ទស្សនាវដ្តីវិទ្យាសាស្ត្រថ្នាក់បណ្ឌិតនៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា បេក្ខជនបណ្ឌិត ជា ថោយ ក្រោមប្រធានបទ៖ នីតិវិធីក្នុងការអនុវត្តច្បាប់ចរាចរណ៍នៅកម្ពុជា (ពីឆ្នាំ២០០៨-២០១៨)

92

រាជធានីភ្នំពេញ៖ ទស្សនាវដ្តីវិទ្យាសាស្ត្រថ្នាក់បណ្ឌិតនៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា ឆ្នាំទី១ លេខ០០០១ របស់បេក្ខជនបណ្ឌិត ជា ថោយ ក្រោមប្រធានបទ៖ នីតិវិធីក្នុងការអនុវត្តច្បាប់ចរាចរណ៍នៅកម្ពុជា (ពីឆ្នាំ២០០៨-២០១៨)

សេចក្តីផ្តើម
រាជរដ្ឋាភិបាលកម្ពុជានៃអាណត្តិទី៥ បានដាក់ចេញនូវគោលនយោបាយ  «យុទ្ធសាស្រ្តចតុកោណ»  ជាកម្មវិធីអាទិភាពរបស់ខ្លួន ដែលក្នុងនោះកំណត់យកវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរួមមានៈ ផ្លូវថ្នល់ ស្ពាន ផ្លូវដែក ផ្លូវទឹកកំពង់ផែ និងអាកាសយានដ្ឋានជាមុំទី២ នៃយុទ្ធសាស្រ្តចតុកោណ ដែលចាំបាច់ត្រូវយកចិត្តទុកដាក់ អនុវត្តឱ្យបានជោគជ័យ ព្រោះថាហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន គឺជាមធ្យោបាយដ៏មានសក្តានុពល សម្រាប់សម្រួលចរាចរណ៍ដឹកជញ្ជូនទំនិញ និងសេវាកម្មនានា ឈានសំដៅបង្កើត ផលិតភាពនៃការធ្វើពាណិជ្ជកម្ម ពង្រីកបរិយាកាសវិនិ-យោគ ​ ពង្រីកវិស័យកសិកម្ម ឧស្សហកម្មទេសចរណ៍ និងបង្កើនការងារជូនប្រជាពលរដ្ឋបានជាច្រើន។ ទន្ទឹមនឹងអត្ថប្រយោជន៍ដែលកើតចេញពីការប្រើប្រាស់ ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនទាំងអស់ខាងលើនេះ គ្រោះថ្នាក់ចរាចរណ៍តាមរយៈការប្រើប្រាស់មធ្យោបាយផ្លូវគោក បានក្លាយជាគ្រោះមហន្តរាយទី២ បន្ទាប់ពីជំងឺអេដស៍ ដែលបានធ្វើឱ្យប្រជាពលរដ្ឋបាត់បងជីវិត របួសពិការ និងខូចខាតទ្រព្យសម្បត្តិទាំង ផ្នែកឯកជន និងសាធារណៈអស់រយៈពេលជាច្រើន។ តាមរយៈការសិក្សាស្រាវជ្រាវ យើងសង្កេតឃើញថា មានកត្តាបីយ៉ាងធំៗ ដែលបណ្តាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍ដល់ប្រជាពលរដ្ឋ គឺកត្តាមនុស្ស កត្តាយានយន្ត និងកត្តាផ្លូវថ្នល់ ដោយក្នុងនោះគ្រោះថ្នាក់ចរាចរណ៍ភាគច្រើនបានកើតឡើងបណ្តាលមកពីមនុស្ស ព្រោះមនុស្សជាអ្នកបញ្ជាយានយន្តបើកបរ ដោយគ្មានសណ្ដាប់ធ្នាប់ បើកបរហួសល្បឿនកំណត់ បើកបរដោយមិនពាក់មួកសុវត្ថិភាព មិនពាក់ខ្សែក្រវ៉ាត់ ឬបើកបរក្នុងពេលស្រវឹងជាដើម។ ចំពោះកត្តាយានយន្តខ្លះ មិនមានលក្ខណៈបច្ចេកទេសគ្រប់គ្រាន់    មិនមានប្រព័ន្ធហ្រ្វាំងត្រឹមត្រូវ មិនមានភ្លើងបំភ្លឺ ឬស៊ីផ្លេជាដើម។ ចំណែកឯកត្តាផ្លូវថ្នល់វិញ ផ្លូវខ្លះកោងពេក ខ្លះទៀតតូចពេកមិនដាក់សញ្ញាចរាចរណ៍  ឬគ្មានភ្លើងបំភ្លឺផ្លូវជាដើម។ ក្នុងគោលបំណងទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលកើតមានឡើងជារៀងរាល់ថ្ងៃ      រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួង​សាធារណការ និងដឹកជញ្ជូនជាស្ថាប័ន​ជំនាញ និងដោយមានកិច្ចសហការពីស្ថាប័នពាក់ព័ន្ធនានា បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង​ក្នុងការតាក់តែងច្បាប់ចរាចរណ៍ផ្លូវគោកថ្មី រហូតបានឈានដល់ការអនុម័តពីសភាជាតិកាលពីថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០០៦ និងព្រះរាជក្រម ប្រកាសចេញឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០០៧។ ក៏ប៉ុន្តែការអនុម័តច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនេះ មិនអាចសំដៅបានជោគជ័យទេ បើសិនជាគ្មានការចូលរួម និងសហការពីសំណាក់ស្ថាប័នរាជរដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាល វិស័យឯកជន និងប្រជាពលរដ្ឋពីគ្រប់មជ្ឈដ្ឋាននោះ ព្រោះថាការចូលរួម និងការសហការពីសំណាក់ស្ថាប័ន ពាក់ព័ន្ធខាងលើ គឺជាកត្តាមួយយ៉ាងសំខាន់ ដើម្បីធ្វើឱ្យអ្នកប្រើប្រាស់ផ្លូវ និងអ្នកបើកបរយានយន្តគ្រប់ប្រភេទគោរព និងអនុវត្តតាមច្បាប់ចរាចរណ៍ផ្លូវគោកថ្មីឱ្យបានត្រឹមត្រូវ និងគ្រប់គ្រាន់។

កម្ពុជាមានអត្រាស្លាប់ដោយគ្រោះថ្នាក់ខ្ពស់​នៅអាស៊ានការរងបួស និងការស្លាប់ដោយសារគ្រោះថ្នាក់ចចរាចរណ៍ផ្លូវគោកនៅកម្ពុជា បាននិងកំពុងកើតឡើង ក្នុងអត្រាមួយគួរឱ្យព្រួយបារម្ភ គឺច្រើនជាង២០% ពីឆ្នាំ២០០៦ ទៅឆ្នាំ២០០៧ កន្លងទៅនេះ បើតាមស្ថិតិរបស់ RTAVIS។ ទោះបីជាយ៉ាងណាក៏ដោយទិន្នន័យចុងក្រោយបំផុតនៅឆ្នាំ២០១៧ ក៏បាន

បញ្ជាក់ចំពោះនិន្នាការកើតឡើងនេះដែរ។ ប្រទេសកម្ពុជា គឺមានអត្រាស្លាប់ខ្ពស់ជាងគេរួចទៅហើយ ក្នុងចំណោមប្រជាពលរដ្ឋ១០,០០០នាក់ ក្នុងតំបន់ប្រជាជាតិអាស៊ាន ដោយរំពឹងថា «គ្រោះថ្នាក់មហន្តរាយលាក់មុខ» នៃគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនេះ នឹងបន្តបន្ថែមទម្ងន់ដល់តួលេខ នៃការបាត់បង់ដ៏ច្រើនលើសលុបលើជីវិតមនុស្ស និងសុខភាព។

យោងទៅតាមរបាយការណ៍អង្គការសហប្រជាជាតិក្នុងឆ្នាំ២០១៤ បានបង្ហាញថា គ្រោះថ្នាក់ចរាចរណ៍ គឺជាបញ្ហាមួយដែលពិភពលោកប្រឈម គឺមានស្លាប់ប្រហែល ១លាននាក់ និងរបួសប្រហែល៤៦លាននាក់ ក្នុង១ឆ្នាំ និង ៦៣% នៃអ្នកស្លាប់ គឺបានកើតឡើងនៅក្នុងប្រទេសកំពុងអភិវឌ្ឍ។ ជាពិសេសបញ្ហាដែលបន្ទាន់នៅក្នុងប្រទេសកំពុងអភិវឌ្ឍ គឺស្ថិតនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិច គឺមាន ៤៤% នៃអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ពិភពលោក។ ជាពិសេសនៅក្នុងព្រះរាជាណាចក្រកម្ពុជា មានការកើនឡើងនៃអ្នកប្រើប្រាស់យានយន្តជារៀងរាល់ឆ្នាំ និងខាងរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់លើ ការកសាង និងស្តារឡើងវិញនូវរចនាសម្ព័ន្ធផ្លូវថ្នល់ ដើម្បីជួយសម្រួលដល់ការដឹកជញ្ជូនទំនិញ និងមនុស្សបានលឿន និងរលួនដើម្បីបង្កើនសេដ្ឋកិច្ចជាតិ និងជួយកាត់បន្ថយភាពក្រីក្រ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលបច្ចុប្បន្នកំពុងមានការកើនឡើងជាលំដាប់។

នៅក្នុងព្រះរាជាណាចក្រកម្ពុជា គ្រោះថ្នាក់ចរាចរណ៍ត្រូវបានគេទទួលស្គាល់ថា ជាគ្រោះមហន្តរាយទីពីរ បន្ទាប់ពីជំងឺអេដស៍ និងបានបណ្តោលឱ្យបាត់បង់អាយុជីវិតមនុស្សជាច្រើន បាត់បង់ទ្រព្យសម្បត្តិរដ្ឋ និងឯកជនដែលធ្វើឱ្យប៉ះពាល់ដល់ភាពសុដុមរម្យនាសង្គម។ ដូច្នេះគោលរយោបាយរបស់រដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្របានរារាំង និងប៉ះពាល់ដោយគ្រោះមហន្តរាយទីពីរនេះ។

