បណ្ឌិត ជីវ កេង

សមាសភាពគណៈកម្មការវាយតម្លៃ៖
១. បណ្ឌិត ឡាច សំរោង (ប្រធាន)
២. បណ្ឌិត ឈន វឿន (សាស្ត្រាចារ្យវាយតម្លៃទី១)
៣. បណ្ឌិតសភាចារ្យ សោម សុមុនី (សាស្ត្រាចារ្យវាយតម្លៃទី២)
៤. បណ្ឌិត ស៊ុ ឈុំឡុង (សមាជិក)
៥. បណ្ឌិតសភាចារ្យ រស់ ចន្ត្រាបុត្រ (សមាជិក និងជាសាស្ត្រាចារ្យណែនាំគោល)
៦. បណ្ឌិត ជីវ កេង (សមាជិក និងជាសាស្ត្រាចារ្យណែនាំរង)
៧. បណ្ឌិត ជា មុនីឫទ្ធិ (សមាជិក និងជាលេខាកត់ត្រា)

របៀបវារៈ៖
១. សម្របសម្រួលកម្មវិធីដោយតំណាងសាកលវិទ្យាល័យ
២. ប្រកាសបើកកម្មវិធីដោយប្រធានគណៈកម្មការ
៣. ការធ្វើបទបង្ហាញរបស់បេក្ខជន
៤. ការវាយតម្លៃរបស់គណៈកម្មការ (សំណួរនិងចម្លើយ)
៥. ការបូកសរុបលទ្ធផលវាយតម្លៃ និងប្រកាសលទ្ធផលដោយប្រធានគណៈកម្មការ
៦. ការប្តេជ្ញា និងមតិយោបល់របស់បេក្ខជន
៧. ប្រកាសបិទកម្មវិធី
៨. ថតរូបអនុស្សាវរីយ៍

សារបាននៃការរៀបចំពិធីការពាររបាយការណ៍ស្រាវជ្រាវបឋម ថ្នាក់បណ្ឌិតរបស់បេក្ខជន យុទ្ធ ភូថង ដែលជានិស្សិតថ្នាក់បណ្ឌិត មហាវិទ្យាល័យមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រនយោបាយ ជំនាញវិទ្យាសាស្ត្រនយោបាយ ជំនាន់ទី៤ វគ្គ១ បានបំពេញតាមលក្ខខណ្ឌនៃការបណ្តុះបណ្តាលថ្នាក់បណ្ឌិតរបស់សាកលវិទ្យាល័យឥន្ទ្រវិជ្ជា ដែលបេក្ខជនបានលើកយកប្រធានបទស្តីពី “អភិសមាចារពុទ្ធនិយម” សម្រាប់ស្នើសុំធ្វើការសិក្សាស្រាវជ្រាវ និងរៀបចំពិធីការពាររបាយការណ៍ស្រាវជ្រាវបឋម ថ្នាក់បណ្ឌិតនាពេលនេះ។ ការសិក្សាស្រាវជ្រាវនេះ ក្នុងគោលបំណងស្វែងរកនូវទ្រឹស្តីសំខាន់របស់អ្នកដឹកនាំនានាលើពិភពលោក វិធីដឹកនាំនិងការគ្រប់គ្រងមនុស្ស ដឹកនាំនិងចាត់ចែងការងារឱ្យទៅមនុស្សនៅក្រោមបង្គាប់ ការសម្រេចចិត្តខាងអំណាច បែបបទដឹកនាំរបៀបធម្មាភិបាល (អភិបាលកិច្ចល្អ និងព្រះហ្មវិហាធម៌) ភាពជាគម្រូ និងវិធីដោះស្រាយ។

ជាលទ្ធផល គណៈកម្មការវាយតម្លៃបានលើកទឹកចិត្តឱ្យបេក្ខជន បន្តសិក្សាស្រាវជ្រាវលើប្រធាននេះ ដោយធ្វើការពិភាក្សាជាមួយសាស្ត្រាចារ្យណែនាំ និងកែសម្រួលលើចំណុចសំខាន់ៗបន្ថែមទៀត ហើយគណៈកម្មការវាយតម្លៃបានឯកភាពសម្រេចឱ្យបេក្ខជន យុទ្ធ ភូថង បន្តការសិក្សាស្រាវជ្រាវរបស់ខ្លួន ដើម្បីឈានទៅរៀបចំពិធីការពារគម្រោងស្រាវជ្រាវពិស្តារ(ប្លង់លម្អិត) ថ្នាក់បណ្ឌិតជាបន្តបន្ទាប់៕