ទស្សនាវដ្តីវិទ្យាសាស្ត្រថ្នាក់បណ្ឌិតនៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា បេក្ខជនបណ្ឌិត ម៉ុង មុនីសោភា ក្រោមប្រធានបទ៖ ការអប់រំកែប្រែជនល្មើសជានីតិជនដោយផ្អែកលើសហគមន៍

67

រាជធានីភ្នំពេញ៖ ទស្សនាវដ្តីវិទ្យាសាស្ត្រថ្នាក់បណ្ឌិតនៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា ឆ្នាំទី១ លេខ០០០១ របស់បេក្ខជនបណ្ឌិត ម៉ុង មុនីសោភា ក្រោមប្រធានបទ៖ ការអប់រំកែប្រែជនល្មើសជានីតិជនដោយផ្អែកលើសហគមន៍។

បទល្មើសព្រហ្មទណ្ឌ ជាអំពើសត្យានុម័ត ដែលបណ្តាលឱ្យមានការអន្តរាយដល់មនុស្ស និងទ្រព្យសម្បត្តិ ទំនាក់ទំនង                 សង្គមដូចជារូបកាយ និងជីវិតមនុស្ស ជីវិត និងទ្រព្យសម្បត្តិ ដែលច្បាប់បានការពារ។ ហេតុដូច្នេះហើយ ដើម្បីការពារកុំឱ្យមានបទល្មើសកើតឡើងម្តងហើយម្តងទៀត ដើម្បីការពារ និងរក្សាបាននូវសុខសន្តិភាព និងសុវត្ថិភាពប្រជាពលរដ្ឋ រដ្ឋបានបង្កើតច្បាប់ព្រហ្មទណ្ឌ ដើម្បីដាក់ទោសចំពោះជនណា ដែលប្រព្រឹត្តបទលើ្មស។

គេសង្កេតឃើញថា ជាទូទៅនៅពេល មានបទល្មើសមួយកើតឡើង ហើយជនល្មើស ត្រូវបានចាប់ខ្លួន និងត្រូវបានបញ្ជូនខ្លួនទៅឃុំ ខ្លួនជាបណ្តោះអាសន្ន ឬសម្រេចផ្តន្ទាទោសដោយដាក់ពន្ធនាគារ ដោយសង្កេតឃើញថា ការវិវឌ្ឍន៍នៃសង្គមរីកចម្រើនឥតឈប់ឈរ ធ្វើឱ្យបទល្មើសក៏មានការកើនឡើងដែរ ដោយអាស្រ័យទៅលើភាពទំនើបជឿនលឿននៃ    បច្ចេកវិទ្យាពត៌មានវិទ្យា ជាដើម។ យូរៗទៅវិធានការនៃការដាក់ពន្ធនាគារ បានធ្វើឱ្យបទល្មើសហាក់បីដូចជា គ្មានការថយចុះ ហើយចំនួនជនល្មើសនៅក្នុងពន្ធនាគារ ចេះតែកើនឡើងគួរឱ្យកត់សម្គាល់ ដែលជាហេតុធ្វើឱ្យនៅក្នុងពន្ធនាគារ មានភាពចង្អៀតណែន ដែលបណ្តាលឱ្យមានវិបត្តិជាច្រើនបានកើតឡើងដោយសារបញ្ហានេះ។

ឆ្លើយតបទៅនឹងស្ថានភាព កំពុងប្រឈមទាំងអស់នេះ វិធានការនៃការអប់រំកែប្រែជនល្មើសដោយផ្អែកលើសហគមន៍មានតួនាទីយ៉ាងសំខាន់​ នៅក្នុងការអប់រំជនល្មើស ដោយមិនប្រើ ប្រាស់ពន្ធនាគារ មិនត្រូវចំណាយប្រាក់ ដូចការដាក់ពន្ធនាគារ ហើយចំណេញដល់សហគមន៍ ទាំងមូលផងដែរ។

ដើម្បីដោះស្រាយបញ្ហាទាំងនេះ ការស្រាវជ្រាវមួយស្តីពី “ការអប់រំកែប្រែជនល្មើសជានីតិជនដោយផ្អែកលើសហគមន៍“ ត្រូវបានធ្វើឡើង ដោយសិក្សាពីបទពិសោធន៍នៃលិខិតបទដ្ឋានគតិយុត្តអន្តរជាតិ និងបទពិសោធន៍នៃការអនុវត្តវិធានការនៃការអប់រំកែប្រែជនល្មើសជានីតិជន ដោយផ្អែកលើសហគមន៍របស់ប្រទេសជប៉ុន និង ប្រទេសថៃ ដោយប្រៀបធៀបជាមួយស្ថានភាពរបស់កម្ពុជានាពេលបច្ចុប្បន្ននេះ។