វិធីសាស្រ្តនៃការស្រាវជ្រាវ
ចំពោះវិធីសាស្រ្តនៃការវិភាគ គឺបែបអនុមានរួម និងអនុមានញែក ដោយប្រើប្រាស់ប្រភពឯកសារពីបណ្តាបណ្ណាល័យ ជាតិ បណ្ណាល័យក្រុមប្រឹក្សាធម្មនុញ្ញ បណ្ណាល័យរដ្ឋសភា បណ្ណាល័យព្រឹទ្ធសភា បណ្ណាល័យទីស្តីការគណៈរដ្ឋមន្រ្តី និងបណ្ណាល័យសាកលវិទ្យាល័យឥន្រ្ទវិជ្ជា។

ទស្សនៈទានអំពីច្បាប់ចរាចរណ៍នៅកម្ពុជា
ប្រវត្តិគោលការណ៏នយោបាយតំបន់
កង្វះខាតសុវត្ថិភាពផ្លូវគោកគឺជាប​ញ្ហាពិភពលោក ដែលតម្រូវឱ្យដោះស្រាយ តាមរបៀបសម្របសម្រួល យ៉ាងទូលំទូលាយដើម្បីទទួលបានជោគជ័យ។ ប្រភេទជាច្រើននៃអន្តរាគមន៍ ត្រូនមានប្រសិទ្ធភាពនៅដំណាក់កាលផ្សេងៗនៃការអភិវឌ្ឍន៍របស់ប្រទេស។ ដើម្បីពង្រីកផលប្រយោជន៍ កង្វះខាតសុវត្ថិភាពទាមទារដោះស្រាយនៅក្នុងផែនការយុទ្ធសាស្រ្តគ្រប់វិស័យមានវិន័យល្អ និង​ជាប្រព័ន្ធ។ យុទ្ធសាស្រ្តសុវត្ថិភាពផ្លូវគោក តំបន់សមាគមអាស៊ាន និង​ផែនការសកម្មភាព គឺត្រូវរៀបចំលើផែនការ សកម្មភាពផ្លូវគោកដើម្បីឱ្យទទួលជោគជ័យនៅជុំវិញពិភពលោក និង​មានរៀបចំផែន​ការនីមួយៗ សម្រាប់​ប្រទេសសមាជិកសមាគមន៍អាស៊ាន។ ផែនការនេះត្រូវបានបង្កើត ដែលជាផ្នែកនៃអាស៊ាន-ធនាគារអភិវឌ្ឍអាស៊ា​​ននៃគម្រោងសុវត្ថិភាពផ្លូវគោកតំបន់ និងតាមគោលការផែនការសកម្មភាពទូទៅ ដែលបានបោះពុម្ភផ្សាយដោយធនធានអភិវឌ្ឍអាស៊ី អង្គការសហប្រជាជាតិ  ធនាគារពិភពលោក និងអង្គការសុខភាពពិភពលោក។ ផែនការនេះបានបង្កើតឡើងជាក់លាក់ចំពោះតម្រូវការ ជាពិសេសរបស់តំបន់អាស៊ាន និងប្រទេសនីមួយៗនៅក្នុងតំបន់។ ផែនការនេះត្រូវបានកំណត់កញ្ចប់នៃផែនការ ដែលមានបំណងការពារផលប៉ះពាល់ភ្លាមៗ និងរយៈពេលវែងលើលអ្នកប្រើប្រាស់ផ្លូវថ្នល់ដែលទទួលគ្រោះថ្នាក់ ជាពិសេសអ្នកជិះម៉ូតូ។ លើសពីនេះទៅទៀត សកម្មភាពទាំងនេះមានបំណងដើម្បីកសាងសមត្ថភាព និងស្ថាប័ននៅក្នុងតំបន់ដើម្បីអោយបញ្ហាសុវត្ថិភាពផ្លូវគោក អាចត្រូវបានដោះស្រាយយ៉ាងមាប្រសិទ្ធភាពដោយអ្នកជំនាញមូលដ្ឋាននៅក្នុងពេលអនាគត។

ផែនការសកម្មភាពប្រទេសនីមួយៗ: តួនាទីផែនការក្នុងសកម្មភាពតំបន់៖ ផែនការសកម្មភាពបង្កើតឡើង តាមផែនការប្រទេសនីមួយៗ ដែលត្រូវបានអភិវឌ្ឍតាមប្រទេសនីមួយៗនៃប្រទេសអាស៊ានទាំង១០ តាមរយៈសិក្ខាសាលារបស់សាលាថ្នាក់ជាតិ ដែលមានអ្នកចូលរួមពាក់ព័ន្ធរាប់រយនាក់ និងអ្នកជំនាញការអន្តរជាតិ។ ផែនការសកម្មភាពរបស់ប្រទេសនីមួយៗ បានទទួលស្គាល់ ១៤​ ទៅ ១៥ វិស័យ។ វិស័យមួយចំនួនមានពាក់ព័ន្ធនឹងបញ្ហាយល់គ្នានានា ដែលពាក់ព័ន្ធនឹងសុវត្ថិភាពផ្លូវគោក និងធានាការផ្តល់ដោយជោគជ័យនៃផែនការ និងគេផ្តោតទៅលើការសម្របសម្រួលត្រួតពិនិត្យ និងផ្តល់ហិរញ្ញវត្ថុលើផែនការ។ វិស័យផ្សេងៗកំណត់នូវវិធាននានា ដែលមានគោលដៅលើប្រភពនៃគ្រោះថ្នាក់ដែលបណ្តាលអោយស្លាប់បាត់បងជីវិត និងរបួសនៅក្នុងប្រទេសអាស៊ាន។ គ្រោះថ្នាក់ទាំងនេះ គឺពាក់ព័ន្ធនឹងម៉ូតូ ល្បឿន និងការបើកបរនៅក្រោមឥទ្ធិពលស្រា និងអ្នកថ្មើរជើង។ សកម្មភាពសុវត្ថិភាពផ្លូវគោករាប់បញ្ជូលផែនការសកម្មភាព ប្រទេសនីមួយៗ ត្រូវបានជ្រើសរើស​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឈរនៅលើមូលដ្ឋាននៃសក្តានុពលរបស់គេដើម្បី ១)លើកកម្ពស់សកម្មភាពសម្រាប់ភ្នាក់ងារ ដែលទទួលខុសត្រូវសុវត្ថិភាពផ្លូវគោក។ ២)ពង្រឹងសមត្ថភាពភ្នាក់ងារពាក់ព័ន្ធ និងគ្រោះថ្នាក់ដែលបណ្តាលអោយស្លាប់និងរបួសនៅក្នុងតំបន់អាស៊ាន។ ផែនការសកម្មភាពរបស់ប្រទេស បានកំណត់ពីភ្នាក់ងារសំខាន់ៗ ដែលទទួលខុសត្រូវលើការកែលំអរ និងទៅពេលវេលា ដែលត្រូវការដើម្បីអនុវត្តវិធានការចាំបាច់ដែលមានរយៈពេលខ្លី (១ឆ្នាំ) រយៈពេលមធ្យម​(២ឆ្នាំ ទៅ ៣ឆ្នាំ) និងរយៈពេលវែង (១ឆ្នាំ ទៅ ៥ឆ្នាំ)។ ផែនការសកម្មភាពគ្រប់វិស័យ ត្រូវបានកំណត់ដើម្បីអនុវត្តតាមវិធីសាស្រ្តភាពជាដៃគូរ ដែលនឹងជួយក្រសួង ឬ​នាយយកដ្ឋាននានា ដើម្បីធ្វើការជាមួយគ្នា និងជាមួយវិស័យឯកជននិងសង្គមស៊ីវិលនៅក្នុងប្រទេសនានា។

ផែនការសកម្មភាពជាក់លាក់នឹង ត្រូវអនុវត្តដោយប្រទេសនានា ក៏ប៉ុន្តែកិច្ចប្រឹងប្រែងទាំងនេះនឹងត្រូវជួយ ឬបង្រ្គប់បន្ថែមជាមួយសកម្មភាពនៅកំរិតតំបន់។ សកម្មភាពទាំងនេះរៀបចំឡើងដើម្បីពង្រឹងសមត្ថភាពស្ថាប័ននៃភ្នាក់ងារ និងអ្នកវិជ្ជាជីវៈដែលទទួលខុសត្រូវលើសុវត្ថិភាពផ្លូវគោក និងអនុសាសន៍លើផែនការប្រទេសនៅក្នុងក្រសួងនានា។ ការបណ្តុះបណ្តាល និងការកសាងមត្ថភាព និងជួយដល់ភ្នាក់ងារ និងអ្នកវិជ្ជាជីវៈ ដើម្បីធ្វើសកម្មភាពបន្ថែមប្រកបដោយសមត្ថិភាពនៅក្នុងការកែលំអរសមត្ថិភាពផ្លូវគោកនៅក្នុងតំបន់។

តួនាទីនៃការយកចិត្តទុកដាក់នៃយុទ្ធសាស្រ្តតំបន់
តួនាទីនៃការយកចិត្តទុកដាក់នៃយុទ្ធសាស្រ្តតំបន់ៈ យុទ្ធ-សាស្រ្តត្រូវបង្កើតដែលនិយាយពីការណែនាំទាំងអស់ និងយកចិត្តទុកដាក់លើសកម្មភាពនានា ដើម្បីអនុវត្តតំបន់អាស៊ានពីឆ្នាំ២០០៥-២០១០ និងផែនការសកម្មភាពតំបន់ ដែលបានបង្កើតឡើងដើម្បីផ្តល់លទ្ធភាពដំបូង និងផលប៉ួះពាល់ គឺត្រូវតែធ្វើអោយបានសម្រេចក្នុងអំឡុងពេល ៣ឆ្នាំនែការអនុវត្តយុទ្ធសាស្រ្តនោះ។ សកម្មភាពតំបន់ត្រូវតែអនុវត្ត ដែលជាផ្នែកមួយនៃផែនការសកម្មភាពតំបន់ ដែលបានស្នើរសុំដើម្បីសម្រួលគាំទ្រ និងអនុវត្តនូវសកម្មភាពរបស់ប្រទេស នៅក្រោមផែនការសកម្មភាពសុវត្ថិភាពផ្លូវគោក។ យុទ្ធសាស្រ្តតំបន់ ជាបឋមត្រូវយកចិត្តទុកដាក់លើការវិភាគ និងយល់ដឹងគាំទ្រ និងលើកកម្ពស់ការយល់ដឹង ការពង្រឹងស្ថាប័នសហប្រតិបត្តិការ និងសម្របសម្រួល។

