ពិធីការពារនិក្ខេបបទបញ្ចប់ថ្នាក់បណ្ឌិតរបស់បេក្ខជនបណ្ឌិត សឹង សំណាង និស្សិតថ្នាក់បណ្ឌិតនៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា

112

រាជធានីភ្នំពេញ៖ ថ្ងៃអាទិត្យ ៦កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១០:៣០នាទី នៅសាកលវិទ្យាល័យឥន្ទ្រវិជ្ជា ហៅកាត់ UI បានរៀបចំពិធីការពារនិក្ខេបបទបញ្ចប់ថ្នាក់បណ្ឌិតជូន៖

– បេក្ខជនបណ្ឌិត៖ សឹង សំណាង ភេទប្រុស
– ជំនាញ៖ នីតិសាធារណៈ
– ជំនាន់ទី៣ វគ្គ២
– ប្រធានបទ៖ ដំណើរវិវត្តន៍រដ្ឋធម្មនុញ្ញខ្មែរ
– សាស្ត្រាចារ្យណែនាំ៖ បណ្ឌិតសភាចារ្យ ខ្លូត ធីតា និងបណ្ឌិត ឡាច សំរោង

សមាសភាពគណៈកម្មការវាយតម្លៃ៖
១. បណ្ឌិត ជីវ កេង (ប្រធានគណៈកម្មការ)
២. បណ្ឌិត អិម វិបុល (សាស្ត្រាចារ្យវាយតម្លៃទី១)
៣. បណ្ឌិត វ៉ាន់ ច័ន្ទតារា (សាស្ត្រាចារ្យវាយតម្លៃទី២)
៤. បណ្ឌិត សាវ សុខ (សាស្ត្រាចារ្យវាយតម្លៃទី៣)
៥. បណ្ឌិតសភាចារ្យ ខ្លូត ធីតា (សមាជិក និងជាសាស្ត្រាចារ្យណែនាំ)
៦. បណ្ឌិតសភាចារ្យ ឡាច សំរោង (សមាជិក និងជាសាស្ត្រាចារ្យណែនាំ)
៧. បណ្ឌិត ស៊ុ ឈុំឡុង (សមាជិក និងជាលេខាកត់ត្រា)

របៀបវារៈ៖
១. សម្របសម្រួលពិធីការពារ និងឧទ្ទេសនាមប្រវត្តិរូបសង្ខេបរបស់បេក្ខជនបណ្ឌិត ដោយតំណាងសាកលវិទ្យាល័យឥន្ទ្រវិជ្ជា
២. ចំណាប់អារម្មណ៍បើកពិធីការពារ ដោយតំណាងក្រសួងអប់រំ យុវជន និងកីឡា
៣. ប្រកាសដំណើរការពិធីការពារ ដោយប្រធានគណៈកម្មការ
៤. ការធ្វើបទបង្ហាញរបស់បេក្ខជនបណ្ឌិត
៥. ការវាយតម្លៃរបស់គណៈកម្មការ (សំណួរនិងចម្លើយ)
៦. មតិយោបល់វាយតម្លៃ ដោយតំណាងក្រសួងអប់រំ យុវជន និងកីឡា
៧. ការបូកសរុបលទ្ធផល និងប្រកាសលទ្ធផល ដោយប្រធានគណៈកម្មការ
៨. ការប្តេជ្ញា និងមតិយោបល់របស់បេក្ខជនបណ្ឌិត
៩. ប្រកាសបិទកម្មវិធី
១០. ថតរូបអនុស្សាវរីយ៍