សេចក្តីផ្តើម
នៅក្នុងជំពូកទី១ ដែលជាសេចក្តីផ្តើមនេះ គឺជាការចាប់ផ្តើមដំបូងនៃខ្លឹមសារនិក្ខេបបទ ដែលក្នុងនោះមាននិយាយអំពីលំនាំបញ្ហា នៃការស្រាវជ្រាវចំណោទបញ្ហា នៃការស្រាវជ្រាវគោលបំណងនៃការស្រាវជ្រាវ ដែនកំណត់ និងវិសាលភាពនៃការស្រាវជ្រាវ វិធីសាស្រ្តនៃការស្រាវជ្រាវ សារៈសំខាន់នៃការស្រាវជ្រាវ និងរចនាសម្ព័ន្ធនៃការស្រាវជ្រាវ។

ទស្សនវិជ្ជាច្បាប់ និងទ្រឹស្តីនៃច្បាប់
ទស្សនវិជ្ជាច្បាប់ និងទ្រឺស្ដីនៃច្បាប់និយាយអំពីការរលឹកទ្រឹស្តីរបស់ទស្សនវិទូនានា​ ដែលពាក់ព័ន្ធនឹងទស្សនវិជ្ជាច្បាប់ និងទ្រឹស្តីនៃច្បាប់ផងដែរ។    នៅក្នុងនោះ មានសិក្សាផងដែរ    ទៅលើទស្សនវិជ្ជានៃទណ្ឌកម្ម ទ្រឹស្តីនៃច្បាប់ ទ្រឹស្តីនៃនីតិព្រហ្មទណ្ឌ ការធ្វើច្បាប់ ទ្រឹស្តីនៃប្រព័ន្ធច្បាប់ មុខងាររបស់ច្បាប់ ច្បាប់ និងនយោបាយ ច្បាប់ធម្មជាតិ ប្រព័ន្ធច្បាប់នៅលើពិភពលោក ព្រមទាំងរំលឹកអំពីបទល្មើស និងទោសផងដែរ។

បទពិសោធន៍ការអនុវត្តវិធានការ នៃការអប់រំកែប្រែជនល្មើសជានីតិជន ផ្អែកលើសហគមន៍
ជាការលើកយកបទពិសោធន៍ ក្នុងការអនុវត្តវិធានការនៃការអប់រំកែប្រែជនល្មើស ជានីតិជន ផ្អែកលើសហគមន៍ ចេញពីលិខិតបទដ្ឋានអន្តរជាតិ ប្រទេសជប៉ុន និងប្រទេសថៃផងដែរ ដើម្បីធ្វើការសិក្សាប្រៀបធៀប ជាមួយព្រះរាជាណាចក្រកម្ពុជា ដើម្បីរកឱ្យឃើញនូវលទ្ធផល ដែលកម្ពុជានឹងធ្វើការអនុវត្តប្រកបដោយប្រសិទ្ធិ​ភាព។

កិច្ចការស្រាវជ្រាវ ដែលត្រូវបានធ្វើឡើងនៅក្នុងចំនុចនេះ ត្រូវបានធ្វើដោយការស្រាវជ្រាវ និងវិភាគទៅលើឯកសារទី២ ដែលមានស្រាប់   និងការចូលរួមនៅក្នុងវគ្គបណ្តុះបណ្តាល នៅព្រះរាជាណាចក្រថៃ និងជប៉ុន ព្រមទាំងការចុះទៅអង្កេតសិក្សាជាក់ស្តែង ដល់ទីតាំងអនុវត្ត នៅក្នុងព្រះរាជាណាចក្រថៃ និងប្រទេសជប៉ុន។

លទ្ធផលនៃការស្រាវជ្រាវ
ក្រោយពីការសិក្សាដកបទពិសោធន៍ពីលិខិតបទដ្ឋានអន្តរជាតិ ករណីប្រទេសជប៉ុន និងព្រះរាជាណាចក្រថៃ យើងនឹងរកឃើញនូវលទ្ធផលនៃការអនុវត្ត ដែលកម្ពុជានឹងទទួលបានក្នុងនោះមានលទ្ធផលវិជ្ជមាន លទ្ធផលអវិជ្ជមាន និងដំណោះស្រាយ ដែលយើងនឹងទទួលបានពីការសិក្សាស្រាវ​ជ្រាវនេះ។

យើងនឹងទទួលបាននូវលទ្ធផលមួយ ដែលនឹងអាចទទួលយកបាន ក្រោយពីការសិក្សាស្រាវ​ជ្រាវទៅលើលិខិតបទដ្ឋានអន្តរជាតិ ករណីប្រទេសជប៉ុន និងព្រះរាជាណាចក្រថៃ ដោយក្នុងនោះ យើងនឹងទទួលបាននូវចំណេះដឹង វិធីសាស្រ្តក្នុងការអនុវត្ត លិខិតបទដ្ឋានដែលត្រូវមាន ព្រមទាំងភ្នាក់ងារណាខ្លះ ដែលអាចមានការពាក់ព័ន្ធនៅក្នុងការអប់រំកែប្រែជនល្មើសដោយផ្អែកទៅលើសហគមន៍។