យុទ្ធសាស្រ្តតំបន់ គឹមានគោលបំណង់កសាង និងអភិវឌ្ឍសមត្ថភាពស្ថានប័ន បច្ចេកទេស ដើម្បីជួយដល់ការអនុវត្តដោយមានប្រសិទ្ធភាពនៃផែនការសកម្មភាពជាក់លាក់របស់ប្រទេស និងបង្កើតក្រុមជំនាញការ ដែលជាធនធានមួយសម្រាប់ការអភិវឌ្ឍប្រកបដោយចិរភាពនៃសកម្មភាពសមត្ថភាពផ្លូវគោកក្នុងតំបន់សម្រាប់អនាគត។

តួនាទីរបស់សមាគមអាស៊ាននៃផែនការសកម្មភាពតំបន់ ផែនការសកម្មភាពតំបន់ ត្រូវបានរៀបចំ ដើម្បីសម្រួលនូវសកម្មភាពសុវត្ថិភាពផ្លូវគោកនៃតំបន់អាស៊ានដោយជួយ និងសម្រួលដល់ការអនុវត្ត នៃផែនការសកម្មភាពរបស់ប្រទេសទាំង១០។ ផែនការតំបន់និងអនុវត្តិលើការអភិវឌ្ឍធនធានមនុស្សចាំបាច់ ការពង្រឹងស្ថាប័ន កិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលនៅក្នុងតំបន់ ដើម្បីជួយបង្កើតក្រុមជំនាញនៃចំណេះដឹងរបស់សមាគមអាស៊ាន និងបរិស្ថានដើម្បីអនុវត្តអោយមានប្រសិទ្ធភាពនៃសុវត្ថិភាពរបស់ប្រទេសអាស៊ាន។

ការបណ្តុះបណ្តាលលើប្រធានបទ អាចត្រូវធ្វើនៅពេលណាមួយចាំបាច់ដើម្បីអភិវឌ្ឍជំនាញ ដែលចាំបាច់ និងបណ្តុះបណ្តាលអ្នកណែនាំ ដែលអាចជួយដល់ពួកគាត់ និងបន្ទាប់មកគាត់ត្រូវជួយបណ្តុះបណ្តាលអ្នកជំនាញក្រោយៗទៀត។

អ្នកជំនាញការលើផ្នែកសុវត្ថិភាពប្រកបដោយចំណេះដឹង អាចជួយដល់សកម្មភាពសុវត្ថិភាពនានានៅតាមក្រសួងនានា។

កម្មវិធីអាស៊ាន និងធនាគារអភិវឌ្ឍនិងបន្តដើម្បីជួយដល់សកម្មភាពតំបន់ និងជំរុញការងារជាដៃគូរ។ កម្មវិធីនិងជួយជម្រុញដៃគូរវិស័យឯកជនដើម្បី (១)ធ្វើការជួយមួយរដ្ឋាភិបាលក្នុងការអនុវវត្តផែនការសកម្មភាព សុវត្ថិភាព និង(២) ជំរុញគំនិតផ្តួចផ្តើមតំបន់ ដើម្បីបង្កើនសហប្រតិបត្តិការ និងការ

ផ្លាស់ប្តូរផ្នែកសុវត្ថិភាព។ កម្មវិធីនឹងជួយអភិវឌ្ឍជាប្រព័ន្ធ និងការពង្រឹងអង្គការក្រៅរដ្ឋាភិបាល ដែលអាចក្លាយជាសកម្មភាព នៃកិច្ចពាក់ព័ន្ធផ្នែកសុវត្ថិភាពផ្លូវគោក និងជំរុញបណ្តាញ និងចែករំលែកនូវបទពិសោធរវាងអង្គការនានា។

លេខាធិការធនាគារអភិវឌ្ឍអាស៊ី  និងអស៊ានទទួលស្គាល់នូវភ្នាក់ងារក្នុងការដោះស្រាវបញ្ហានានាពាក់ព័ន្ធ និងសុវត្ថិភាពផ្លូវគោក និងត្រូវកំណត់ដើម្បីអោយមានការកែលំអរនៅផ្នែកសុវវត្ថិភាពក្នុងប៉ុន្មានឆ្នាំខាងមុខតាមរយៈការអនុវត្តប្រកបដោយការសម្របសម្រួលនៃផែនការសកម្មភាពតំបន់។

ម៉ូតូ គឺជាផ្នែកមួយនៃដំណើរចរាចរដ៏លឿននៃប្រទេសសមាគមអាស៊ាន និងជាបញ្ហាសុត្ថិភាពផ្លូវគោកនៅស្ទើរគ្រប់ទីកន្លែង។

ប្រទេសហអាស៊ានមានការកើនឡើងនូវអ្នកប្រើប្រស់ម៉ូតូ ដែលអ្នកដំណើរភាគច្រើនប្រើប្រាស់ម៉ូតូ។ (ដែលពីមុនអ្នកប្រើប្រាស់ម៉ូតូ ៩.៥ នាក់នៃប្រជាជន ១០០០នាក់ ហើយមានការកើនឡើងជាលំដាប់ រហូតដល់ ៦៨៣ នាក់ ក្នុងចំណោមប្រជាជន ១០០០នាក់)។ តំបន់អាស៊ានបើគិតជាប្រជាជនមានចាប់ គឺ ០.៣៦ លានភាគរយ ដល់ ២៣៤ លាននាក់។ ប្រជាជនទីក្រុង គឺចាប់ពីតិចជាង ២០% ដល់ខ្ពស់បំផុត ១០០%។ ទោះបីជាម៉ូតូជាមធ្យោបាយដ៏សំខាន់នៃដំណើរចរាចរនៃប្រទេសអាស៊ាននិង ដំណើរចរាចរណ៍គឺចាប់ពីតិចជាង ៣% ដល់ ៩៥%។ ប្រទេសសមាជិកអាស៊ាន ក៏មានប្រទេសខ្លះជាប្រទេសក្រីក្រដែរ និងជាប្រទេសអ្នកមានដែរ។ ផលិតផលជាតិសរុបក្នុងប្រទេស គឺចាប់ពី ១២៨ ដុល្លារ ដល់ ២៣.០០០ ដុល្លារក្នុងមួយឆ្នាំ។ តំបន់ទាំងមូលគឺបង្ហាញពីភាពអភិវឌ្ឍពីប្រទេសអភិវឌ្ឍតិចតួចក្រីក្រ និងប្រទេសអភិវឌ្ឍពេញលេញតែម្តង។

ទោះបីជាមានចំណុចមួយចំនួន មិនដូចគ្នាក្នុងចំណោមប្រទេសអាស៊ាន ប៉ុន្តែក៏មានចំណុចប្រហាក់ប្រហែលគ្នាក្នុងចំណោមប្រទេសនានា។ ឧទាហរណ៍ ម៉ូតូ គឺជាផ្នែកសំខាន់នៃចរាចរ និងជាបញ្ហាមួយដែរនៅគ្រប់ទីកន្លែង។ អ្នកប្រើប្រាស់ផ្លូវដែលរងគ្រោះថ្នាក់ កន្លងមកនេះ មិនត្រូវបានគេចាប់អារម្មណ៍ទេ ហើយកន្លងមកនេះប្រទេសមួយចំនួន បានបង្ហាញបញ្ហាដូចគ្នា ដែលកើតឡើងក្នុងប្រទេសអាស៊ាន ជាពិសេសគ្រោះថ្នាក់កើតមានឡើងនៅពេលចូលឆ្នាំថ្មី ឬពេលឈប់សម្រាក់។ ទិន្ន័យគ្រោះថ្នាក់មានប៉ុន្តែពិបាករក ​និងបើរកគឺរកមិនបានអស់គ្រប់ជ្រុងជ្រោយ។​ ទោះបីជាក្នុងប្រទេសខ្លះមានទិន្ន័យហើយ ប៉ុន្តែទិន្នន័យទាំងនោះមិនបានត្រូវគេប្រើប្រាស់អោយមានប្រសិទ្ធិភាព ដើម្បីកែលំអរសុវត្ថិភាពចរាចរទេ។ សំខាន់ជាងគេនៅអតីតកាលការផ្សព្វផ្សាយមិនគ្រប់គ្រាន់ បានកើតឡើងដែលអ្នកធ្វើសេចក្តីសម្រេចមិនសូវគិចគូពីទំហំពិត នឹងតម្លៃនៃបញ្ហាក៏ដូច្នេះដែរ។

ទិន្នន័យគ្រោះថ្នាក់ជាទូទៅគឺពិបាករក និងមិនគ្រប់គ្រាន់ គ្រោះថ្នាក់ចរាចរ គឺកើតមានឡើងនៅក្នុងពិភពលោកនេះ ដែលជាលទ្ធផល គឺមនុស្សស្លាប់ ​១លាននាក់ និង ២៣លាននាក់ រងរបួសក្នុងមួយឆ្នាំ និងប្រហែល ៨៥%នៃអ្នកស្លាប់បានកើតឡើងក្នុងប្រទេសកំពុងអភិវឌ្ឍ។

ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសអាស៊ាន ជាពិសេសមានការកើនឡើង នៃអ្នកប្រើប្រាស់ម៉ូតូច្រើនធ្វើអោយស្ថានភាពសុវត្ថិភាពចរាចរអាក្រក់ទៅៗនៅក្នុងតំបន់។

គេបានទស្សទាយថា ប្រហែល ៧៥,០០០នាក់ នៃចំនួនអ្នកស្លាប់និងលើសពី ៤.៧លាននាក់ បានរងគ្រោះ (ភាគច្រើនរបួសដល់ពិការ និងធ្ងន់ធ្ងរ) បានកើតមាននៅក្នុងឆ្នាំ ២០០៣។ ការបាត់បង់សេដ្ឋកិច្ចដ៏ធំ បានកើតឡើងជារៀងរាល់ឆ្នាំក្នុងប្រទេសអាស៊ាន ដែលជាផទ្ធផលផ្ទាល់គ្រោះថ្នាក់ចរាចរ និងការស្រាវជ្រាវភាគច្រើនបានបង្ហាញថា ក្នុង១ឆ្នាំនៅក្នុងតំបន់បានខាតបង់ ១៥ពាន់លានដុល្លារ (ប្រហែល ២.២៣% នៃផលិតផលក្នុងស្រុក)។ ការបាត់បង់នេះបានរារាំងដល់ការអភិវឌ្ឃសេដ្ឋកិច្ចនិងសង្គម និងអាចធ្វើអោយភាពក្រីក្រនៅតែមាន។