សារបាននៃការរៀបចំពិធីការពារនិក្ខេបបទបញ្ចប់ថ្នាក់បណ្ឌិតរបស់បេក្ខជនបណ្ឌិត សឹង សំណាង ដែលជានិស្សិតថ្នាក់បណ្ឌិត មហាវិទ្យាល័យនីតិសាស្ត្រ ជំនាញនីតិសាធារណៈ ជំនាន់ទី៣ វគ្គ២ បានបំពេញតាមលក្ខខណ្ឌនៃការបណ្តុះបណ្តាលថ្នាក់បណ្ឌិតរបស់សាកលវិទ្យាល័យឥន្ទ្រវិជ្ជា និងក្របខណ្ឌគុណវុឌ្ឍិរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលបេក្ខជនបណ្ឌិតបានលើកយកប្រធានបទ “ដំណើរវិវត្តន៍រដ្ឋធម្មនុញ្ញខ្មែរ” សម្រាប់ធ្វើការសិក្សាស្រាវជ្រាវ និងរៀបចំពិធីការពារនិក្ខេបបទបញ្ចប់ថ្នាក់បណ្ឌិតនាពេលនេះ។ ការសិក្សាលើប្រធានបទនេះក្នុងគោលបំណងរួមដែលច្បាប់បោះឆ្នោតមួយត្រូវបានអនុម័ត និងចូលជាធរមាននៅក្នុងឆ្នាំ១៩៤៦។ ការណ៍នោះ បាននាំឱ្យមានការបែងខ្ញែកគ្នាក្នុងក្រុមវរជនខ្មែរដែលពីមុនគ្មាននណាបាននឹកស្មានថា អាចមានការបែកខ្ញែកគ្នាយ៉ាងនេះទេ។ នៅពេលនោះគេបានអនុញ្ញាតឱ្យប្រជារាស្ដ្រខ្មែរបង្កើតគណបក្សនយោបាយជាលើកដំបូងក្នុងប្រវត្ដិសាស្ដ្រ ហើយគណបក្សនយោបាយជាលើកដំបូងក្នុងប្រវត្ដិសាស្ដ្រ ហើយគណបក្សនយោបាយចំនួនបីបានលេចរូបរាងឡើងយ៉ាងឆាប់រហ័ស។ ដើម្បីឆ្លើយតបនឹងចំណោទបញ្ហានៃការស្រាវជ្រាវខាងលើ ការសិក្សាបានវាយតម្លៃពីប្រវត្តិនៃការកកើតរដ្ឋធម្មនុញ្ញខ្មែរ មុខងារ រចនាសម្ព័ន្ធ និងនីតិវិធីនៃការសិក្សា ដើម្បីស្វែងយល់អំពីបញ្ហាប្រឈមរបស់រដ្ឋធម្មនុញ្ញខ្មែរ និងស្វែងរកដំណោះស្រាយតាមរយៈការផ្តល់អនុសាសន៍។ គោលបំណងជាក់លាក់នៃការសិក្សាគឺដើម្បីរួមចំណែកដល់ការអនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាលឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ជាពិសេសដើម្បីឆ្លើយតបនឹងទស្សនវិស័យរបស់រាជរដ្ឋាភិបាលដែលថានឹងប្រែក្លាយរដ្ឋធម្មនុញ្ញជាច្បាប់កំពូលរបស់រដ្ឋ។ ច្បាប់រដ្ឋធម្មនុញ្ញ សិក្សាអំពីបណ្ដាស្ថាប័នសំខាន់របស់រដ្ឋ។ ច្បាប់នេះបានលើកឡើងអំពីគោលការណ៍ទាំងឡាយសម្រាប់ឱ្យអនុវត្ដនៅក្នុងប្រទេស។ នីតិរដ្ឋបាលមានភារកិច្ចអនុវត្ដនូវគោលការណ៍ទាំងនោះ ដែលគេចាត់ទុកដូចជានីតិសាធារណៈសាមញ្ញក៏បានដែរ។ ដោយឡែកពីនេះច្បាប់រដ្ឋធម្មនុញ្ញ ត្រូវបានដាក់ឱ្យអនុវត្ដជាអចិន្ដ្រៃយ៍ភាពជាងនីតិរដ្ឋបាល។ ដូច្នេះ ពលរដ្ឋគ្រប់រូបតែងតែស្ថិតក្រោមចំណុះនីតិរដ្ឋបាល ជាជាងស្ថិតក្រោមចំណុះច្បាប់រដ្ឋធម្មនុញ្ញ។

