ពិធីការពារគម្រោងស្រាវជ្រាវពិស្តារ(ប្លង់លម្អិត)ថ្នាក់បណ្ឌិតរបស់បេក្ខជន ហោ លីណា និស្សិតនៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា

88

រាជធានីភ្នំពេញ៖ ថ្ងៃសៅ ៤កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១៣:០០នាទី នៅសាកលវិទ្យាល័យឥន្ទ្រវិជ្ជា ហៅកាត់ UI បានរៀបចំពិធីការពារគម្រោងស្រាវជ្រាវពិស្តារ(ប្លង់លម្អិត)ថ្នាក់បណ្ឌិតជូន ៖

– បេក្ខជនបណ្ឌិត៖ ហោ លីណា ភេទប្រុស
– ជំនាញ៖ នីតិសាធារណៈ
– ជំនាន់ទី៤ វគ្គ២
– ប្រធានបទ៖ បទឧក្រិដ្ឋក្នុងរឿងព្រហ្មទណ្ឌ (ករណីបទមនុស្សឃាតដោយចេតនា)
– សាស្ត្រាចារ្យណែនាំ៖ បណ្ឌិត ជីវ កេង និងបណ្ឌិត ឈន វឿន

សមាសភាពគណៈកម្មការវាយតម្លៃ៖
១. បណ្ឌិត ឡាច សំរោង (ប្រធានគណៈកម្មការ)
២. បណ្ឌិត វ៉ាន់ ច័ន្ទតារា (សាស្ត្រាចារ្យវាយតម្លៃទី១)
៣. បណ្ឌិត ឯក ឆេងហួត (សាស្ត្រាចារ្យវាយតម្លៃទី២)
៤. បណ្ឌិត ជីវ កេង (សមាជិក និងជាសាស្ត្រាចារ្យណែនាំ)
៥. បណ្ឌិត ជា មុនីឫទ្ធិ (សមាជិក និងជាលេខាកត់ត្រា)

របៀបវារៈ៖
១. សម្របសម្រួលកម្មវិធីដោយតំណាងសាកលវិទ្យាល័យ
២. ប្រកាសបើកកម្មវិធីដោយប្រធានគណៈកម្មការ
៣. ការធ្វើបទបង្ហាញរបស់បេក្ខជន
៤. ការវាយតម្លៃរបស់គណៈកម្មការ (សំណួរនិងចម្លើយ)
៥. ការបូកសរុបលទ្ធផលវាយតម្លៃ និងប្រកាសលទ្ធផលដោយប្រធានគណៈកម្មការ
៦. ការប្តេជ្ញា និងមតិយោបល់របស់បេក្ខជន
៧. ប្រកាសបិទកម្មវិធី
៨. ថតរូបអនុស្សាវរីយ៍

សារបាននៃការរៀបចំពិធីការពារគម្រោងស្រាវជ្រាវពិស្តារ(ប្លង់លម្អិត)ថ្នាក់បណ្ឌិតរបស់បេក្ខជនបណ្ឌិត ហោ លីណា ជានិស្សិតថ្នាក់បណ្ឌិត មហាវិទ្យាល័យនីតិសាស្ត្រ ជំនាញនីតិសាធារណៈ ជំនាន់ទី៤ វគ្គ២ បានបំពេញតាមលក្ខខណ្ឌនៃការបណ្តុះបណ្តាលថ្នាក់បណ្ឌិតរបស់សាកលវិទ្យាល័យឥន្ទ្រវិជ្ជា ដែលបេក្ខជនបានលើកយកប្រធានបទស្តីពី “បទឧក្រិដ្ឋក្នុងរឿងព្រហ្មទណ្ឌ (ករណីបទមនុស្សឃាតដោយចេតនា)” សម្រាប់ធ្វើការសិក្សាស្រាវជ្រាវ និងរៀបចំពិធីការពារគម្រោងស្រាវជ្រាវប្លង់លម្អិតថ្នាក់បណ្ឌិតនាពេលនេះ។ ការសិក្សាស្រាវជ្រាវអំពីប្រធានបទនេះ គឺមានគោលបំណងចម្បងសិក្សាទៅលើនីតិវិធីព្រហ្មទណ្ឌ និងភាពសត្យានុម័តនៅក្នុងវិធានការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម ដែលមានការចាត់តាំងតាមវិធានច្បាប់ព្រហ្មទណ្ឌនៅក្នុង សាលាដំបូងរាជធានីភ្នំពេញ ក្នុងគោលបំណងស្វែងរកភាពប្រត្យក្ស នៃអំពើល្មើសរបស់អ្នកប្រព្រឹត្ត ដើម្បីចោទប្រកាន់ និងផ្តល់នូវសមធម៌ផ្នែកផ្លូវច្បាប់ចំពោះជនដៃដល់ និងអ្នកជាប់ពាក់ព័ន្ធទាំងឡាយនៅក្នុងបទល្មើសឧក្រិដ្ឋនោះ។

ការសិក្សាស្រាវជ្រាវនេះផងដែរ ក៏មានសារៈប្រយោជន៍ចំពោះអ្នកស្រាវជ្រាវផ្ទាល់៖ លទ្ធផលនៃការសិក្សានេះ បានធ្វើឱ្យអ្នកសិក្សាផ្ទាល់រីកចម្រើនទាំងចំណេះដឹងទាំងបទពិសោធន៍ ជាពិសេស មានការរីកចម្រើនផ្នែកស្មារតី និងមានមោទនភាពខ្ពស់ចំពោះខ្លួនឯង ដែលបានផ្តល់នូវ ទស្សនៈទានផ្នែកចំណេះដឹងដល់អ្នកសិក្សាស្រាវជ្រាវជំនាន់ក្រោយ។ ចំពោះសង្គម៖ ក្រោយពីទទួលបានលទ្ធផលនៃការសិក្សាឯកសារនេះ អាចជួយដាស់តឿនដល់សង្គមឱ្យ យល់កាន់តែច្បាស់ពីស្ថានភាពគតិយុត្តក្នុងប្រទេសកម្ពុជា និងនីតិវធិព្រីហ្មទណ្ឌតែម្តង។ ចំពោះស្ថាប័នពាក់ព័ន្ធ៖ ឯកសារនេះផ្តល់ជាគំនិតយ៉ាងសំខាន់ដល់ស្ថាប័នពាក់ព័ន្ធទាំងអស់ ជាពិសេស រាជរដ្ឋាភិបាលកម្ពុជា ដើម្បីយកធ្វើជាការពិចារណាលើរបកគំហើញថ្មីនៅក្នុងប្រព័ន្ធយុត្តាធិការរបស់ខ្លួន។

ជាលទ្ធផល គណៈកម្មការវាយតម្លៃលើកទឹកចិត្តឱ្យបេក្ខជនបណ្ឌិតបន្តស្រាវជ្រាវលើប្រធាននេះ ដោយពិភាក្សាជាមួយសាស្ត្រាចារ្យណែនាំ និងធ្វើការកែសម្រួលលើចំណុចសំខាន់ៗបន្ថែមទៀត ហើយគណៈកម្មការបានឯកភាពសម្រេចឱ្យបេក្ខជនបណ្ឌិត ហោ លីណា បន្តការសិក្សាស្រាវជ្រាវរបស់ខ្លួន ដើម្បីឈានទៅរៀបចំពិធីការពារជាបន្តបន្ទាប់៕