និន្នាការបច្ចុប្បន្ន និងស្ថិតិៈមនុស្សនឹងពិភាក្សាលើនិន្នាការបច្ចុប្បន្ន ស្ថិតិរបួសស្នាមក្នុងតំបន់មានទំនាក់ទំនងរវាងម៉ូតូ និងសុវត្ថិភាពផ្លូវគោកដែលយើងត្រូវតែយល់ និងបានត្រូវបង្ហាញបទពិសោធលើសកលលោកកន្លងមក ហើយបានបង្ហាញពីភាពកាន់តែធ្ងន់ធ្ងរនៃសុវត្ថភាព។ ដោយសារតែប្រទេសចិនបានផលិតម៉ូតូ ដែលមានតម្លៃថោកជាច្រើននាំចេញទៅប្រទេសសមាជិកអាស៊ាន ធ្វើអោយបរិមាណអ្នកប្រើប្រាស់កើនច្រើន។ ដូចជាប្រទេសភូមាបានទិញម៉ូតូបន្ថែមចំនួន ៤៦៥,៧៨៣ គ្រឿងហើយបច្ចុប្បន្នបានទិញបន្ថែមរហូតកើនឡើងដល់ ៩៤៥,០៥៨គ្រឿង។

ផែនការសកម្មភាពតំបន់ គឺកែលំអសុវត្ថិភាពចរាចរ តម្រូវអោយមានសកម្មភាពពីគ្រប់វិស័យ និងដោយមានប្រសិទ្ធភាព និងផែនការសកម្មភានផ្លូវគោក ដែលមានការសម្របសម្រួលដែលនឹងជួយអ្នកពាក់ព័ន្ធ ដើម្បីចាត់វិធានការក្នុងវិស័យនីមួយៗដើម្បីកាត់បន្ថយទំហំនៃបញ្ហាទាំងអស់។ ក្នុងប្រទេសសមាជិកអាស៊ានទាំង ១០ប្រទេស កំពុងអនុវត្តផែនការសកម្មភាពសុវត្ថិភាពផ្លូវគោក គ្រប់វិស័យជាក់លាក់ និងផែនការតំបន់ត្រូវបានរៀបចំបំពេញបន្ថែម និងគាំទ្រសកម្មភាពនានា ដែលត្រូវធ្វើកំរិតជាតិ។ ផែនការតំបន់គឺមានបំណងផ្តល់ការបណ្តុះបណ្តាលពាក់ព័ន្ធ ទៅនឹងសកម្មភាពតំបន់ចែករំលែកបទពិសោធគ្នា និងត្រួតពិនិត្យដើម្បីធានាដល់ការអនុវត្ត អោយមានប្រសិទ្ធភាព នៃផែនការសកម្មភាពជាក់លាក់របស់ប្រទេសនីមួយៗ។

តួនាទី និងគោលបំណងនៃយុទ្ធសាស្រ្តសុវត្ថិភាពផ្លូវគោកតំបន់ និងផែនការសកម្មភាពតំបន់ គឺត្រូវបែងចែកយ៉ាងលំអិតជា១៤វិស័យ សំខាន់ និងប្រទេសខ្លះមាន១៥វិស័យ ប៉ុន្តែទៅជាខុសគ្នាខ្លះក៏ដោយ ក៏ចំណុចទាំងអស់គឺមានមូលដ្ឋានអនុវត្តតាមរបៀបវិទ្យាសាស្រ្ត និងរបៀបវិធីសាស្រ្តដើម្បីកែលំអរសុវត្ថភាពចរាចរ។

ការកែលំអរនៃសុវត្ថិភាពផ្លូវគោក គឺជាការងារដ៏លំបាក ទាមទារសកម្មភាពសម្របសម្រួល និងអន្តរាគមន៍នៅដំណាក់កាលផ្សេងៗ។ ការរៀបចំនៃផែនការសកម្មភាព​គឺត្រូវសង្ខេបស្ថានភាពដែលមាននៅក្នុងវិស័យ កំណត់ប្រទេសដែលមានចំណុចខ្លាំង របស់ប្រទេសក្នុងវិស័យនីមួយៗ និងកំណត់សកម្មភាពដែលត្រូវធ្វើ និងកំណត់សកម្មភាពក្នុងតំបន់ដែលអាចជួយគាំទ្រ និងបំពេញបន្ថែមនៅក្នុងសកម្មភាពក្នុងប្រទេសនីមួយៗ។ សកម្មភាពមានដូចខាងក្រោម៖

១. ជំរុញការអភិវឌ្ឍថ្នាក់មជ្ឈឹម ដែលពាក់ព័ន្ធនឹងច្បាប់ស្តីពីមួកសុវត្ថិភាព និងការបើកបរ និងបើកបរពេលស្រវឹង។
២. មជ្ឈការការងារបណ្តុះបណ្តាល និងសិក្ខាសាលា ដែលនឹងអនុញ្ញាតអោយមានការអភិវឌ្ឍ ជាប្រព័ន្ធនៃអ្នកវិជ្ជាជីវៈសុវត្ថិភាពនៅលើវិស័យនានា ដែលអ្នកទាំងនោះនឹងក្លាយជាអ្នកបង្ហាត់នៅក្នុងប្រទេស។
៣. សម្រួលការផ្លាស់ប្តូរ និងសហប្រតិបត្តិការរវាងប្រទេស ដែលនឹងជួយចែករំលែកនូវបទពិសោធន៍ល្អៗ និងបទពិសោធតំបន់។
៤. ការជំរុញសុវត្ថិភាពផ្លូវគោក ចំពោះភាពជាដៃគូរអភិវឌ្ឍ និងផ្តល់មូលនិធិដល់ភ្នាក់ងារ ដែលជាលទ្ធផលឃើញថា ចំនួននៃគ្រោះថ្នាក់កើនឡើង។
៥. បង្កើតក្រុមសម្រាប់ផលប្រយោជន៍ ពិសេសតាមរយៈបណ្តាញសុវត្ថិភាពអាស៊ាន នឹងអនុញ្ញាតអោយជនសំខាន់ៗនានាធ្វើការនៅក្នុងវិស័យនីមួយៗ ដើម្បីងាយស្រួលក្នុងការផ្តល់បទពិសោធទៅវិញទៅមក ឯកសារព័ត៌មានប្រទេស និងប្រទេស។
៦. បង្កើតទិន្នន័យមូលដ្ឋាន ឈរលើមូលដ្ឋានបណ្តាញអាស៊ាន នឹងផ្តល់ព័ត៌មានបច្ចេកទេសនឹងឯកសារយោងដែលត្រូវការដើម្បីជួយអនុវត្តនៅក្នុងវិស័យនីមួយៗ និងដែលជាផ្នែកនៃផែនការសកម្មភាពសម្រួល និងធ្វើរបាយការណ៍វិវត្តន៍នានានៅក្នុងប្រទេសនីមួយៗ និងតំបន់ និងធ្វើអោយមានកិច្ចប្រជុំរវាងមន្រ្តីគមនាគមន័ជាន់ខ្ពស់ និងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីគមនាគមន៍ដើម្បីទំនាក់ទំនង។
៨. ធ្វើសន្និសិទ្ធអាស៊ានប្រចាំឆ្នាំ និងសិក្ខាសាលាស្តីពីផែនការសកម្មភាពផ្លូវគោក និងអនុញ្ញាតអោយមានការផ្លាស់ប្តូរគំនិត និងបទពិសោធនានា​ និងបង្កើតឱកាសដើម្បីផ្តល់ប្រឹក្សាឬសេចក្តីណែនាំក្នុងវិស័យនានា។
៩. យកចិត្តទុកដាក់ដល់អ្នកជំនាញការ ដើម្បីផ្តល់យោបល់លើអ្នកអនុវត្តផែនការសកម្មភាព និងជួយអោយផែនការសកម្មភាពដើរតាមគន្លងផ្លូវលើគ្រប់វិស័យ។ គ្រប់វិស័យគឺមានសារៈសំខាន់ ចំពោះសុវត្ថិភាពផ្លូវគោករយៈពេលយូនៅក្នុងតំបន់អាស៊ាន ដូច្នេះសកម្មភាពសម្របសម្រួល​គឺទាមទារក្នុងវិស័យទាំងអស់។ សកម្មភាពសុវត្ថិភាពផ្លូវគោកក្នុងវិស័យនានា និងផែនការសកម្មភាពតំបន់ ត្រូវតែធ្វើដោយសង្ខេបតាមទម្រង់ដែលមានពីរទំព័រ។

ការសម្របសម្រួល និងការគ្រប់គ្រងនៃសុវត្ថិភាពចរាចរៈ ការគ្រប់គ្រងបច្ចេកទេស ហិរញ្ញវត្ថុ និងនយោបាយ គឺត្រូវប្រគល់សិទ្ធ និងសម្របសម្រួលលើសុវត្ថិភាពផ្លូវគោកតាងនាមអោយរដ្ឋ។ សុវត្ថិភាពផ្លូវគោកគឺជាបញ្ហាសង្គមដែលមានទំហំផ្សេងៗគ្នាពាក់ព័ន្ធនឹងភ្នាក់ងាររដ្ឋាភិបាលជាច្រើន។ ដូច

នេះរដ្ឋត្រូវដើរតួសំខាន់ក្នុងតួនាទីដឹកនាំ ក្នុងការផ្តួចផ្តើម រៀបចំ និងសម្របសម្រួលលើការរំលោភកំរិតជាតិ លើបញ្ហាសុវត្ថិភាពផ្លូវគោកនៅក្នុងប្រទេសមួយ។

គ្រប់ប្រទេសនៅក្នុងតំបន់ងាស៊ានមានប្រភេទ នៃក្រុមប្រឹក្សាសុវត្ថិភាពផ្លូវគោកជាតិផ្សេងៗគ្នា ឬស្ថាប័នប្រហាក់ប្រហែលដើម្បីសម្របសម្រួលសកម្មភាព ទោះបីជាមានទម្រង់ផ្សេងៗ នៃគមនាគមន៍នានាធ្វើមិនស្របតាមពេលវេលា។ ទម្រង់ទាំងនេះមិនត្រូវគេផ្តល់ថវិកាគ្រប់គ្រាន់សម្រាប់ការងារទាំងនេះ។