ជាសេចក្តីសន្និដ្ឋាន ក្នុងកាលៈទេសៈខ្លះ ប្រជារាស្រ្តចង់បង្កើតច្បាប់រដ្ឋធម្មនុញ្ញថ្មីមួយ ដើម្បីបញ្ចប់ព្រឹត្តិការណ៍ដ៏អាក្រក់ ឬច្របូកច្របល់ ដែលបាននិងកំពុងកើតមានឡើងក្នុងប្រទេសរបស់ខ្លួនគួរឱ្យធុញទ្រាន់ តែមិនមែនបានសេចក្តីថា ខ្លួនមិនពេញចិត្តនឹងការដឹកនាំរបស់រដ្ឋាភិបាល ហើយចង់ផ្លាស់ប្តូររដ្ឋាភិបាលដោយប្រើកម្លាំង មិនតាមរយៈការបោះឆ្នោត រួចនាំគ្នាតាក់តែងរដ្ឋធម្មនុញ្ញថ្មីនោះទេ។ មុននឹងក្លាយទៅជាតម្លៃគតិយុត្ត រដ្ឋធម្មនុញ្ញមានតម្លៃជានិមិត្តរូបនៃការកកើតរដ្ឋថ្មី ហើយវាក៏ប្រាកដណាស់គឺជាការផ្លាស់ប្តូរនូវរបបនយោបាយផងដែរ។ និងជាអនុសាសន៍ រដ្ឋធម្មនុញ្ញ ជាឧបករណ៍សម្រាប់ធានាឱ្យមាននីតិរដ្ឋ។ ប៉ុន្តែមិនមែនបានសេចក្តីថាគ្រប់រដ្ឋទាំងអស់សុទ្ធតែមាននីតិរដ្ឋនោះទេ ទោះបីជាគ្រប់រដ្ឋទាំងនោះមានរដ្ឋធម្មនុញ្ញរបស់ខ្លួនក៏ដោយ គឺអាស្រ័យដោយប្រសិទ្ធភាពនៃការអនុវត្តច្បាប់របស់ប្រទេសនោះ។ ផ្ទុយទៅវិញ ខ្លឹមសាររបស់រដ្ឋធម្មនុញ្ញជាកត្តាកំណត់ថា តើជាខ្លឹមសារសាកល ឬយ៉ាងណា? នីតិរដ្ឋអាចកើតមានតែក្នុងរបបប្រជាធិបតេយ្យតែប៉ុណ្ណោះ។ ហេតុនេះ ប្រពៃណី ទំនៀមទម្លាប់ សាសនា និងសីលធម៌ សុទ្ធសឹងជាវិធាន ដែលសង្គមមនុស្សទទួលយកតាមរយៈវប្បធម៌មួយមកធ្វើជាច្បាប់ ទោះបីជាវិធាននោះមិនបានឆ្លងកាត់ការអនុម័តពីអង្គនីតិបញ្ញត្តិក៏ដោយ។ ដូចដែលយើងបានដឹងរួចមកហើយថា វិធាននេះត្រូវបានចុះថយ ដោយសារតែប្រទេសមានពហុវប្បធម៌ ហើយប្រសិនបើវាអាចមានអត្ថិភាពតទៅទៀត គឺដោយសារតែអង្គនីតិបញ្ញត្តិព្រមបញ្ចូលវិធានទាំងនេះទៅក្នុងច្បាប់ជាធរមាន ជាពិសេសគឺ ព្រះពុទ្ធសាសនា ដែលតាំងពីដើម រហូតមកដល់ពេលបច្ចុប្បន្ននេះ នៅតែជាបរិស្ថានសង្គមខ្មែរយ៉ាងធំធេង។

ក្រោយការធ្វើបទបង្ហាញរបស់បេក្ខជនបណ្ឌិត គណៈកម្មបានវាយតម្លៃខ្ពស់ និងកោតសរសើរដល់បេក្ខជនបណ្ឌិត ដែលបានលើកយកប្រធានដ៏មានអត្ថប្រយោជន៍សម្រាប់ថ្នាក់ដឹកនាំរដ្ឋ និងសង្គមជាតិ ព្រមទាំងបានចោទជាសំណួរ ហើយបេក្ខជនបណ្ឌិតបានឆ្លើយបកស្រាយយ៉ាងក្បោះក្បាយ។ ជាលទ្ធផល គណៈកម្មការវាយតម្លៃផ្តល់នូវពិន្ទុល្អប្រសើរ និងឯកភាពសម្រេចឱ្យបេក្ខជនបណ្ឌិត សឹង សំណាង ជាប់ជាស្ថាពរនៃពិធីការពារនិក្ខេបបទបញ្ចប់ថ្នាក់បណ្ឌិត ដោយធ្វើការកែសម្រួលលើអក្ខរាវិរុទ្ធ ដើម្បីឈានទៅរៀបចំការបោះពុម្ពនិក្ខេបបទវិទ្យាសាស្ត្រសម្រាប់តម្កល់ជាសាធារណៈនៅតាមគ្រឹះស្ថានសិក្សានានា ជាឧត្តមប្រយោជន៍ដល់សង្គមជាតិ៕