សេចក្តីសន្និដ្ឋាន និងអនុសាសន៍
ក្រោយពីសិក្សាស្រាវជ្រាវ ដោយបង្កើតចេញនូវចំនុចចំនួន៤ដូចបានលើកឡើងខាងលើនេះ យើងអាចទាញសេចក្តីសន្និដ្ឋាន និងអនុសាសន៍ ទាក់ទិននឹងការអប់រំកែប្រែជនល្មើស ជានីតិជន ដោយផ្អែកលើសហគមន៍ ដោយពឹងផ្អែកទៅលើច្បាប់ និងលិខិតបទដ្ឋានរបស់ព្រះរាជាណាចក្រកម្ពុជា ដែលកំពុងមាន ព្រមទាំងការលើកជាយោបល់ ក្នុងការកែលម្អរនូវស្ថានភាព ដែលព្រះរាជាណាចក្រកម្ពុជា កំពុងមានក្នុងន័យធ្វើយ៉ាងណា ឱ្យការអនុវត្តនីតិវិធីនៃការយកសហគមន៍ មកអប់រំកែប្រែជនល្មើស ជានីតិជន ទទួលបាននូវភាពជោគជ័យ ជាទីពឹងរបស់ព្រជាពលរដ្ឋ។

ក្រោយពីសិក្សាទៅលើលិខិតបទដ្ឋានគតិ យុត្តអន្តរជាតិ និងបទពិសោធន៍នៃការអនុវត្ត ការអប់រំកែប្រែជនល្មើស ដោយផ្អែកលើសហគមន៍ នៅប្រទេសជប៉ុន និងថៃ រួចហើយ យើងឃើញថា ព្រះរាជាណាចក្រកម្ពុជា មិនទាន់អាចអនុវត្តវិធានការទាំងអស់បានទេ ដោយហេតុថា ព្រះរាជាណាចក្រកម្ពុជាត្រូវបំពេញបន្ថែមនូវចំនុចមួយចំនួនដូចខាងក្រោម៖

ក -ការគាំទ្រផ្នែកនយោបាយ
នយោបាយ ​ជាកត្តាមួយយ៉ាងសំខាន់ដែលអ្នកធ្វើនយោបាយ បានបង្កើតនូវគោលនយោបាលល្អៗ ដែលជាកម្មវិធីនយោបាយរបស់ខ្លួន ក្នុងការកំណត់អំពីការអប់រំជនល្មើសពិនិត្យ ការិយាល័យត្រួតពិនិត្យ បទប្បញ្ញត្តិស្តីពីនីតិវិធីស៊ើបអង្កេត បទប្បញ្ញត្តិស្តីពីការត្រួតពិនិត្យ និងការឃ្លាំមើល បទប្បញ្ញត្តិស្តីពីការជួយសង្គ្រោះ ផ្នែកសង្គមកិច្ច បទប្បញ្ញត្តិស្តីពីសេវាស្តារនីតិសម្បទា បទប្បញ្ញត្តិស្តីពីការស្តារនីតិសម្បទាជនល្មើស បទប្បញ្ញត្តិស្តីពីសេវាការងារសហគមន៍ បទប្បញ្ញត្តិស្តីពីការធ្វើបដិទានយុត្តិធម៌ បទប្បញ្ញត្តិស្តីពីការវាយតម្លៃហានិភ័យច្បាប់ និងបទដ្ឋានគតិយុត្តដែលនឹងត្រូវបង្កើតទាំងនេះ វានឹងនាំឱ្យមានការបង្កើតនូវអង្គភាពនានាចាំបាច់ទៅតាមវិស័យ និងផ្នែកជំនាញ នីមួយ។

ផ្អែកលើសហគមន៍ គួរត្រូវបានធ្វើឡើង។ នៅក្នុងនោះ អ្នកនយោបាយ ត្រូវធ្វើឱ្យមានការយល់ដឹងជាសាធារណៈ ឱ្យមានការគាំទ្រយ៉ាងសកម្ម។

ខ-​ បង្កើតច្បាប់ និងបទដ្ឋានគតិយុត្តនានា
ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាច្រើន នឹងត្រូវបង្កើតឡើងដូចជា ច្បាប់បង្កើតគណៈកម្មការជាតិ នាយកដ្ឋានត្រួតពិនិត្យ ការិយាល័យត្រួតពិនិត្យ បទប្បញ្ញត្តិស្តីពីនីតិវិធីស៊ើបអង្កេត បទប្បញ្ញត្តិស្តីពីការត្រួតពិនិត្យ និងការឃ្លាំមើលបទប្បញ្ញត្តិស្តីពីការជួយសង្គ្រោះ ផ្នែកសង្គមកិច្ច បទប្បញ្ញត្តិស្តីពីសេវាស្តារនីតិសម្បទា បទប្បញ្ញត្តិស្តីពីការស្តារនីតិសម្បទាជនល្មើស បទប្បញ្ញត្តិស្តីពីសេវាការងារសហគមន៍ បទប្បញ្ញត្តិស្តីពីការធ្វើបដិទានយុត្តិធម៌ បទប្បញ្ញត្តិស្តីពីការវាយតម្លៃហានិភ័យច្បាប់ និងបទដ្ឋានគតិយុត្តដែលនឹងត្រូវបង្កើតទាំងនេះ វានឹងនាំឱ្យមានការបង្កើតនូវអង្គភាពនានាចាំបាច់ ទៅតាមវិស័យ និងផ្នែកជំនាញនីមួយៗ៕