លក្ខខណ្ឌនៃការអនុវត្តច្បាប់ចរាចរណ៍
មូលហេតុនៃការបំពានច្បាប់
​បច្ចុប្បន្ន​គរ​បាល​ចរាច​រណ៍​ទូទាំង​ប្រទេស ​បង្កើន​នូវ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ ដើម្បី​រក្សា​សុវត្ថិភាព​នៅតាម​ដងផ្លូវ​ និង​ ​ការកាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ប្រកបដោយ​ប្រសិទ្ធភាព​។ ​ច្បាប់​នេះ​ មាន​គោលបំណង​ធានា​សុ​វត្តិភាព​សណ្តាប់ធ្នាប់​ចរាចរណ៍​ផ្លូវគោក ​និង​ធានា​ការពារ​សុខភាព​និង​អាយុជីវិត​មនុស្ស​សត្វ​ទ្រព្យសម្បត្តិ​និង​បរ​ស្ថាន​។ ​ក៏​ប៉ុន្តែ​រហូតមកដល់​ពេល​នេះ​គ្រោះថ្នាក់​ចរាចរណ៍​នៅតែ​កើតឡើង ​ជា​ច្រើន​ករណី​ក្នុង​មួយ​ថ្ងៃៗ​បណ្ដាលឱ្យ​មនុស្ស​ស្លាប់​ និង​រងរបួស​ជាច្រើន​នាក់​។​

មាន​មតិ​ជាច្រើន​ បាន​សង្កេតឃើញ​ថា​ជា​ញឹកញាប់​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង ​ដោយសារតែ​អ្នកបើកបរ​មិន​គោរ​ច្បាប់​ចរាចរណ៍​បែក​ជែង​លើ​ផ្លូវ​តូច​ចង្អៀត ​បើកបរ​នៅ​ពេល​ស្រវឹង​បើកបរ​ហួស​ល្បឿន​កំណត់​ និង​បើកបរ​នៅពេល​មិន​គោរព​ភ្លើងស្តុប​ឬ​សញ្ញា​បត់​ឆ្វេង​បត់​ស្តាំ​។​គ្រោះថ្នាក់​ចរាចរណ៍​គួរឱ្យ​រន្ធត់​នៅ​តែ​កើត​ឡើង​ឥតឈប់ឈរ​ បង្កឡើង​ដោយសារ​រថយន្តក្រុង​ដឹកជញ្ជូន​អ្នក ដំណើរ រថយន្ត​ដឹកទំនិញ ដឹក​ដី ដឹក​ខ្សាច់ ក្រួស ថ្ម ដែល​បំពាន់​ច្បាប់​ចរាចរណ៍​។​បញ្ហា​នេះ​សមត្ថកិច្ច​នគរបាល​ច​រាចរណ៍ ​គួរតែ​យកចិត្ត​ទុកដាក់​អ្វី​បន្តែមទៀត​ក្នុង​ការអនុវត្ត​ច្បាប់ច​រាចរណ៍​ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​នៅលើ​ដងផ្លូវ​មាន​ប្រសិទ្ធភាព​ពិតប្រាកដ​។

យោងតាមការលើកឡើងរបស់ ​លោក​វរៈសេនីយ៍ទោ យ៉ុន ចំរើន កាលពីថ្ងៃទី២៥ ខែ មករា ឆ្នាំ២០១៧ ក្នុងគេហទំព័រ www.pdikampongcham.info បាន​លើកឡើង​នៅក្នុង​កម្មវិធី​សន្ទនា​មតិ​ថា ស្នងការ​រដ្ឋា​ន​នគរបាល​ខេត្ត​កំពង់ចាម នឹង​ជំរុញ​ឪ្យ​ប្រជាពលរដ្ឋ យល់ដឹង​និង​គោរព​ច្បាប់​ចរាច​រណ៍ ហើយ​នឹង​ខិតខំ​បង្កើតការផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី ដើម្បី​ឱ្យ​ពលរដ្ឋ​កាត់ប​ន្ថ​យ​គ្រោះថ្នាក់​ចរាចរណ៍​បាន​។ ទោះ​យ៉ាងណា​បច្ចុប្បន្ន​ឃើញថា ប្រជាពលរដ្ឋ​ភាគច្រើន​មានការ​យល់ដឹង​ច្រើន ដោយឡែក​នៅ​សេ​សល់​មួយចំនួន​តូច​ភាគច្រើន​ជា​យុវវ័យ​ប៉ុណ្ណោះ​។​មិនតែប៉ុណ្ណោះ លោកក៏បានសង្កត់ធ្ងន់ទៅលើលក្ខខណ្ឌនៃអ្នកបើកបរយានយន្ត យោងទៅលើមាត្រា៩ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកបានលើកឡើងថា  គ្រប់អ្នកបើកបរយានយន្តគ្រប់ប្រភេទ ត្រូវអនុវត្តនូវវិធានការដូចខាងក្រោម ៖

១-អ្នកបើកបរយានយន្តដែលមានទំហំស៊ីឡាំងចាប់ពី ៤៩សង់ទីម៉ែត្រគូប ឡើងទៅ ត្រូវមានប័ណ្ណបើកបរតាមប្រភេទយានយន្ត។
២-នៅពេលបើកបរយានជំនិះ អ្នកបើកបរត្រូវមានស្មារតីប្រុងប្រយ័ត្នជាប់ជានិច្ច ហើយស្ថិតក្នុងស្ថានភាពដែលអាចធ្វើសកម្មភាពបើកបរបានយ៉ាងស្រួល និង​ឆាប់​រហ័សជាពិសេសលទ្ធភាព នៃការធ្វើចលនាមិនត្រូវឱ្យមានការរំខានឡើយ។ ហាមផ្ទុកអ្នកដំណើរ ទំនិញ ឬវត្ថុផេ្សងៗ ដែលនាំឱ្យបាំងភែ្នកអ្នកបើកបរ។
៣-អ្នកបើកបរ និងអ្នកដំណើរដែលជិះនៅកៅអីខាងមុខនៃរថយន្ត ត្រូវពាក់ខែ្សក្រវាត់សុវត្ថិភាពជាដាច់ខាត។
៤-អ្នកបើកបរទោចក្រយានយន្ត ត្រីចក្រយានយន្តនិងទោ ចក្រយានយន្តសណ្តោងរ៉ឺម៉ក ត្រូវពាក់មួកការពារសុវត្ថិភាព។
៥-ហាមផ្ទុកមនុស្ស ឬទំនិញពីមុខអ្នកបើកបរ។
៦-ហាមក្មេងអាយុក្រោម ១០ឆ្នាំ អង្គុយនៅកៅអីខាងមុខនៃរថយន្ត ដោយគ្មានមនុស្សចាស់អង្គុយជាមួយ ឬនិងគ្មានពាក់ខែ្សក្រវាត់សុវត្ថិភាព។
៧-ទារកអាយុតិចជាង ១០ខែ ត្រូវដាក់ក្នុងកៅអីសម្រាប់ទារកដេក និងមានខែ្សក្រវ៉ាត់សុវត្ថិភាពចងផែ្អកកៅអីនេះឱ្យជាប់ទៅនឹងកៅអីក្រោយនៃរថយន្ត។
៨-កុមារមានអាយុចាប់ពី ១០ខែ ទៅ៤ឆ្នាំ ត្រូវអង្គុយក្នុងកៅអីសម្រាប់កុមារ ដែលមានខែ្សក្រវ៉ាត់សុវត្ថិភាពចងផែ្អកកៅអីនេះឱ្យជាប់ទៅនឹង​កៅ​អី​ក្រោយ​​នៃ​រថយន្ត​។
៩-ហាមធ្វើឱ្យរំខានដល់អ្នករស់នៅជាប់តាមដងផ្លូវ និងអ្នកប្រើប្រាស់ផ្លូវ។
១០-ហាមពិសាជាតិស្រវឹង ដែលមានអត្រាជាតិអាកុលចាប់ពី ០,២៥ មីលីក្រាមក្នុងមួយលីត្រខ្យល់ ឬចាប់ពី ០,៥ ក្រាមក្នុងមួយលីត្រឈាមឡើងទៅ។
១១-ហាមបើកបរយានដែលមានកង់ច្រវ៉ាក់ដែកផ្ទាល់លើទ្រូងផ្លូវ យានជំនិះប្រភេទនេះ ត្រូវដឹកតាមយានដែលមានប្រភេទកង់កៅស៊ូ។
១២-ហាមប្រើទូរសព្ទ នៅពេលកំពុងបើកបរយានយន្ត។ ទូរសព្ទអាចប្រើប្រាស់បាន បើមានឧបករណ៍ភ្ជាប់ទំនាក់ទំនង ឬត្រូវឈប់យានយន្តដើម្បីប្រើទូរស័ព្ទ។

ប្រភេទនៃគ្រោះថ្នាក់
តើមូលហេតុអ្វីខ្លះដែលបណ្តាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក?
– មូលហេតុដែលនាំឱ្យមានគ្រោះថ្នាក់ចរាចរណ៍ បណ្តា មកពីកត្តាច្រើនយ៉ាងដែលមានរៀបរាប់ដូចខាងក្រោមនេះ៖

ទី១- កត្តាមនុស្ស
– មិនចេះបើកបរ និង មិនយល់របៀបធ្វើចរាចរណ៍
– មិនគោរពច្បាប់ចរាចរណ៍ គ្មានប័ណ្ឌបើកបរ
– សេពគ្រឿងស្រវឹង ធ្វើចរាចរណ៍ស្ថិតនៅក្រោមឥទ្ធ-ពលនៃគ្រឿងស្រវឹង

ទី២- កត្តាផ្លូវថ្នល់
– ផ្លូវគ្មានគុណភាព ខ្វះបច្ចេកទេស
– ផ្លូវគ្មានស្លាកសញ្ញាគ្រប់គ្រាន់
– ផ្លូវគ្មានគំនូសចរាចរណ៍

ទី៣- កត្តាយានយន្ត
-យានយន្តមិនគ្រប់លក្ខណៈបច្ចេកទេស
-យានយន្តចាស់ អស់សុពលភាពក្នុងការប្រើប្រាស់
-យានយន្តកែច្នៃ គ្មានការត្រួតពិនិត្យពីមន្ត្រីជំនាញ

ទី៤- កត្តាធម្មជាតិ
– ពេលភ្លៀងរអិល, ពេលចុះអ័ព្វ, ខ្យល់ព្យុះ, ដីហុយមើលមិនឃើញ។
– ពេលកំពុងបើកបរលើដងផ្លូវមានមែកឈើបាក់ធ្លាក់មក
– មានសត្វរត់ឆ្លងកាត់ផ្លូវថ្នល់ដែលបណ្តាលឱ្យអ្នកបើកបរចាប់ហ្វ្រាំងមិនទាន់…។

វិធីទប់ស្ងាត់គ្រោះថ្នាក់
យោងតាមការសិក្សាកន្លងមក ដើម្បីឱ្យប្រជាពលរដ្ឋទាំងអស់ជៀសផុតពីគ្រោះថ្នាក់ចរាចរណ៍ ទោះបីជាមិនបានទាំងស្រុង ប៉ុន្តែក៏អាចកាត់បន្ថយបានខ្លះនោះគឺ ៖

-ត្រូវផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋយល់ដឹងអំពីច្បាប់ចរាចរណ៍ និងរបៀបធ្វើចរាចរណ៍។
-ត្រូវរៀនសូត្រ បើកបរយានជំនិះ និងប្រឡងសមត្ថភាពទទួលប័ណ្ណបើកបរ។
-ត្រូវមានវិធានការ ឱ្យមានប្រសិទ្ធភាពទៅលើអ្នកបំពានលើច្បាប់ចរាចរណ៍។
-មិនអនុញ្ញាតឱ្យអ្នកបើកបរស្ថិតនៅក្រោមឥទ្ធិពល នៃគ្រឿងស្រវឹង។
-ត្រូវដាក់ទណ្ធកម្ម និងពិន័យឱ្យបានតឹងរឹងបំផុតចំពោះអ្នកមិនគោរពច្បាប់និងអ្នកបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍។

តាមការសង្ខេតមើលទៅលើសង្គម នាពេលបច្ចុប្បន្ននេះ មិនមែនមានតែប្រទេសកម្ពុជាយើងទេដែលទទួលរងនូវគ្រោះថ្នាក់ចរាចរណ៍បែបនេះ ពោលគឺមានប្រទេសជាច្រើននៅលើសាកលលោក ដែលភាគច្រើនជាប្រទេសកំពុងអភិវឌ្ឍន៍ តែតែប្រឈមជាមួយគ្រោះថ្នាក់ចរាចរណ៍ ពីមួយថ្ងៃទៅមួយថ្ងៃដោយមានចំនួនអ្នកស្លាប់ច្រើនជាងអ្នកស្លាប់ ដោយសារជំងឺទៅទៀត។

យន្តការគតិយុត្តនៅក្នុងការអនុវត្តច្បាប់ចរាចរណ៍ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក
ការផ្សព្វផ្សាយពត៌មានស្តីពី សុវត្ថិភាពចរាចរណ៍ជូនប្រជាពលរដ្ខទូទៅ គណៈកម្មាធិកាជាតិសុវត្ថិភាពចរាចរណ៍ បានធ្វើបទបង្ហាញជាច្រើននៅតាមសាលារៀន ក្រសួងមន្ទី ប៉ុស្តិ៍វិទ្យុ ទូរទស្ស និងទីសាធារណៈនានា ដូចច្នេះដើម្បីទទូលបានបទបង្ហាញទាំងនេះ សូមស្វែងរកនៅខាងក្រោម៖

-បទបង្ហាញពីសុវត្ថិភាពជូនប្រជាពលរដ្ឋមាត្រា១៦
-បង្ហាញពីការប្រើប្រាស់ភ្លើងសញ្ញាចរាចរន៍មាត្រា១២

សេចក្តីប្រកាសព័ត៌មានរបស់អង្គការ ស្ថាប័នមួយចំនួនបានបង្ហាញថា   ការ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង  ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ថ្នល់​មិន​ល្អ ការ​មិន​យល់​ដឹង​អំពី​ច្បាប់ និង​មិន​គោរព​ច្បាប់​ចរាចរណ៍ ដោយ​អ្នក​ប្រើប្រាស់​ផ្លូវ​ថ្នល់ គឺ​ជា​មូលហេតុ​នាំ​មុខ​មួយ ​នៃ​ការ​ស្លាប់​នៅ​ប្រទេស​កម្ពុជា ក្នុង​ចំណោម​មនុស្ស

ពេញ​វ័យ ​ដែល​មាន​អាយុ ២០ ទៅ ២៩​ឆ្នាំ។ គិត​ត្រឹម​ឆ្នាំ​២០១២ តួលេខ​គ្រោះ​ថ្នាក់​ចរាចរណ៍​មាន​ចំនួន​ជាង ៤.២៥០​ករណី ដែល​ក្នុង​ចំនួន​នេះ​ធ្វើ​ឱ្យ​មនុស្ស​ស្លាប់​ប្រមាណ ២​ពាន់ (១.៩៦៦​នាក់) និង​របួស​ធ្ងន់​ជាង ៥​ពាន់​នាក់ (៥.៣៤៩​នាក់)។ ក្នុង​ចំណោម​តួលេខ​ទាំង​នេះ មាន ១៣% បង្ក​គ្រោះ​ថ្នាក់​ចរាចរណ៍​ ដោយសារ​តែ​ការ​បើកបរ​នៅ​ពេល​ស្រវឹង។

អគ្គនាយក​រង​ផ្នែក​ដឹក​ជញ្ជូន    និង​ជា​អគ្គលេខាធិការ​គណៈកម្មការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍ គឺ​លោក ពៅ ម៉ាលី មាន​ប្រសាសន៍​ថា ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍ ៩៦% គឺ​បណ្ដាល​មក​ពី​កត្តា​មនុស្ស​ដែល​ជា​អ្នក​បើកបរ។ តាម​ការ​ប៉ាន់​ស្មាន គ្រោះ​ថ្នាក់​ចរាចរណ៍​ ដោយ​ការ​បើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង អាច​មាន​ចំនួន​ច្រើន​ជាង ១៣% នៃ​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស។ តំណាង​ម្ចាស់​ជំនួយ និង​អង្គការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​ជា​សកល (GRSP = Global Road Safety Partnership) លោក រ៉េអូល ផាវលូវស្គី (Raoul Powlowski) ដែល​ធ្វើ​ការ​នៅ​ប្រទេស​កម្ពុជា ដែលបានថ្លែងក្នុងគេហទំព័រសារព័ត៌មាន www.rfa.org  ​ថានៅ​លើ​ពិភព​លោក មាន​មនុស្ស​ជាង ១​លាន ២​សែន​នាក់​ស្លាប់ និង​ចំនួន ២០ ទៅ ៥០​លាន​នាក់​ទៀត រង​របួស​បណ្ដាល​មក​ពី​គ្រោះ​ថ្នាក់​ចរាចរណ៍​ជា​រៀង​រាល់​ឆ្នាំ។ លោក​ថា ប្រសិន​បើ​មិន​មាន​វិធាន​ការ​ណា​មួយ គ្រោះ​ថ្នាក់​ចរាចរណ៍​នឹង​ក្លាយ​ជា​មូលហេតុ​ទី​៥ ដែល​ធ្វើ​ឱ្យ​មនុស្ស​ស្លាប់​ទូទាំង​ពិភពលោក។ បន្ទាប់​ពី​ការ​រក​ឃើញ​កត្តា​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា អ្នក​ចូល​រួម​សិក្ខា​សាលា​ផ្ដល់​អនុសាសន៍​ចំនួន ១០ ដែល​មាន​ជា​អាទិ៍ គឺ​តម្រូវ​មាន​ច្បាប់​ចរាចរណ៍ និង​គោល​នយោបាយ ឬ​អនុក្រឹត្យ​ស្ដីពី​ការ​បើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង គួរ​តែ​បាន​អនុម័ត​នៅ​ក្នុង​អាណត្តិ​រដ្ឋាភិបាល​ទី​៥ ដែល​ជា​ច្បាប់ ឬ​បទ​បញ្ញត្តិ​ត្រូវ​ការ​ចាំបាច់ ​សម្រាប់​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍ ​បណ្ដាល​មក​ពី​គ្រឿង​ស្រវឹង។ ទាក់ទង​នឹង​បញ្ហា​នេះ តំណាង​នាយកដ្ឋាន​សណ្ដាប់​ធ្នាប់ ​នៃ​អគ្គ​ស្នងការ​នគរបាល​ជាតិ    លោក ថី  វិសាល    ថ្លែង​ថា   រដ្ឋាភិបាល​កំពុង​ធ្វើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវ​គោក​ថ្មី ដែល​ពេល​នេះ ទីស្ដីការ​គណៈរដ្ឋមន្ត្រី​កំពុង​ពិនិត្យ។ លោក​បញ្ជាក់​ថា មាត្រា ៧៧ នៃ​ច្បាប់​ចរាចរណ៍​ថ្មី​នេះ នឹង​បង្កើន​ការ​ផាក​ពិន័យ ៥​ដង និង​ផ្ដន្ទាទោស​ធ្ងន់ធ្ងរ​ ចំពោះ​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​បើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង។

អង្គការជនពិការអន្តរជាតិបែលហ្សិក
ទាក់ទង​នឹង​បញ្ហាគ្រោះថ្នាក់ចរាចរណ៍​នេះ អង្គការ​ជន​ពិការ​អន្តរជាតិ​បែលហ្សិក ហេនឌីខេប(Handicap)មាន​គម្រោង​ជួយ​ទ្រទ្រង់​ភ្នាក់ងារ​ផ្ដល់​សេវាកម្ម​ខាង​មុខ​របរចិញ្ចឹម​ជីវិត ដើម្បី​លើក​ស្ទួយ​ជីវភាព​ជន​ពិការ ដែល​គម្រោង​ថវិកា​ខ្នាត​តូច     គេ​ផ្ដល់​ជូន​អង្គការ​ដៃគូ​    នៅ​ក្នុង​ខេត្ត​កំពង់ចាម។

មនុស្ស​គ្រប់​រូប គ្មាន​អ្នក​ណា​ម្នាក់​ចង់​បាត់បង់​កាយ​សម្បទា ហើយ​ក្លាយ​ជា​ជន​ពិការ​នោះ​ឡើយ។ ប៉ុន្តែ បញ្ហា​ពិការ​នេះ បាន​កើត​មាន​ចំពោះ​មនុស្ស​មួយ​ចំនួន​គ្មាន​គេច​ផុត មាន​អ្នក​ខ្លះ​ពិការ​តាំង​ពី​កំណើត មាន​អ្នក​ខ្លះ​ទៀត​ពិការ​នៅ​ក្នុង​សមរភូមិ និងអ្នកខ្លះទៀតពិការដោយសាររងគ្រោះថ្នាក់ចរាចរណ៍នេះតែម្តង។

ប្រទេស​កម្ពុជា ជា​ប្រទេស​រួច​ផុត​ពី​សង្គ្រាម​ស៊ីវិល​រ៉ាំរ៉ៃ ហើយ​មាន​ទាហាន​ពិការ​ជាច្រើន បើ​ប្រៀបធៀប​ទៅ​នឹង​ប្រជាពលរដ្ឋ​ទូទៅ ពួក​គាត់​មួយ​ចំនួន​មិន​មាន​ជីវភាព​ធូរធារ​នោះ​ឡើយ។

ការ​ជួយ​ទ្រទ្រង់​ជន​ពិការ ដើម្បី​បង្កើន​ជីវភាព​រស់នៅ ការ​លើក​កម្ពស់​ការ​គោរព​សេចក្ដី​ថ្លៃថ្នូរ និង​សិទ្ធិ​របស់​ជន​ពិការ គឺ​ជា​តម្រូវ​ការ​ចាំបាច់​របស់​ជន​ពិការ ក្នុង​ការ​រស់នៅ​ឱ្យ​មាន​ជីវភាព​សមរម្យ និង​រួច​ផុត​ពី​ការ​មាក់ងាយ​ពី​មជ្ឈដ្ឋាន​ទូទៅ។

អង្គការ​ជន​ពិការ​អន្តរជាតិ​បែលហ្ស៊ិក (Handicap international) មាន​គម្រោង​មួយ​ដើម្បី​លើក​កម្ពស់​ដល់​ជន​ពិការ និង​អ្នក​ងាយ​រងគ្រោះ​នៅ​តំបន់​ដាច់​ស្រយាល ដែល​គម្រោង​នេះ​ឈ្មោះ​ថា ធីហ្គា​២ ដែល​ផ្ដល់​ថវិកា​ឱ្យ​អង្គការ​ដៃគូ​មួយ​ចំនួន​នៅ​ក្នុង​ខេត្ត​កំពង់ចាម អនុវត្ត​បន្ត។

កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៣ កន្លងទៅមន្ត្រី​ ​នៃ​អង្គការ​ជន​ពិការ​អន្តរជាតិ​បែលហ្សិក ហេនឌីខេប លោក សិត សីហា បាន​​ចុះ​កិច្ច​ព្រមព្រៀង​ដល់​អង្គការ​មួយ​ចំនួន ដើម្បី​អនុវត្ត​គម្រោង​ធីហ្គា​២ ដែល​ជា​គម្រោង​ជួយ​ទ្រទ្រង់​ជន​ពិការ ដើម្បី​បង្កើន​ជីវភាព​រស់នៅ ក្នុង​នោះ​មាន​អង្គការ​សកម្មភាព​ព្រះពុទ្ធ​សាសនា​ដើម្បី​ការ​អភិវឌ្ឍ​សង្គម គ្រឹះស្ថាន​លទ្ធិប្រជាធិបតេយ្យ​សម្រាប់​អភិវឌ្ឍន៍​ជាតិ និង​អង្គការ​រក្សា​ការពារ​សិទ្ធិ​មនុស្ស​នៃ​កម្ពុជា។

ការ​ផ្ដល់​គម្រោង​លើក​ស្ទួយ​ដល់​ជន​ពិការ​នេះ នៅ​បន្ទាប់​ពី​អង្គការ​ជន​ពិការ​អន្តរជាតិ​បែលហ្សិក បាន​សិក្សា​ស្រាវជ្រាវ​រក​ឃើញ​ថា ជន​ពិការ​នៅ​កម្ពុជា ប្រឈម​នឹង​បញ្ហា​ជាច្រើន​នៅ​ក្នុង​សង្គម ដែល​ជា​ឧបសគ្គ​រារាំង​ក្នុង​លទ្ធភាព​ទទួល​បាន​សេវាកម្ម​ផ្សេងៗ​នៅ​ក្នុង​សង្គម​ដែល​ពួក​គេ​រស់នៅ រួម​មាន​បញ្ហា​គ្មាន​ដើម​ទុន​ប្រកប​មុខ​របរ ខ្វះ​ជំនាញ​វិជ្ជាជីវៈ ទទួល​ការ​រើសអើង​នៅ​ក្នុង​សង្គម​ជាដើម។

មូលនិធិ​ដែល​ទទួល​បាន​ពី​អង្គការ​ជន​ពិការ​អន្តរជាតិ​នេះ គឺ​ជា​យន្តការ​មួយ​ជួយ​សម្រួល​ ដល់​ជន​ពិការ​ចាស់​ជរា​នៅ​ក្នុង​សហគមន៍ ក្នុង​ការ​មក​ទទួល​សេវា​ពី​អង្គការ​ ​ដោយ​សមរម្យ។  កម្មវិធី​បណ្ដុះ​បណ្ដាល​​ជំនាញ​វិជ្ជាជីវៈ​ផ្សេងៗ​នេះ ជា​ការ​លើក​ស្ទួយ​ដល់​ជន​ពិការ​ឱ្យ​រួច​ផុត​ពី​ភាព​ក្រីក្រ និង​ដើម្បី​ចៀសវាង​ពី​ការ​រើសអើង និង​ដើម្បី​ឱ្យ​ជន​ពិការ​មាន​ភាព​ជា​ម្ចាស់​ការ​នៅ​ក្នុង​សង្គម។

គោលបំណង និងការគោរពច្បាប់ចរាចរណ៍
ច្បាប់នេះ មានគោលបំណងរក្សាសណ្តាប់ធ្នាប់ សុវត្ថិភាពក្នុងការធ្វើចរាចរណ៍នៅលើផ្លូវថ្នល់ ដែលបើកឱ្យធ្វើចរាចរណ៍ជាសាធារណៈ ទូទាំងព្រះរាជាណាចក្រកម្ពុជា ការពារអាយុជីវិតមនុស្ស សត្វ និងការពារបរិស្ថាន​​ ទប់ស្កាត់ការប៉ះពាល់សុខភាពមនុស្ស និងការខូចខាតទ្រព្យសម្បត្តិរដ្ឋ និងឯកជន​ ទប់ស្កាត់ការប្រព្រឹត្តបទល្មើស ដែលបណ្តាលមកពីការប្រើប្រាស់ផ្លូវថ្នល់។អ្នកប្រើប្រាស់ផ្លូវថ្នល់ ត្រូវគោរពឱ្យបានត្រឹមត្រូវតាមបទប្បញ្ញត្តិដែលមានចែងក្នុងច្បាប់នេះ។

ការត្រួតពិនិត្យលក្ខណ្ឌបច្ចេកទេសយាន្តយន្ត
– គ្រប់យានយន្ត រ៉ឺម៉ក សឺមីរ៉ឺម៉ក ទោចក្រយានយន្ត ឬត្រីចក្រយានយន្ត ដែលធ្វើចរាចរណ៍លើផ្លូវថ្នល់ ត្រូវមានវិញ្ញាបនប័ត្រត្រួតពិនិត្យ​លក្ខណ​បចេ្ចក​ទេស​យាន​ជំនិះ ចេញដោយក្រសួងសាធារណការ និងដឹកជញ្ជូន ឬក្រុមហ៊ុន ដែលមានការអនុញ្ញាតពីក្រសួងសាធារណការ និងដឹកជញ្ជូន។ សុពលភាព​នៃវិញ្ញាបនប័ត្រត្រួតពិនិត្យលក្ខណបចេ្ចកទេសយានយន្ត ត្រូវកំណត់ដូចខាងក្រោម ៖
– រថយន្តធុនទេសចរណ៍ថ្មី ដែលមិនទាន់ប្រើប្រាស់ ត្រូវមកទទួលយកវិញ្ញាបនប័ត្រ ត្រួតពិនិត្យលក្ខណៈបចេ្ចកទេសយានយន្តលើកទី១​ដែលមានសុពលភាព០៤​ឆ្នាំ​។ បន្ទាប់មកត្រូវមកធ្វើការត្រួតពិនិត្យរៀងរាល់២ឆ្នាំម្តង។
-រថយន្តធុនទេសចរណ៍ចាស់ ដែលបានប្រើប្រាស់រួចហើយត្រូវមកធ្វើការត្រួតពិនិត្យរៀងរាល់២ឆ្នាំម្តង។
-រថយន្តថ្មីធ្វើអាជីវកម្មដឹកអ្នកដំណើរដឹកទំនិញ និងរថយន្តុប្បករណ៍ថ្មី ដែលមិនទាន់ប្រើប្រាស់ ត្រូវមកទទួលយកវិញ្ញាបនប័ត្រ​ត្រួត​ពិនិត្យ​លក្ខណ​បចេ្ចក​ទេស​យាន​យន្ត​លើកទី១ ដែលមានសុពលភាព២ឆ្នាំ។ បន្ទាប់មកត្រូវមកធ្វើការត្រួតពិនិត្យលក្ខណបចេ្ចកទេស រៀងរាល់១ឆ្នាំម្តង។
-រថយន្តចាស់ធ្វើអាជីវកម្មដឹកអ្នកដំណើរដឹកទំនិញ និងរថយន្តុប្បករណ៍ចាស់ ដែលបានប្រើប្រាស់រួចហើយ ត្រូវមកធ្វើការត្រួតពិនិត្យ​លក្ខណ​បចេ្ចក​ទេស​រៀង​រាល់​ ១ឆ្នាំម្តង។
-រ៉ឺម៉កថ្មី និងសឺមីរ៉ឺម៉កថ្មីដែលមិនទាន់ប្រើប្រាស់ ត្រូវមកទទួលយកវិញ្ញាបនប័ត្រត្រួតពិនិត្យលក្ខណៈបចេ្ចកទេសយានយន្តដែលមានសុពលភាព​២ឆ្នាំ។ បន្ទាប់​មក​ត្រូវ​មកធ្វើការត្រួតពិនិត្យលក្ខណបចេ្ចកទេសរៀងរាល់១ឆ្នាំម្តង។
-រ៉ឺម៉កចាស់ និងសឺមីរ៉ឺម៉កចាស់ដែលបានប្រើប្រាស់រួចហើយត្រូវមកធ្វើការត្រួតពិនិត្យលក្ខណបចេ្ចកទេសរៀងរាល់១ឆ្នាំម្តង។
-គ្រប់យានយន្ត រ៉ឺម៉ក និងសឺមីរ៉ឺម៉ក ដែលទើបបានកែឆៃ្នក្នុងប្រទេសរួច មុននឹងធ្វើការចុះបញ្ជីផ្តល់ផ្លាកលេខ និងប័ណ្ណសម្គាល់យានយន្ត ត្រូវ​មក​ធ្វើ​ការ​ត្រួត​ពិនិត្យ​លក្ខណបចេ្ចកទេសជាមុនសិន បន្ទាប់មកត្រូវធ្វើការត្រួតពិនិត្យលក្ខណបចេ្ចកទេសរៀងរាល់១ឆ្នាំម្តង។
-ទោចក្រយានយន្ត និងត្រីចក្រយានយន្តថ្មីដែលមិនទាន់ប្រើប្រាស់ត្រូវមកទទួលយកវិញ្ញាបនប័ត្រ ត្រូតពិនិត្យលក្ខណៈបចេ្ចកទេសយានយន្តដែល​មាន​សុពលភាព​៤ឆ្នាំ។ បន្ទាប់មកត្រូវធ្វើការត្រួតពិនិត្យលក្ខណៈបចេ្ចកទេសរៀងរាល់២ឆ្នាំម្តង។
-ទោចក្រយានយន្ត និងត្រីចក្រយានយន្តចាស់ដែលបានប្រើប្រាស់រួចហើយ ត្រូវមកធ្វើការត្រួតពិនិត្យលក្ខណបចេ្ចកទេសយានយន្តជារៀងរាល់២ឆ្នាំម្តង។
-រ៉ឺម៉កទោចក្រយានយន្ត ត្រូវមកធ្វើការត្រួតពិនិត្យលក្ខណៈបចេ្ចកទេសរៀងរាល់២ឆ្នាំម្តង។
-ការកំណត់លក្ខណបចេ្ចកទេសយានជំនិះ និងការត្រួតពិនិត្យលក្ខណបចេ្ចកទេសយានជំនិះគ្រប់ប្រភេទ ត្រូវកំណត់ដោយប្រកាសរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

មន្រ្តីអនុវត្តច្បាប់ចរាចរណ៍
មន្ត្រីអនុវត្តច្បាប់ចរាចរណ៍មានពីរក្រុមគឺ អង្គភាពនគរ បាលចរាចរណ៍ និងក្រុមត្រួតពិនិត្យចម្រុះ៖
ក. អង្គភាពនគរបាល ដែលទទួលបន្ទុករៀបចំសន្ដាប់ធ្នាប់សុវត្ថិភាពចរាចរណ៍មានភារកិច្ចៈ។
-ចាត់ចែងចរាចរណ៍អោយមានសន្ដាប់ធ្នាប់ល្អ។
-តាមដានល្បាត និងពិនិត្យអំពើល្មើសនឹងបទបញ្ញាត្ដិចរាចរណ៍។
-ធ្វើរបាយការណ៍ស្តីពីសភាពការណ៍សន្ដាប់ធ្នាប់។ ចរាចរណ៍បទល្មើសចរាចរណ៍ និងគ្រោះថ្នាក់ចរាចរណ៍ ដែលកើតមានឡើង។
-ធ្វើការពិន័យជាប្រាក់ចំពោះបទលហុ ដែលត្រូវផ្តន្ទាទោសពិន័យអន្តរការណ៍។
-សំរុះសំរួលក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ដូចមាន ចែងក្នុងមាត្រា៦៤។
-ត្រួតពិនិត្យ និងកត់ត្រាដំនើរហេតុនៅពេលមានគ្រោះថ្នាក់ចរាចរណ៍ ក្នុងករណីចាំបាច់ធ្វើការដកហូតជាបណ្តោះអាសន្ននូវ​ប័ណ្ណបើកបរ​ និង​ឃាត់​យាន​ជំនិះ​តាម​មាត្រា៦១ មាត្រា៦៥ និងមាត្រា៦៦។
-ធ្វើកំនត់ហេតុដោយមានភ្ជាប់ជាមួយនូវសំនុំរឿងបញ្ជូនទៅតុលាការ ក្នុងករណីកំនត់ដោយច្បាប់នេះ។

ខ. ក្រុមត្រួតពិនិត្យចំរុះដែលមានមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន និងក្រសួងពាក់ព័ន្ធ មានភារកិច្ចត្រួតពិនិត្យបទល្មើស​ចរាចរណ៍​ក្នុង​ករណី​ចាំបាច់​។ តួនាទី​ភារកិច្ចរបស់ក្រុមត្រួតពិនិត្យចម្រុះត្រូវកំនត់ដោយអនុក្រឹត្យ។

សេចក្តីសន្និដ្ឋាន
ក្រោយពីបានធ្វើការសិក្សាស្រាវជ្រាវ ថ្នាក់បណ្ឌិតលើប្រធានបទ «នីតិវិធីក្នុងការអនុវវត្តច្បាប់ចរាចរណ៍នៅកម្ពុជា(ពីឆ្នាំ ២០០៨-២០១៨)» រួចមក យើងអាចសន្និដ្ឋានបានដូចខាងក្រោមនេះ៖ មានកត្តាបីយ៉ាងធំៗដែលបណ្តាលឱឱ្យមានគ្រោះថ្នាក់ចរាចរណ៍ដល់ប្រជាពលរដ្ឋ គឺកត្តាមនុស្ស កត្តាយានយន្ត និងកត្តាផ្លូវថ្នល់ ដោយក្នុងនោះគ្រោះថ្នាក់ចរាចរណ៍ភាគច្រើន បានកើតឡើងបណ្តាលមកពីមនុស្ស ព្រោះមនុស្ស ជាអ្នកបញ្ជាយានយន្តបើកបរដោយគ្មានសន្តាប់ធ្នាប់ បើកបរហួសលល្បឿនកំណត់ បើកបរដោយមិនពាក់មួកសុវត្ថិភាព មិនពាក់ខ្សែក្រវ៉ាត់ បើកបរក្នុងពេលស្រវឹងជាដើម។ ចំពោះកត្តាយានយន្តខ្លះ មិនមានលក្ខណៈបច្ចេកទេសគ្រប់គ្រាន់ មិនមានប្រព័ន្ធហ្រ្វាំងត្រឹមត្រូវ មិនមានភ្លើងបំភ្លឺ ឫស៊ីផ្លេជាដើម។ ចំណែកឯកត្តាផ្លូវថ្នល់វិញ ផ្លូវខ្លះកោងពេក ខ្លះទៀតតូចពេកមិនដាក់សញ្ញាចរាចរណ៍  ឫគ្មានភ្លើងបំភ្លឺផ្លូវជាដើម។ ក្នុងគោលបំណងដើម្បីទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលកើតមានឡើងជារៀងរាល់ថ្ងៃរាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួង​សាធារណការនិងដឹកជញ្ជូន ជាស្ថាប័ន ជំនាញ និងដោយមានកិច្ចសហការពីស្ថាប័នពាក់ព័ន្ធនានា បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការតាក់តែងច្បាប់ចរាចរណ៍ផ្លូវគោកថ្មី រហូតបានឈានដល់ការអនុម័តពីសភាជាតិកាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០០៦ និងព្រះរាជក្រមប្រកាសចេញឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០០៧។ការសិក្សានៃការស្រាវជ្រាវនេះ គឺក្នុងគោលបំណងរួមចំណែកជាជំនួយស្មារតីសំរាប់ស្ថាប័នរដ្ឋ ស្ថាប័នឯកជន និងស្ថាប័នសង្គមស៊ីវិល ដើម្បីអោយស្គាល់ច្បាស់ពីបញ្ហាគ្រោះថ្នាក់ចរាចរណ៍។

អនុសាសន៍
ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ កាត់ប​ន្ថ​យ​គ្រោះថ្នាក់​ចរាចរណ៍​បានរដ្ឋាភិបាលគួរតែ បន្ថែមការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក តាមគ្រប់មធ្យោបាយ ដែលអាចធ្វើបាន ដើម្បីឱ្យគ្រប់អ្នកបើកបរយានយន្តគ្រប់ប្រភេទ កាន់តែយល់ច្បាស់ អំពីច្បាប់ចរាចរណ៍ផ្លូវគោក  នឹងត្រូវអនុវត្តនូវវិធានការដូចខាងក្រោម ៖

-អ្នកបើកបរយានយន្ត ដែលមានទំហំស៊ីឡាំងចាប់ពី ៤៩សង់ទីម៉ែត្រគូប ឡើងទៅត្រូវមានប័ណ្ណបើកបរតាមប្រភេទយានយន្ត។
-នៅពេលបើកបរយានជំនិះ អ្នកបើកបរត្រូវមានស្មារតីប្រុងប្រយ័ត្នជាប់ជានិច្ច ហើយស្ថិតក្នុងស្ថានភាព ដែលអាចធ្វើសកម្មភាពបើកបរបានយ៉ាងស្រួល និង​ឆាប់​រហ័សជាពិសេសលទ្ធភាពនៃការធ្វើចលនា មិនត្រូវឱ្យមានការរំខានឡើយ។ ហាមផ្ទុកអ្នកដំណើរ ទំនិញ ឬវត្ថុផេ្សងៗ ដែលនាំឱ្យបាំងភែ្នកអ្នកបើកបរ។
-អ្នកបើកបរ និងអ្នកដំណើរ ដែលជិះនៅកៅអីខាងមុខនៃរថយន្ត ត្រូវពាក់ខែ្សក្រវាត់សុវត្ថិភាពជាដាច់ខាត។
-អ្នកបើកបរទោចក្រយានយន្ត ត្រីចក្រយានយន្តនិងទោ ចក្រយានយន្តសណ្តោងរ៉ឺម៉ក ត្រូវពាក់មួកការពារសុវត្ថិភាព។
-ហាមធ្វើឱ្យរំខានដល់អ្នករស់នៅជាប់តាមដងផ្លូវ និងអ្នកប្រើប្រាស់ផ្លូវ។
-ហាមពិសាជាតិស្រវឹង ដែលមានអត្រាជាតិអាកុលចាប់ពី ០,២៥ មីលីក្រាមក្នុងមួយលីត្រខ្យល់ ឬចាប់ពី ០,៥ ក្រាមក្នុងមួយលីត្រឈាមឡើងទៅ។
-កុមារមានអាយុចាប់ពី ១០ខែ ទៅ៤ឆ្នាំ ត្រូវអង្គុយក្នុងកៅអីសម្រាប់កុមារ ដែលមានខែ្សក្រវ៉ាត់សុវត្ថិភាពចងផែ្អកកៅអីនេះឱ្យជាប់ទៅនឹង​កៅ​អី​ក្រោយ​​នៃ​រថយន្ត​។
-ហាមក្មេងអាយុក្រោម ១០ឆ្នាំ អង្គុយនៅកៅអីខាងមុខនៃរថយន្ត ដោយគ្មានមនុស្សចាស់អង្គុយជាមួយ ឬនិងគ្មានពាក់ខែ្សក្រវាត់សុវត្ថិភាព។
-ហាមប្រើទូរសព្ទនៅពេលកំពុងបើកបរយានយន្ត។ ទូរសព្ទអាចប្រើប្រាស់បាន បើមានឧបករណ៍ភ្ជាប់ទំនាក់ទំនង ឬត្រូវឈប់យានយន្ត ដើម្បីប្រើទូរសព្ទ៕